បង្ហាញវត្តមាននៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ម្ចាស់ជយលាភីធីតាសង្ក្រាន្ត កញ្ញា ឌី យ៉ានុត បានបញ្ជាក់ច្បាស់ៗជាមួយភាពជឿជាក់ថា “ក្នុងនាមជាស្ត្រីខ្មែរមួយរូបនិងតំណាងឱ្យបេក្ខនារីទាំងអស់ ក្រៅពីតួនាទីជាធីតាឯកសង្ក្រាន្ត និងជាតួអង្គទេវតាឆ្នាំថ្មី នាងខ្ញុំនឹងផ្សព្វផ្សាយវប្បធម៌ដ៏ផូរផង់អត្តសញ្ញាណ និងទំនៀមទម្លាប់របស់ខ្មែរឱ្យពិភពលោកបានដឹងនៅលើឆាកអន្តរជាតិ“។

ម្ចាស់ជយលាភីព្រមទាំងលំដាប់រងទាំង៦ ដែលតំណាងឱ្យខេត្តទាំង ៦ ផ្សេងគ្នា បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ចំពោះការចូលរួមប្រកួតក្នុងកម្មវិធីធីតាឯកសង្ក្រាន្តឆ្នាំ ២០២៤។ ក្នុងនោះ ឌី យ៉ានុត បានបង្ហាញអារម្មណ៍រំភើប និងមានមោទកភាពបំផុត ដែលបានក្លាយជាធីតាតំណាងឱ្យទឹកដីកំណើត និងអច្ឆរិយ គឺខេត្តសៀមរាប រហូតក្លាយជាម្ចាស់ជ័យលាភីធីតាឯកសង្រ្កាន្តរដូវកាលទី៥ និងត្រូវបានដើរតួជាតួអង្គឯកជាទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី។
កញ្ញាបានបន្តថា៖ “នេះមិនមែនជារឿងងាយស្រួលនោះទេព្រោះកម្មវិធីមានវិញ្ញាសាជាច្រើន ពីមួយវគ្គទៅមួយវគ្គ ហើយភាពជោគជ័យមួយនេះក៏មិនមែនជារឿងចៃដន្យនោះដែរព្រោះវាកើតចេញពីការស្រលាញ់ការតស៊ូអត់ធ្មត់ឆន្ទៈកម្លាំងកាយ និងកម្លាំងចិត្តក្នុងការបញ្ចេញរាល់ទេពកោសល្យទៅកាន់គណៈកម្មការផងដែរ”។ ស្រីស្អាតរូបនេះបានប្តេជ្ញាថានឹងបំពេញតួនាទីជាធីតាឯកសង្ក្រាន្តឱ្យមានតម្លៃបំផុត ដើម្បីក្លាយជាគំរូដល់យុវជនជំនាន់ក្រោយ និងចូលរួមសកម្មភាពសង្គម ដើម្បីលើកស្ទួយវប្បធម៌ខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត។

ម្ចាស់ជ័យលាភីរូបនេះបានក៏បង្ហាញឱ្យអ្នកចូលរួមផ្ទាល់នៅក្នុងកម្មវិធីក៏ដូចជាមហាជនបានជ្រាបកាន់តែច្បាស់ពីតួនាទីចម្បងសំខាន់ៗដើម្បីសង្គមជាតិក្នុងនាមជាធីតាឯកសង្ក្រាន្តដែលមានដូចជាការចូលរួមផ្សព្វផ្សាយវប្បធម៌ បញ្ហាបរិស្ថាន បញ្ហាសុខភាព និងសកម្មភាពសប្បុរសធម៌ផ្សេងៗនៅតាមបណ្ដាខេត្តក៏ដូចជារាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះម្ចាស់ជយលាភីដែលតំណាងឱ្យខេត្តសៀមរាបរូបនេះបានបញ្ជាក់ទៀតថា បន្ថែមពីលើតួនាទីរបស់ខ្លួនកញ្ញានឹងនាំយក ហើយជួយផ្សព្វផ្សាយវប្បធម៌ដ៏ផូរផង់ទំនៀមទម្លាប់ និងអត្តសញ្ញាណរបស់ខ្មែរទៅកាន់ឆាកអន្តរជាតិ ដើម្បីឱ្យពិភពលោកបានដឹង។

កញ្ញា ឌី យ៉ានុត ជាបេក្ខភាពមួយរូបដ៏ឆ្នើមដែលមានទាំងសម្រស់សមត្ថភាព និងចំណេះដឹងស័ក្ដិសមបំផុតក្នុងការគ្រងជាម្ចាស់មកុដធីតាឯកសង្ក្រាន្តរដូវកាលទី ៥ នេះ។
គួរបញ្ជាក់ដែរថា កម្មវីធី ធីតាឯកសង្ក្រាន្ត រដូវកាលទី ៤ នេះ ជាកម្មវិធីថ្នាក់ជាតិដែលបង្កើតឡើងដោយ ទូរទស្សន៍ជាតិកម្ពុជា និងក្រុមហ៊ុន Fun Entertainment ដែលមានការឧបត្ថម្ភធំដោយក្រុមហ៊ុន Revlon Cambodia Ellips Cambodia សហការឧបត្ថម្ភដោយ WOWNOW-FoodDelivery, Sun and Moon Riverside Hotel, WOWHELLO Outsourcing Solutions, Cambodia Airways និងអង្គការមូលនិធិ DPB Foundation Organization។




ក្រុមហ៊ុន Fun Entertainment ជាក្រុមហ៊ុន Entertainment ឈានមុខមួយដែលផ្តល់នូវសេវាកម្មធំៗ ៣ ដែលផ្តោតសំខាន់ទៅលើ ៖
• Production [ ការផលិត] ការផលិតវីដេអូពាណិជ្ជកម្ម ការផលិតវីដេអូផ្សព្វផ្សាយ ផលិតកម្មវីដេអូចម្រៀង បុគ្គលិកផលិតកម្ម ការថតរូប ក្នុងនិងក្រៅ studio។
• Branding [ម៉ាកយីហោ] ការរៀបចំកម្មវិធី ឬ ព្រឹត្តិការណ៍ និមិត្តសញ្ញាស្លាកយីហោ រចនាposter រចនាផ្លាកយីហោតាមដែលអ្នកចង់បាន យុទ្ធសាស្ត្រទីផ្សារ ទីផ្សារឌីជីថល ថតផ្សាយពាណិជ្ជកម្ម អ្នករៀបចំកម្មវិធីទូរទស្សន៍
•Artist [ សិល្បះករ] Brand Ambassador/s ផ្សព្វផ្សាយផលិតផល Influencer KOL/s ពិធីករ តារាសម្តែងប្រុស/តារាសម្តែងស្រីជាដើម។ ក្រុមហ៊ុន Fun Entertainment ក៏ធ្លាប់បានផ្តល់សេវាកម្មដល់ក្រុមហ៊ុនធំៗជាច្រើនផងដែរ៕























Account
Security
Favourite Content