ពិធីការិនីជើងចាស់ល្បីឈ្មោះ យុគ ចិន្តា បានវិវឌ្ឍខ្លួនក្លាយជាស្ត្រីជំនួញមួយរូបនៅក្នុងស្រុក ដែលកំពុងក្ដោបក្ដាប់អាជីវកម្មជាច្រើនក្នុងដៃ បន្ទាប់ពីការងារសិល្បៈហាក់មានរយាល និងមិនសូវជាមមាញឹកខ្លាំងដូចកាលពីមុន។

ប៉ុន្មានឆ្នាំចុងក្រោយនេះពិធីការិនីឆ្នើម យុគ ចិន្ដា បានងាកមកវិវឌ្ឍខ្លួនលើវិស័យមុខជំនួញ ខណៈអ្នកនាងបានទម្លាក់ដៃស្ទើរតែទាំងស្រុងនៅក្នុងវិស័យសិល្បៈ។ បច្ចុប្បន្នអ្នកនាងបានបើកហាងអាហារមួយកន្លែងដែលត្រូវបានមហាជនស្គាល់ថាជាភោជនីយដ្ឋាន ស្លឹកឈូក និងហាងកាត់ដេរ អម រចនាម៉ូត ព្រមទាំងមានមុខជំនួញដែលទាក់ទងទៅវិស័យអចលនទ្រព្យផងដែរ។
តាមរយៈការផ្ដល់បទសម្ភាសដោយផ្ទាល់ក្នុងកម្មវិធី ស ខ្មៅ អ្នកនាង យុគ ចិន្ដា បានឱ្យដឹងថា មូលហេតុនៃការចាប់យកវិស័យជំនួញលើផ្នែកម្ហូបអាហារដោយសារតែអ្នកនាងជាមនុស្សស្រលាញ់ និងចូលចិត្តការធ្វើម្ហូប មិនតែប៉ុណ្ណោះអ្នកនាងផ្ទាល់ក៏ចង់លើកកម្ពស់ ហើយចង់ផ្ដល់តម្លៃដល់អាហារខ្មែរដែលជាអាហារនៅក្នុងស្រុក ថែមទាំងចង់រក្សាឱ្យបាននូវកេរ្តិ៍ដំណែលដែលដូនតាបានបន្សល់ទុកឱ្យផងដែរ។
បន្ថែមពីនេះ អ្នកនាងក៏មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធតូចៗដែលជាផ្នែកមួយក្នុងជំនួញ ព្រមជាមួយរបររកស៊ីនៅក្នុងវិស័យអចលនទ្រព្យដីធ្លី។ គួរឱ្យដឹងបន្ថែមដែរថា ពិធីការិនីពូកែវោហារសព្ទរូបនេះក៏មានហាងកាត់ដេរផ្ទាល់ខ្លួនមួយទៀតដែលមានឈ្មោះថា អម រចនាម៉ូត ដែលមានកូនស្រីជាទីស្រលាញ់ជាអ្នកជួយមើលការគ្រប់គ្រង។






អ្នកនាង យុគ ចិន្ដា ពិតមែនជាស្ត្រីជំនួញម្នាក់ក៏ប៉ុន្តែអ្នកនាងតែងផ្ដល់ភាពកក់ក្ដៅដល់កូនស្រីបណ្ដូលចិត្ត និងតែងបណ្ដើរគ្នាត្រសងចូលរួមកម្មវិធីតូចធំ និងដើរលេងចេញទៅខាងក្រៅ រហូតមានមហាជនបង្អាប់លេងថាជាបងប្អូនស្រីទៅវិញ៕























Account
Security
Favourite Content