មកដឹងពីជំនួញក្ដោបក្នុងដៃជាច្រើនរបស់ពិធីការិនីចាស់វស្សា យុគ ចិន្តា

ពិធី​ការិនី​ជើង​ចាស់​ល្បី​ឈ្មោះ យុគ ចិន្តា បាន​វិវឌ្ឍ​ខ្លួន​ក្លាយ​ជា​ស្ត្រី​ជំនួញ​មួយ​រូប​នៅ​ក្នុង​ស្រុក ​ដែល​កំពុង​ក្ដោប​ក្ដាប់​អាជីវកម្ម​ជា​ច្រើន​ក្នុង​ដៃ បន្ទាប់​ពី​ការងារ​សិល្បៈ​​ហាក់​មាន​រយាល​ និង​មិន​សូវ​ជា​មមាញឹក​ខ្លាំង​ដូច​កាលពី​មុន។​​

ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​​នេះ​ពិធី​ការិនី​ឆ្នើម​​ យុគ​ ចិន្ដា​​ បាន​ងាក​មក​វិវឌ្ឍ​ខ្លួន​លើ​វិស័យ​មុខ​ជំនួញ​ ខណៈ​អ្នក​នាង​បាន​ទម្លាក់​ដៃ​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ក្នុង​វិស័យ​សិល្បៈ​។​ បច្ចុប្បន្ន​អ្នក​នាង​បាន​បើក​ហាង​អាហារ​មួយ​កន្លែង​ដែល​ត្រូវ​បាន​មហាជន​ស្គាល់​ថា​ជា​ភោជនីយដ្ឋាន ​ស្លឹក​ឈូក​ និង​ហាង​កាត់​ដេរ​ អម ​រចនា​ម៉ូត ​ព្រម​ទាំង​មាន​មុខ​ជំនួញ​ដែល​ទាក់ទង​ទៅ​វិស័យ​អចលន​ទ្រព្យ​ផង​ដែរ​។​

តាម​រយៈ​ការ​ផ្ដល់​បទ​សម្ភាស​ដោយ​ផ្ទាល់ក្នុង​កម្មវិធី ស ខ្មៅ ​អ្នក​នាង​ យុគ​ ចិន្ដា​ បាន​ឱ្យ​ដឹង​ថា​ មូល​ហេតុ​នៃ​ការ​ចាប់​យក​វិស័យ​ជំនួញ​លើ​ផ្នែក​ម្ហូប​អាហារ​ដោយ​សារ​តែ​អ្នកនាង​ជា​មនុស្ស​ស្រលាញ់ ​និង​ចូលចិត្ត​ការ​ធ្វើ​ម្ហូប​ មិន​តែ​ប៉ុណ្ណោះ​អ្នក​នាង​ផ្ទាល់​ក៏​ចង់​លើក​កម្ពស់ ហើយ​ចង់​ផ្ដល់​តម្លៃ​ដល់​អាហារ​ខ្មែរ​ដែល​ជា​អាហារ​នៅ​ក្នុង​ស្រុក​ ថែម​ទាំង​ចង់​រក្សា​ឱ្យ​បាន​នូវ​កេរ្តិ៍​ដំណែលដែល​ដូន​តា​បាន​បន្សល់​ទុក​ឱ្យ​ផង​ដែរ​។​

បន្ថែម​ពី​នេះ​ អ្នក​នាងក៏​មាន​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​តូច​ៗ​ដែល​ជា​ផ្នែក​មួយ​ក្នុង​ជំនួញ ព្រម​ជាមួយ​របរ​រក​ស៊ី​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ដី​ធ្លី​។ ​គួរ​ឱ្យ​ដឹង​បន្ថែម​ដែរ​ថា ​ពិធី​ការិនី​ពូកែវោហារ​សព្ទ​រូប​នេះ​ក៏​មាន​ហាង​កាត់​ដេរ​ផ្ទាល់​ខ្លួន​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​ អម ​រចនា​ម៉ូត​ ដែល​មាន​កូន​ស្រី​ជា​ទី​ស្រលាញ់​ជា​អ្នក​ជួយ​មើល​ការ​គ្រប់​គ្រង​​។​

អ្នក​នាង​ យុគ ​ចិន្ដា ​ពិត​មែន​ជា​ស្ត្រី​ជំនួញ​ម្នាក់​ក៏​ប៉ុន្តែ​អ្នក​នាង​តែង​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​កូន​ស្រី​បណ្ដូល​ចិត្ត​ និង​តែង​បណ្ដើរ​គ្នា​ត្រសង​ចូលរួម​កម្មវិធី​តូច​ធំ​ និងដើរលេងចេញទៅខាងក្រៅ រហូតមាន​មហាជន​បង្អាប់​លេង​ថា​ជា​បង​ប្អូន​ស្រី​ទៅ​វិញ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *