កូនប្រុសព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ បង្ហាញចំណាប់អារម្មណ៍ ក្រោយចប់ខនសឺត វណ្ណដា

ទោះ​ជា​ការ​ប្រគំ​តន្ត្រី​ត្រី​វិស័យ​សុវណ្ណភូមិ របស់​កំពូល​តារា​រ៉េប វណ្ណដា បាន​ចប់ ២-៣ ថ្ងៃ​ហើយ​ក៏​ដោយ តែ​រូបភាព និង​វីដេអូ​ដែល​អ្នក​បាន​ទៅ​មើល​នៅ​មិន​ទាន់​អស់​ពី​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក Tik Tok ឡើយ។

ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​របស់​តារា​ប្រុស​ខ្មែរ​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​កាលពី​ថ្ងៃ ១៧ ខែ​ឧសភា ឆ្នាំ ២០២៥ កន្លង​ទៅ​មិន​ត្រឹម​តែ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ទៅ​ចូលរួម​ឡើយ តារា​ចម្រៀង​រួម​អាជីព​ជាច្រើន​រូប​ដូច ឱក សុគន្ធកញ្ញា, សុគន្ធ នីសា អ្នក​បង្កើត​មាតិកា​ល្បី​ៗដទៃ​ក៏​សុទ្ធតែ​ចូលរួម​ទស្សនា​ការ​សម្ដែង​ដ៏​អស្ចារ្យ​នោះ​ដែរ។

អ្វី​កាន់តែ​ពិសេស គឺ​ក្រុម​គ្រួសារ​របស់​លោកតា គង់ ណៃ ដែល​ជា​ព្រឹទ្ធាចារ្យចាប៉ីដងវែង ដ៏​មាន​កិត្តិនាម​ល្បីល្បាញ ក៏​បាន​ចូលរួម​ទស្សនា​នៅ​តំបន់ VIP ដែល​ក្រុម​ការងារ​ផលិតកម្ម​បារមី បាន​រៀបចំ​ជូន​។ ក្នុង​នោះ​មាន​កូន​ប្រុស​ស្រី និង​ភរិយា​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ បាន​អង្គុយ​មើល​ការ​ប្រគំ​តន្រ្តី​​ត្រី​វិស័យ​សុវណ្ណភូមិ​នោះដែរ ដោយ​លោក​យាយ​ តាត ឆេន រំភើប​រហូត​ដល់​ស្រក់​ទឹកភ្នែក ពេល វណ្ណដា ជម្រាបសួរ​ពី​លោក​ឆាក។

ទាំង ៣៧ បទ​របស់ វណ្ណដា នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​វិស័យ​សុវណ្ណភូមិ ​មាន​បទ «Time To Rise» ជា​បទ​ច្រៀង​រួម​គ្នា​ជាមួយលោក​តា គង់ ណៃ​។ បទ​នេះ​បាន​ធ្វើឲ្យ​អ្នក​ដែល​បាន​ទៅ​ទស្សនា​រំជួល​ចិត្ត ត្បិត​អី​ពេលនេះ​លែង​មាន​វត្តមាន​លោក​តទៅទៀត តែ​គ្រប់គ្នា​នៅតែ​ចងចាំ និង​នឹក​គុណ​ដល់ស្នាដៃ​ព្រឹទ្ធាចារ្យចាប៉ីដងវែង បាន​បន្សល់​ទុក​ច្រើន​ដល់​កូន​ខ្មែរ​គ្រប់​រូប។

ក្រោយ​ចប់​កម្មវិធី concert របស់ ម៉ាន់ វណ្ណដា លោក គង់​សម័យ ដែល​ជា​កូន​ប្រុស​បង្កើត​​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ បាន​បង្ហោះ​វីដេអូ​ជាច្រើន​អំឡុង​ពេល​ប្រគំ​តន្រ្តី ហើយ​បាន​រៀបរាប់​ជាមួយ​សំណេរ​យ៉ាង​ខ្លី និង​មាន​ន័យ​ថា “ក្នុងនាមខ្ញុំត្រូវជាកូនលោកពុក គង់ ណៃ សូម​ថ្លែង​អំណរគុណ​ដល់ប្អូន Vannda #BarameyProduction ដែល​បាន​ជួយ​គ្រួសារ​ខ្ញុំ​កន្លង​មក”៕

រូបភាព៖ Baramey Production



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *