បង្ហាញរូបក្រមួនដូចពិតៗជាច្រើនរបស់ Taylor Swift ត្រៀមដាក់តាំងជុំវិញពិភពលោក

រូបក្រមួនតារាចម្រៀងអាមេរិក Taylor Swift ថ្មីចំនួន ១៣ នឹងត្រូវដាក់បង្ហាញនៅសារមន្ទីរ Madame Tussauds ជុំវិញពិភពលោក ដើម្បីអបអរភាពជោគជ័យនៃការប្រគំតន្ត្រី The Eras Tour របស់នាងដែលអាចកើបចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រចំនួន ២ ពាន់លានដុល្លារ។

គួររំឭកថា ការប្រគំតន្ត្រីទេសចរណ៍ “The Eras Tour” របស់ Taylor Swift បានចាប់ផ្តើមនៅរដ្ឋ Arizona នៅសហរដ្ឋអាមេរិកក្នុងខែមីនា ឆ្នាំ ២០២៣ និងបានបញ្ចប់នៅទីក្រុង Vancouver ក្នុងប្រទេសកាណាដាក្នុងខែធ្នូ ឆ្នាំ ២០២៤ ហើយដើម្បីជាការអបអរ ឈុតនីមួយៗសម្រាប់រូបក្រមួនគឺសុទ្ធតែត្រូវបានចម្លងពីសម្លៀកបំពាក់ដែលតារាស្រីរូបនេះបានស្លៀកពេលឡើងឆាកប្រគំតន្ត្រីទេសចរណ៍នេះ។

របាយការណ៍ពីសារមន្ទីរ Madame Tussauds បង្ហាញថាពួកគេបានចំណាយសិល្បករចំនួន ៤០ នាក់ និងរយៈពេល ១៤ ខែដើម្បីបញ្ចប់ការងារនេះ ហើយបន្ទាប់ពីការសម្ពោធគម្រោងកាលពីថ្ងៃទី២៣ ខែកក្កដា រូបក្រមួនទាំងនេះនឹងត្រូវបង្ហាញជាសាធារណៈមុនគេនៅចក្រភពអង់គ្លេសចាប់ពីថ្ងៃសុក្រ។

រូបក្រមួនថ្មីរបស់ តារាចម្រៀងវ័យ ៣៥ ឆ្នាំរូបនេះ ដែលត្រៀមនឹងដាក់បង្ហាញនៅទីក្រុងឡុងដ៍ ត្រូវបានរចនាដោយផ្សាភ្ជាប់ទៅនឹងការសម្ដែងរបស់នាងនៅក្នុងនៅឯពហុកីឡដ្ឋាន Wembley ក្នុងទីក្រុងនេះ កាលពីឆ្នាំ ២០២៤ ដោយមានឈុតអាវខើចពណ៌ទឹកក្រូចម៉ាក Versace និងស្បែកជើងកវែងម៉ាក Christian Louboutin ។ ចំណែករូបក្រមួនដែលត្រូវដាក់តាំងនៅទីក្រុង Blackpool គឺមានស្លៀក​ឈុតប៉ាក់អង្កាំប្រដេញពណ៌ក្រហមខ្មៅ​ម៉ាក Ashish ដែលនាងបានស្លៀកលើឆាកប្រគំតន្ត្រីជើង​ទី​១ និង​ទី​២។

ផ្អែកតាមសេចក្ដីរាយការណ៍នេះដែរ រូបក្រមួនរបស់ Taylor Swift ផ្សេងទៀត នឹងត្រូវដាក់តាំងបង្ហាញពេញមួយរដូវក្តៅនៅសារមន្ទីរនិងរមណីយដ្ឋានក្នុងទីក្រុងនានា រួមមានទីក្រុង Amsterdam ទីក្រុងបែរឡាំង ទីក្រុងស៊ីដនី និងហុងកុងជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *