រយៈពេល ២ ឆ្នាំចុងក្រោយមកនេះ V សមាជិក BTS ត្រូវបានគេបង្កើតពាក្យចចាមអារ៉ាមជាច្រើនទាក់ទងទៅនឹងជីវិតស្នេហា និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់លោក។ ជាការពិតណាស់អ្នកគាំទ្រសុទ្ធតែដឹងថានេះគ្រាន់ជាពាក្យចចាមអារ៉ាមដែលគោលបំណងនៃពាក្យចចាមអារ៉ាមគឺចង់ឱ្យលោកខូចកេរ្តិ៍ឈ្មោះប៉ុណ្ណោះ។

ប៉ុន្តែក្រោយៗមកពាក្យចចាមអារ៉ាមមិនពិតក៏បានកើនឡើងកាន់តែច្រើនទៅៗដែលធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់សិល្បករ និងអ្នកគាំទ្រមែនទែន។ ដូច្នេះហើយ HYBE បានចាត់វិធានការស្វែងរកអ្នកផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមទាំងនោះយ៉ាងមានប្រសិទ្ធភាព។
កាលពីប៉ុន្មានថ្ងៃមុននៅលើបណ្ដាញសង្គម Weverse HYBE ក៏បានប្រកាសថាពួកគេបានរកឃើញនូវអ្នកចែកចាយពាក្យចចាមអារ៉ាមមិនពិតដែលធ្វើឱ្យប៉ះពាល់ដល់ទាំងសិល្បករ និងក្រុមគ្រួសារផងដែរ។ ជាមួយគ្នានេះក្រុមហ៊ុនក៏បានប្រកាសពីការពិន័យយ៉ាងតឹងរឹង និងមិនអាចលើកលែងបានចំពោះករណីណាមួយដែលប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់សិល្បករខ្លួន។

យោងតាមការចុះផ្សាយរបស់ BTS News ការប្រកាសមួយនេះបានធ្វើឱ្យអ្នកចែកចាយព័ត៌មានចចាមអារ៉ាមដែលមានគណនីឈ្មោះ Kim-Young មកពីទីក្រុងប៊ូសានបង្ហោះសារសុំទោសជាមួយចំណងជើងថា “ខ្ញុំសុំទោស V សមាជិក BTS” នៅលើគេហទំព័រ Nate Pann របស់ប្រទេសកូរ៉េខាងត្បូង។

នៅក្នុងការបង្ហោះនោះ គេបាននិយាយថាចាប់តាំងពីឆ្នាំ ២០២២ គេបានបញ្ចេញមតិរិះគន់ព្រមទាំងផ្សព្វផ្សាយពាក្យចចាមអារ៉ាមយ៉ាងច្រើនអំពី V ទាំងលើគេទំព័ររបស់ប្រទេសកូរ៉េ និងបណ្ដាញសង្គមផ្សេងៗទៀតផងដែរ។ គេបានបន្តថាដំបូងក្នុងឆ្នាំ ២០២២ គេបានឃើញ YouTuber ម្នាក់បានបង្ហោះវីដេអូសើចចំអក V ដោយគិតថាមានហេតុផលខ្លះធ្វើឱ្យគេគិតថានេះជាការពិត។
គេមិនធ្លាប់គិតថានឹងបង្ហោះព័ត៌មានបែបនេះនោះទេ ប៉ុន្តែក្រោយមកគេបានឃើញអ្នកដទៃបង្ហោះការស្អប់ខ្ពើមទៅលើអាយដលទើបគេសម្រេចចិត្តចូលរួមដែរដោយបញ្ចេញមតិរិះគន់ និងបង្កើតពាក្យចចាមអារ៉ាមទៀតផង។ ទីបំផុត Kim-Young បានបង្ហើបពីមូលហេតុនៃការសរសេរសារសុំទោសនេះព្រោះគេត្រូវប្រឡងចូលបម្រើការងារស៊ីវិលនៅប្រទេសកូរ៉េ។ ប្រសិនបើគេចាញ់បណ្ដឹង នោះអនាគតរបស់គេនឹងមិនល្អឡើយដែលធ្វើឱ្យគេចាប់ផ្ដើមភ័យខ្លាច និងដឹងកំហុសផងដែរ។

គេក៏បានបន្តថាតាមដឹង HYBE មិនងាយលើកលែងឱ្យបុគ្គលណាម្នាក់ដែលធ្វើឱ្យប៉ះពាល់ដល់សិល្បកររបស់គេឡើយ ដូច្នេះគេសម្រេចថាដាក់ការសុំទោសដោយសង្ឃឹមថានឹងអាចបន្ធូរបន្ថយទោស។ គេធ្លាប់បានសួរទៅកាន់សមត្ថកិច្ចដែរ ប៉ុន្តែការសុំទោសមួយនេះមិនបានជួយអ្វីលើករណីនេះទេរហូតដល់វាត្រូវបានបញ្ជូនទៅកាន់តុលការ។ បើទោះបីជាយ៉ាងណាគេនៅតែចង់សុំទោស ហើយក៏មិនដឹងថាទង្វើមួយនេះបានធ្វើឱ្យ V ឈឺចាប់នោះទេ។ គេក៏បានបន្តថាគេពិតជាចង់សុំទោសដោយផ្ទាល់ណាស់ប៉ុន្តែមិនអាច ដូច្នេះហោចណាស់គេចង់សុំទោសជាសាធារណៈបែបនេះ។

គេបាននិយាយគេនឹងមិនជឿលើការបង្ហោះវីដេអូណាមួយក្នុង YouTube មិនបញ្ចេញមតិមិនល្អ និងមិនផ្សព្វផ្សាយពាក្យចចាមអារ៉ាមទៀតនោះទេ។ ក្រោយមានការបង្ហោះបែបនេះមិនបានធ្វើឱ្យអ្នកលេងអ៊ីនធឺណែតចាប់អារម្មណ៍ដោយជឿថានេះជាកម្មផលដែលគេត្រូវទទួល។
លើ់សពីនេះ ពួកគេបានដឹងការសុំទោសបែបនេះមិនហួសហេតុនោះទេ ហើយក៏ជាវិធីសាស្រ្តដើម្បីព្យាយាមកាត់បន្ថយទោសដែរ។ ដូច្នេះហ្វេននឹងគាំទ្រ HYBE ជាមួយវិធានការដ៏តឹងតែងដើម្បីឱ្យបុគ្គលដែលផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមទាំងនោះទទួលលទ្ធផលដែលគួរទទួល ៕


























Account
Security
Favourite Content