ប្រុសល្អ គូ​នារីពូកែដឹងចិត្ត! ប្រវត្តិស្នេហ៍តារាចម្រៀង ជា សុជាតិ និងភរិយាជាអ្នកគ្រប់គ្រង

រឿង​រ៉ាវ​ស្នេហា​ផ្ដើម​ចេញ​ពី​ហ្វេន​និង​អាយ​ដល​​មហាជន​ធ្លាប់​តែ​បាន​ឃើញ​នៅ​ក្នុង​រឿង​ភាគ​ពេល​នេះ​ត្រូវ​បាន​គូ​ស្នេហ៍​ ១​ គូ​បក​ស្រាយ​យ៉ាង​លម្អិត​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​រហូត​បាន​រៀប​ការ​ក្លាយ​ជា​គូ​ស្វាមី​ភរិយា​ស្រប​ច្បាប់​។ ផ្ដើម​ចេញ​ពី Fan Girl ដែល​មាន​ចំណូល​ចិត្ត​ទស្សនា​ការ​សម្ដែង​ខន​សឺត​បាន​នាំ​ឱ្យ​សមាជិក​ក្រុម​ក្មេង​ខ្មែរ​ ជា​ សុជាតិ​​​​ បាន​ជួប​នឹង​នារី​ដ៏​ល្អ​ម្នាក់​ដែល​ធ្វើ​ឱ្យ​លោក​ទទួល​អារម្មណ៍​ថា​នេះ​ជា​ស្នេហា​ពិត​។ ​

មុន​រៀប​ការ​ក្លាយ​ជា​ភរិយា​របស់ ​ជា ​សុជាតិ Manager របស់​ក្រុម​ក្មេង​ខ្មែរ​ រឹម លក្ម្សី​​ ពី​ដំបូង​ឡើយ​ត្រឹម​ជា​អ្នក​គាំទ្រ​ដែល​ចូលចិត្ត​តាម​ដាន​ក្រុម​ចម្រៀង Original Song មួយ​នេះ​ប៉ុណ្ណោះ​ រហូត​ថ្ងៃ​មួយ​រូប​នាង​បាន​សម្រេច​បង្កើត​ group ក្មេង​ខ្មែរ Fan Page ដែល​នៅ​ក្នុង group ​មួយ​នេះ​អ្នក​នាង​តែង​អាប់​ឡូត​បទ​ចម្រៀង​ក៏​ដូច​ជា​សកម្មភាព​ផ្សេង​ៗ ទាំង​នៅ​ក្នុង​ពេល​សម្ដែង​ និង​ក្រៅ​ឆាក​របស់​ក្រុម​ក្មេង​ខ្មែរ ​ព្រម​ទាំង​បាន​គៀង​គរ​ហ្វេន​ៗ​ដែល​តែងតែ​គាំទ្រ​ក្រុម​ចម្រៀង​ខាង​លើ​ឱ្យ​ចូលរួម​នៅ​ក្នុង​គ្រុប​ថែម​ទៀត​ផង​។ តាម​រយៈ​ការ​បង្កើត​ផេក​មួយ​នេះ​ពិត​ជា​បាន​ធ្វើ​ឱ្យ​ក្រុម​ក្មេង​ខ្មែរ Viral កាន់​តែ​ខ្លាំង​រហូត​ថ្ងៃ​មួយ​បាន​ធ្វើ​ឱ្យ​ សុជាតិ ​និង ​លក្ម្សី​ បាន​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​នាម​ជា ​Fan Page club leader។

ដោយ​មាន​ការ​ណែនាំ​បន្ថែម​ពី ​ពន្លឺ​ សមាជិក​ម្នាក់​ទៀត​នៅ​ក្នុង​ក្រុម​ និង​ដោយ​សារ​ពេល​នោះ​ក្រុម​ក្មេង​ខ្មែរ​កំពុង​ត្រូវ​ការ​អ្នក​គ្រប់​គ្រង​ផ្ទាល់​ខ្លួន​ផងនោះ ដូច្នេះ​ពួកគេ​ក៏​សម្រេច​ចិត្ត​ជ្រើស​យក ​លក្ម្សី​​​ មក​ធ្វើ​ការ​ជាមួយ​គ្នា​។ ​ក្នុង​អំឡុង​ពេល​ដែល លក្ម្សី ជា Manager របស់​ក្រុម​ក្មេង​ខ្មែរ​ទំនាក់ទំនង​រវាង​ សុជាតិ​ និង​នាង​មិន​មាន​អ្វី​ក្រៅ​ពី​អ្នក​រួម​ការងារ​នោះ​ទេ​។​

លុះ​ក្រោយ​មក​នៅ​ក្នុង​ឆ្នាំ ​២០២២​ លក្ម្សី​​​​បាន​សម្រេច​ចិត្ត​ទៅ​មើល​ថែ​ សុជាតិ​ ដោយ​សារ​តែ​ពេល​នោះ​លោក​ជួប​ប្រទះ​បញ្ហា​ផ្លូវ​ចិត្ត​​ធ្ងន់ធ្ងរ​មិន​អាច​ធ្វើ​ការងារ​អ្វី​បាន​ទាំង​អស់​។ ​រយៈពេល​នៅ​កៀក​ក្បែរ​គ្នា​បាន​ធ្វើ​ឱ្យ លក្ម្សី លង់​ស្រលាញ់​ សុជាតិ​ ដោយ​មិន​ដឹង​ខ្លួន​រហូត​សម្រេច​ចិត្ត​សារភាព​ស្នេហ៍​ ប៉ុន្តែ​ត្រូវ​បាន​បុរស​រូបស្រស់​​បដិសេធ ​ព្រោះ​លោក​ទុក លក្ម្សី ត្រឹម​ប្អូន​ស្រី​ប៉ុណ្ណោះ។ ក្រោយ​កើត​មាន​រឿង​នេះ​ឡើង លក្ម្សី បាន​រក្សា​គម្លាត​ពី ​សុជាតិ​ តែ​ដោយ​មិន​ដាច់​ចិត្ត Manager ក៏​ត្រឡប់​ទៅ​មើល​ថែ សុជាតិ ​ម្ដង​ទៀត។ ការ​ត្រឡប់​មក​វិញ​លើក​នេះ​ហាក់​បង្កើត​ឱកាស​ដល់​អ្នក​ទាំង​ពីរ​ឱ្យ​បាន​ស្វែង​យល់​ពី​គ្នា​កាន់​តែ​បាន​ច្រើន​រហូត​ធ្វើ​ឱ្យ​ពាក្យ​ស្រលាញ់​ខ្ជាក់​ចេញ​ពី​មាត់​បុរស​សង្ហា​ សុ​ជាតិ​។​​​​

ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ក៏​មាន​ភាព​រកាំរកូស​កើត​ឡើង​ខណៈ​ដែល​ លក្ម្សី​ គិត​ថា​ខ្លួន​ហាក់​ស្រលាញ់​គេ​តែ​ម្នាក់​ឯង​​ដោយ​ពេល​នោះ ​សុជាតិ​ ហាក់​មិន​សូវ​បាន​បង្ហាញ​សកម្មភាព​ណាមួយ​ដែល​ថា​ខ្លួន​ស្រលាញ់​នាង​នោះ​ឡើយ​។ ការ​អន់​ចិត្ត​របស់ Manager ក្រុម​ក្មេង​ខ្មែរ​រូប​នេះ​បាន​ធ្វើ​ឱ្យ​នាង​ពោល​សម្ដី​ចាក់​ដោត​ទៅ​កាន់​បុរស​ជា​គូ​ស្នេហ៍​ថា​ លោក​ពុំ​ស្រលាញ់​នាង​តាំង​ពី​ដំបូង​មក​ម្លេះ​គឺ​នាង​តែ​ម្នាក់​ដែល​ស្រលាញ់​លោក​។​

សម្ដី​មួយ​ឃ្លា​នេះ​បាន​ធ្វើ​ឱ្យ​ សុជាតិ​ ភ្ញាក់​ខ្លួន​ព្រើត​រួច​មក​លោក​ក៏​សម្រួល​អារម្មណ៍​ហើយ​តប​ទៅ​កាន់​មនុស្ស​ស្រី​ដែល​កំពុង​អង្គុយ​ទល់​មុខ​លោក​ថា​ «​អត់​ទេ​បង​បាន​ស្រលាញ់​អូន​ហើយ​»​។​ ឃ្លា​សម្ដី​ដែល​ចេញ​ពី​មាត់​របស់ ​សុជាតិ​ ទោះ​ហាក់​ដូច​ជា​យឺត​ពេល​បន្តិច​ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ លក្ម្សី​ ទទួល​ការ​ឈឺ​ចាប់​និង​ទទួល​អារម្មណ៍​ថា​គេ​មិន​បាន​ស្រលាញ់​ខ្លួន​នោះ​ឡើយ​តែ​សម្ដី​នេះ​ដែរ​បាន​ធ្វើ​ឱ្យ​អ្នក​២ ញញឹម​ដោយ​ក្ដី​រំភើប​ ព្រោះ​ទាំង​សង​ខាង​បាន​ដឹង​ឮ​ពី​ទំហំ​ចិត្ត​ និង​ក្ដី​ស្រលាញ់​ដែល​មាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​។

រហូត​មក​ដល់​ដើម​ឆ្នាំ ​២០២៤ ​សុជាតិ​ បាន​រៀប​គម្រោង​សុំ​ លក្ម្សី​ រៀប​ការ​ប៉ុន្តែ​ហាក់​មិន​រលូន​សោះ​ដោយ​សារ​ពេល​នោះ លក្ម្សី បាន​ប្រើ​សម្ដី​លេង​សើច​តែ​ហាក់​ចាក់​ដោត​ធ្វើ​ឱ្យ​បុរស​ជា​គូ​ស្នេហ៍​ទទួល​អារម្មណ៍​ថា​ខ្លួន​នៅ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់​គ្រាន់​នៅ​ឡើយ​ ប៉ុន្តែ​ដោយ លក្ម្សី ជា​មនុស្ស​ឆាប់​យល់​ការ​នាង​ក៏​បាន​សួរ​នាំ​ ​បាន​ដឹង​រឿង​រ៉ាវគ្រប់យ៉ាង ហើយ​ពេល​នោះ​ដែរ ​សុជាតិ​ ក៏​បាន​សុំ លក្ម្សី រៀប​ការ​ថែម​ទទួល​បាន​ចម្លើយ YES ពី​មិត្ត​ស្រី​ទៀតផង​។

ដក​ឃ្លា​មក​រំលឹក​បន្តិច​នៅ​ត្រង់​មូលហេតុ​ដែល ​សុជាតិ​ សម្រេច​ចិត្ត​សុំ​មិត្ត​ស្រី​រៀប​ការ​។​ សុជាតិ​ បាន​ប្រាប់​ថា​កាល​ពី​ក្មេង​ប៉ា​របស់​លោក​ធ្លាប់​បាន​និយាយ​ថា «ពេល​កូន​អាយុ​ ២៨ ​ឆ្នាំ​ប៉ា​ឱ្យ​កូន​រៀប​ការ​ហើយ»​ ពិត​ជា​គាប់​ជួន​ក្នុង​ឆ្នាំ​ ២០២៤​ លោក​ក៏​មាន​អាយុ ​២៨ ​ឆ្នាំ​ល្មម​ ហើយ​ពេល​នោះ​ហើយ​ដែល​លោក​បាន​យក​សម្ដី​លោក​ឪពុក​ដែល​បាន​ចែក​ឋាន​មក​គិត​ពិចារណា ​និង​បាន​សុំ​មិត្ត​ស្រី​រៀប​ការ​ក្នុង​ពេល​នោះ​តែ​ម្ដង។

ឈាន​ដល់​ថ្ងៃ​ទី ​២៥​ មេសា ​២០២៤ ដែល​ជា​ថ្ងៃ​រៀបការ​ សុជាតិ​ ពុំ​មាន​សាច់​ញាតិ​សូម្បី​ម្នាក់​បាន​ចូល​រួម​ដោយ​លោក​មាន​បង​ប្អូន​តែ​ ២ ​នាក់​ហើយ​បង​ស្រី​របស់​លោក​ក៏​នៅ​ក្រៅ​ប្រទេស​ទៀត​។​ លោក​ឪពុក​អ្នក​ម្ដាយ​ក៏​បាន​ចែកឋាន​ចោល​លោក​ ​​ណា​សាច់​ញាតិ​ក៏​មិន​សូវ​មាន​ច្រើន​ដូច​គេ​ ក្នុង​ពេល​នោះ​ហើយ​ដែល​ សុជាតិ​ ស្រាប់​តែ​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​ភ្លាម​ៗ​ បម្រែបម្រួល​របស់​លោក​ពិត​ជា​មិន​អាច​គេច​ផុត​ពី​អ្នកគ្រប់គ្រងដ៏​ឈ្លាសវៃ​បាន​នោះ​ទេ លក្ម្សី បាន​ព្យាយាម​និយាយ​ និង​សាក​សួរ​ស្វាមី​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោកកើតមាន​អារម្មណ៍​មួយ​នេះ​​ឡើង​មក។

ពេល​នោះ​ហើយ​ដែល​សមាជិក​ក្រុម​ក្មេង​ខ្មែរ​ម្នាក់​នេះ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ជា​ថ្មី​ម្ដង​ទៀត​ពី​អនាគត​ភរិយាគ្រា​នោះ​ និង​ក្រុម​គ្រួសារ​សាច់​ថ្លៃ​ធ្វើ​ឱ្យ​លោក​ទទួល​អារម្មណ៍​កក់​ក្ដៅ​ មិនមាន​អារម្មណ៍​ថាឯកា​ព្រោះ​លោក​មាន​ក្រុម​គ្រួសារ មាន​មនុស្ស​ដែល​ស្រលាញ់​ បារម្ភ​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រូប​លោក​។​

ដ្បិត​ថា​អ្នក​ទាំង​២ បាន​រៀប​ការ​ក្លាយ​ជា​គូ​ស្វាមី​ភរិយា​ស្រប​ច្បាប់​ព្រម​ទាំង​មាន​ចាស់​ទុំ​ដឹងឮ​ទាំង​សង​ខាង​ពិត​មែន​ ប៉ុន្តែ​ទំនាក់​ទំនង​ស្នេហា​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​អ្នក​ទាំង​ពីរ​ហាក់​មិន​ទទួល​បាន​ការ​គាំទ្រ​នោះ​ឡើយ។​ តែ​ទោះ​ជា​យ៉ាង​នេះ​សម្ដី​គ្មាន​ខ្លឹម​សារ​ទាំង​នោះ​​ពុំ​បាន​ចាក់​ចូល​ដល់​បេះដូង ​និង​ធ្វើ​ឱ្យ​ទំនាក់​ស្នេហា​របស់​អ្នក​ទាំង​ ២ ​មាន​ភាព​រង្គោះរង្គើ​នោះទេ ​ផ្ទុយ​ទៅ​វិញ​កាន់​តែ​ធ្វើ​ឱ្យ​ចំណង​ស្នេហ៍​​ផ្អែម​ល្ហែម។​

មិន​បាន​ប៉ុន្មាន​ក៏​លេច​លឺ​ដំណឹង​ចចាមអារ៉ាម​​មក​ថា លក្ម្សី ធ្លាប់​រៀប​ការ​ម្ដង​រួច​មក​ហើយ​ថែម​ទាំង​មាន​ស្វាមី​ជា​ជន​បរទេស​។ ស្របពេល​នោះ​ដែរ Manager វ័យ ​២៨ ​ឆ្នាំ​រូប​នេះ​ក៏​បាន​ផុស​សារ​បំភ្លឺ​ចំពោះ​ការ​​បង្ហោះ​បំភ្លៃ​ការ​ពិត​ក្នុង​ន័យ​ជាន់​ពន្លិច​កិត្តិយស​របស់​អ្នកនាង​ព្រម​ទាំង​ សុជាតិ ​ជា​ស្វាមី​​ដោយ​បាន​សរសេរ​រៀប​រាប់​ច្បាស់​ៗ​ថា ​អ្នក​នាង​មាន​ការងារ​ជា Artist Manager ៥ ឆ្នាំ​មក​ហើយ ​មិន​មែន​ជា​អ្នក​បង្កើត​មាតិកា​វីដេអូ​ ហើយ​អ្នក​នាង​គឺ​នៅ​លីវ​ពុំ​ធ្លាប់​បាន​រៀប​ការ​ពី​មុន​មក​ទេ ​ជា​ពិសេស​អ្នក​នាង​និង ​សុជាតិ​ បាន​ស្គាល់​គ្នា​រយៈពេល ​៨ ​ឆ្នាំ​និង​បាន​ទាក់​ទង​គ្នា​ ២ ​ឆ្នាំ​មុន​ឈាន​ដល់​ការ​រៀប​ការ។​​

ក្រោយមករំលង​បាន​ជិត ​១​ ឆ្នាំ​អ្នក​ទាំង​ពីរ​ក៏​ទទួល​បាន​ដំណឹង​ល្អ​ដែល​ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍​។ គ្រាន់​ទទួល​ដឹង​ថា​ភរិយា​សំណព្វ​ចិត្ត​ពពោះ​កូន​ប្រុស​ដំបូង​របស់​ខ្លួន​ សុជាតិ ​កាន់​តែ​ស្រលាញ់​ មើល​ថែ​ ថ្នាក់ថ្នម​ ទឹក​ក្ដៅ​ទឹក​ត្រជាក់​គ្រប់​យ៉ាង​មិន​ឱ្យ​ទាស់​ចិត្ត​ រហូត​គម្រប់​ ៩​ខែ​១០​ថ្ងៃ​ ដែល​ជា​ថ្ងៃ​សម្រាល ​សុជាតិ ​នៅ​តែ​បន្ត​នៅ​ក្បែរ​ភរិយា​លើក​ទឹក​ចិត្ត​សព្វ​បែប​យ៉ាង​រហូត​ទទួល​បាន​កូន​ប្រុស​ដំបូង​ ជា ​កម្ពុ​មុនីរាជ​ នា​ថ្ងៃ​ទី​ ៧​ កុម្ភៈ ​២០២៥។​​

ពេលវេលា​ដ៏​មាន​ន័យ​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​សាង​ឡើង​ជា​រៀង​រាល់​ថ្ងៃ ​គ្រប់​ពេល​វេលា​ គ្រប់​ទី​​កន្លែង​​ ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ឃើញ​ភាព​ស្និទ្ធស្នាល​ពោល​ច្រណែន ​និង​សរសើរ សុជាតិ ដែល​បាន​ដើរ​តួ​ជា​ស្វាមី​ ជា​ឪពុក ​និង​ជា​មេ​គ្រួសារ​ដ៏​ល្អ​ ខណៈ លក្ម្សី គឺជា​បង្អែក​ផ្លូវ​ចិត្ត​ដ៏​សំខាន់​បំផុត​សម្រាប់​រូប​លោក​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ



Leave a Reply

Your email address will not be published.Required fields are marked *