បទដំបូងរបស់ម្ចាស់ពាន Cambodia Idol រដូវកាលទី៥ គី សាវីន ធ្វើឱ្យបណ្ដាអ្នកគាំទ្រលាន់មាត់សរសើរ ថាពីរោះខ្លាំងខណៈបទចម្រៀងបែបយុវវ័យមនោសញ្ចេតនាមួយនេះ បានបង្កប់អត្ថន័យជ្រាលជ្រៅនៅពីក្រោយស្នេហា Private រវាងមនុស្សពីរនាក់។

បទចម្រៀងស្នេហាឈឺចាប់របស់ម្ចាស់ពានកម្មវិធីប្រឡងចម្រៀង Cambodia Idol រដូវកាលទី៥ បានកំពុងគាស់កកាយការឈឺចាប់របស់ហ្វេនមិនតិចនាក់ ព្រោះបទចម្រៀងកម្សត់មួយនេះ ហាក់ស៊ីសាច់រឿងពិតរបស់អ្នកស្ដាប់។ បទ «Private ពីរនាក់ តែឈឺម្នាក់ឯង» កំពុងផ្ទុះការចាប់អារម្មណ៍ និងទទួលការគាំទ្រខ្លាំង ដោយសារតែនោះជាបទដំបូងរបស់ គី សាវីន មិនតែប៉ុណ្ណោះបទចម្រៀងម្ចាស់ពានវ័យ ២៣ ឆ្នាំ បានបង្កប់ការឈឺចាប់នៅពីក្រោយការចាកចេញរបស់មនុស្សដែលយើងស្រលាញ់ ខណៈនេះត្រឹមជាស្នេហា Private ពុំមានអ្នកណាម្នាក់ដឹង។
តាមរយៈបទចម្រៀង «Private ពីរនាក់ តែឈឺម្នាក់ឯង» មានការគាំទ្រខ្លាំង ព្រោះ សាវីន មានទឹកដមសំឡេងថ្នម ក្រអួនក្រអៅ ពីរោះ ដាក់អារម្មណ៍បានល្អ ស្ដាប់ទៅដូចជាការឈឺចាប់ពិតៗ។ អ្នកគាំទ្របានសរសើរថា ព្រោះតែមានសំឡេងពីរោះ និងមានតិចនិកផ្សេងៗ ជួយឲ្យបទចម្រៀងអន្លង់អន្លោច ស័ក្តិសមជាម្ចាស់ពាន Cambodia Idol ប្រាកដមែន។






គួរឱ្យដឹងដែរថា គី សាវីន ជាតារាចម្រៀងវ័យក្មេងដែលមានដុងសិល្បៈអាចច្រៀងបានទាំងបទបុរាណ និងសម័យ។ តាមរយៈបទចម្រៀងដែលលោកធ្លាប់បានច្រៀងកន្លងមកពិតជាពីរោះរណ្ដំចិត្ត៕
ប្រភពរូបភាព ៖ FB គី សាវីន























Account
Security
Favourite Content