ណុប ដាណេ នាំអប្សរា២១អង្គ ឡើងរាំពត់ពែនលើឆាក Cambodia’s got Talent

ពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះស្ងាត់ៗគេស្រាប់តែប្រទះឃើញ លោក ណុប ដាណេ ដែលគ្រប់គ្នាស្គាល់ថាជាម្ចាស់សម្អាងការ ណុប ដាណេ ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងសមត្ថភាពទេពកោសល្យលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី 3 កាលពីពេល​ថ្មី​ៗ​នេះ។

រឹតតែអស្ចារ្យជាងនេះទៀតនោះ ណុប ដាណេ បាននាំអប្សរា ២១ អង្គ ឡើងរាំពត់ពែនយ៉ាងល្វត់ល្វន់លើឆាក Cambodia’s got Talent អមជាមួយការបកស្រាយបទចម្រៀងដ៏ពីរោះ​គ្រលួច គួចចិត្តតែម្តង រហូតអ្នកចូលរួមនាំគ្នាហើបពីកៅអី ដើម្បីស្រែកហ៊ោចំពោះការសម្តែងដ៏អស្ចារ្យនេះ។ មិនតែប៉ុណ្ណោះ សូម្បីគណកម្មការទាំង ៤ ក្នុងវគ្គ Judge Audition សប្តាហ៍ទី៦ ក៏នាំគ្នាសរសើរការសម្តែងនេះមិនដាច់ពីមាត់ ពិសេសគឺអង្គអប្សរាទាំង ២១ ដែលបានឡើងរាំពន់ពែនយ៉ាងទន់ល្វតល្វៃ បង្កប់ដោយភាពស្រស់ស្អាត សុភាពរាបសារ បង្ហាញឱ្យឃើញពិវប្បធម៌-អរិយធម៌ដ៏ស្រស់ផូរផង់របស់ខ្មែរយើង ប្រៀបដូចសុភាសិតខ្មែរបានលើកឡើងថា «វប្បធម៌រលត់ ជាតិរលាយ  វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។

ផ្ទាំងទស្សនីយភាព អប្សរា ២១ អង្គ ដែល ណុប ដាណេ បានបង្ហាញលើឆាក Cambodia’s got Talent ធ្វើឱ្យ Judge រំជួលចិត្តជាខ្លាំង ព្រោះមិននឹកស្មានថា បេក្ខភាពនឹងលើកយកសិល្បៈបុរាណដ៏អស្ចារ្យនេះមកបង្ហាញនោះឡើយ ដូច្នេះ Judge សម្រេចផ្តល់ពាក្យថា «YES» ឱ្យបេក្ខភាពរូបនេះជាប់បន្តដំណើរឆ្ពោះទៅវគ្គបន្ទាប់ទៀត។

គ្រាន់តែទទួលបានពាក្យ «YES» ពី Judge ភ្លាម ម្ចាស់សម្អាងការ ណុប ដាណេ ដែលនិយមអភិរក្សទម្រង់សិល្បៈបុរាណ បានបង្ហោះសារខ្លីមួយ អានហើយរំជួលចិត្តតែម្តង។ ណុប ដាណេ បង្ហោះថា «ជាដំបូងខ្ញុំបាទសូមគោរពអរគុណ លោកគ្រូអ្នកគ្រូដែលអនុញ្ញាត្តឲ្យដាណេ បានយកផ្ទាំងទស្សនីយភាពមួយនេះទៅកាន់ឆាក Cambodia’s got talent អរគុណសម្រាប់ក្កីស្រលាញ់មួយនេះដែលមានមកកាន់ស្រីណេ (ពុក ម៉ែ បងប្អូន មិត្តភក្តិ និង ប្រជាជនកម្ពុជាទាំងអស់Love and respect to my beloved people»។ 

ក្នុងនោះផងដែរ គេឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក រួមទាំងសិល្បករ-សិល្បការិនីជាច្រើន នាំគ្នាចូលរួមអបអរសាទរដែលម្ចាស់សម្អាងការរូបនេះបានជាប់ទៅវគ្គបន្តទៀត។ ក្រៅពីពាក្យពេជន៍អបអរហើយនោះ គ្រប់គ្នាក៏ទន្ទឹងរង់ចាំមើលការសម្តែងបន្ទាប់របស់លោកផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ