ពិធីការិនីម្នាក់នេះ ជានិមិត្តរូបក្នុងចិត្ត ហេង បូនីកា ធ្វើឱ្យនាងស្រមៃចង់មានអាជីពជា MC 

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា ហេង បូនីកា មិនត្រឹមជាតារាសម្តែង​នាងថែមទាំងមានសមត្ថភាព​អាចដណ្តើមបានតំណែងជយលាភីលំដាប់រងទី២ ក្នុងការប្រកួត Miss Universe Cambodia 2022 កន្លងទៅទៀតផង។ ក្រោយចប់ការប្រកួតនាងបានត្រឡប់មកបន្តការងារសិល្បៈវិញ ថែមទាំងបានបន្ថែមជំនាញថ្មីមួយទៀត ជាពិធីការិនី។ រយៈពេលចុងក្រោយនេះ គេបានឃើញ បូនីកា បញ្ចេញថ្វីមាត់ជា MC ដំណើរការកិច្ចសម្ភាសន៍សិល្បៈ និងចេញធ្វើ MC តាមកម្មវិធី event ផ្សេងៗផងដែរ។ 

តារាសម្តែងរូបស្រស់នេះ ទទួលស្គាល់ថា សមត្ថភាពជាពិធីការិនីរបស់នាងនៅមានកម្រិត​ បើសួរថាអាចធ្វើបាន គឺធ្វើបាន តែបើថាឱ្យល្អឥតខ្ចោះ គឺមិនទាន់នោះឡើយ ដោយ​នាងត្រូវការរៀនសូត្រពីរៀមច្បងពិធីករ-ពិធិការិនីច្រើនទៀត ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង។

ក្តីស្រមៃរបស់ ហេង បូនីកា គឺនាងចង់ក្លាយជាពិធីការិនីផ្នែកសិល្បៈ ដែលអាចផ្តល់ភាពរីករាយទៅកាន់ទស្សនិកជន និងមនុស្សជុំវិញខ្លួន។ សព្វថ្ងៃនាងក៏មានពិធីការិនីល្បីឈ្មោះម្នាក់ជានិមិត្តរូប (idol) ក្នុងដួងចិត្ត នោះគឺអ្នកនាង កែវ ចាន់និមល ហើយនាងមានក្តីសុបិន្តចង់ក្លាយជាពិធីការិនីល្បីឈ្មោះដូចរៀមច្បង និមល ផងដែរ។

ទន្ទឹមការចាប់ការងារជាពិធីការិនី កញ្ញា ហេង បូនីកា ក៏ចាប់ដៃជាមួយ អ្នកនាង ឌី សូនិត្តា ផលិតមាតិកា​ប្លែកៗបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន និងបណ្តាអ្នកគាំ​ទ្រទស្សនាកម្សាន្ត។ ងាកទៅវិស័យភាពយន្តវិញ បូនីកា ថា នាងបានរបូតឱកាសថតភាពយន្តខ្នាតធំលើកដំបូងទៅហើយ ដោយសារជាប់រវល់ការងារផ្សេងច្រើនពេក តែក៏សង្ឃឹម​ថា អាចនឹងទទួលឱកាសនេះម្តងទៀត ពីផលិតករភាពយន្តក្នុងស្រុកនាពេលឆាប់ៗ ដើម្បីមានស្នាដៃរឿងខ្នាតធំសម្រាប់អ្នកគាំទ្រដូចតារាសម្តែងដទៃ។ 

ទោះជាយ៉ាងនេះក្តី ឆាប់ៗនេះទស្សនិកជននឹងបានទស្សនាស្នាដៃរឿងភាគថ្មីរបស់ បូនីកា សម្តែងជាមួយកំលោះសង្ហា វ៉ាន់ ដេវីត ចំណងជើង «មយូរាចម្ការស្នេហ៍»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន