តួបងថ្លៃឈ្នានីសរឿង «កូនប្រសាស្រី» ជាគ្រូបង្រៀននៅសាលាបាក់ទូក ចរិតខុសឆ្ងាយពីក្នុងរឿងដាច់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ចែ ​ហុង ​តួ​អង្គ​បង​ថ្លៃ​ក្នុង​រឿង​​ «កូន​ប្រសា​ស្រី»​​​ កំពុង​ធ្វើ​ឱ្យ​មហាជន​អ្នក​តាម​ដាន​ក្រឺត​ក្នាញ់​ និង​ចរិត​កាច​ឆ្នាស​​របស់​គាត់​តាម​រយៈ​ការ​សម្ដែង​នៅ​ក្នុង​សាច់​រឿង​។​ ប៉ុន្តែ​ក្នុង​ជីវិត​ពិត ​តួ​សម្ដែង​រូប​នេះ​ហាក់​មាន​ចរិត​​​ផ្ទុយ​ស្រលះ​ពី​ក្នុង​រឿង​ទៅ​វិញ​។​

ពិត​ណាស់​ ចែ​ ហុង​ ដែល​មាន​ឈ្មោះ​ពិត​ ជិន​ ចាន់​ថេត ​កំពុង​ត្រូវ​បាន​មហាជន​លើក​យក​មក​និយាយ​រហូត​ ក្លាយ​ជា​ប្រធាន​បទ​នៅ​ក្នុង​បណ្ដាញ​សង្គម​​ ខណៈ​រឿង​ភាគ​ខ្មែរ​​ដែល​អ្នក​ស្រី​ធ្លាប់​បាន​ចូលរួម​សម្ដែង​កាល​ឆ្នាំ ​២០០៦​ ត្រូវ​បាន​យក​មក​ចាក់​បញ្ចាំង​ជា​ថ្មី​ម្ដង​ទៀត​នៅ​លើ​ឆាណែលយូធូប Poan Phoung Bopha TV។​

តាម​រយៈ​ការ​ចាក់​បញ្ចាំង​ឡើង​វិញ​រឿង ​​«កូន​ប្រសា​ស្រី» មួយ​នេះ​ដែរ​បាន​ធ្វើ​ឱ្យ​កំហឹង​​របស់​អ្នក​ទស្សនា​ពុះ​កញ្ជ្រោល​ និង​​ផ្ទុះ​ឡើង​ដោយ​ការ​ខឹង​សម្បារ​ក្រឺត​ក្នាញ់​​ ព្រោះចរិត​ក្រុម​គ្រួសារ​ខាង​ប្ដី​ដែល​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ធ្វើ​បាប​នារី​ជា​សាច់​ថ្លៃ​ក្រោយ​​រៀបការ​ចូល​គ្រួសារ​របស់​ពួកគេ​ជា​ពិសេស​បង​ថ្លៃស្រី​តែ​ម្ដង​។

អ្នក​ស្រី ​ជិន​ ចាន់​ថេត​ គឺ​ជា​តួ​អង្គ​បង​ថ្លៃ​ស្រី​នៅ​ក្នុង «កូន​ប្រសា​ស្រី» ដែល​មាន​ចរិត​កាច​ឆ្នាស ឈ្នានីស​ និយាយ​ជា​រួម​ជា​តួ​គួរ​ឱ្យ​ស្អប់​នៅ​ក្នុង​សាច់​រឿង​ ប៉ុន្តែ​តួ​សម្ដែង​កាច​ឆ្នាស​រូប​នេះ ​បែរ​ជា​មាន​ចរិត​ផ្ទុយ​ស្រឡះ​ទៅ​និង​សាច់​រឿង​ ខណៈ​អ្នក​ស្រី​ជា​មនុស្ស​រួស​រាយ​រាក់​ទាក់​ និង​លេង​សើច​ច្រើន ​​មិន​តែ​ប៉ុណ្ណោះ​តួ​ ចែ ហុង នេះ​ដែរ​​​​​​​​​​​ ជា​គ្រូ​បង្រៀន​មួយ​រូប​នៅ​វិទ្យាល័យ​បាក់​ទូក​នា​ក្នុង​ក្រុង​ភ្នំពេញ​ថែមទៀតផង​​។

យ៉ាង​ណា​មិញ​ មហាជន​ពិត​ជា​កោត​សរសើរ​នូវ​សមត្ថភាព​សម្ដែង​របស់​អ្នក​ស្រី​ជា​ខ្លាំង​ដែល​អាចឆក់​បាន​បេះដូង​ទស្សនិកជន​ឱ្យ​ដាក់​អារម្មណ៍​ និង​ចូល​តួ​ជាមួយ​គាត់​បែប​នេះ។ មិន​តែ​ប៉ុណ្ណោះ អ្នក​តាមដាន​សូម​ឲ្យ​អ្នក​គ្រូ​ចេញ​ថត​រឿង​ថ្មី​បន្ថែម​ទៀត ព្រោះ​សមត្ថភាព​ពិតជា​កម្ររកបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *