តារា​ថៃល្បីៗ ៦​គូ​ដែល​បាន​រៀបមង្គលការ​យ៉ាងកក្រើក​ក្នុង​ឆ្នាំ​២០២២

នៅ​ឆ្នាំ​២០២២​នេះ មាន​តារា​ថៃ​ជា​ច្រើន​គូ​បាន​ដឹកដៃ​គ្នា​រៀប​មង្គលការ​ជា​បន្តបន្ទាប់ ខណៈ​ដែល​ស្ថានភាពកូវីដ​១៩​ចាប់ផ្ដើម​ធូរស្បើយ។ យ៉ាងណាមិញ ខាង​ក្រោម​នេះ AMS សូមបង្ហាញ​នូវ​មង្គលការ​របស់​តារា​ប្រុស​ស្រី​ចំនួន ៦​គូ​ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ឆ្នាំ​២០២២​នេះ៖

១. តារា​សម្ដែង Pancake

តារាសម្ដែងស្រីដ៏ល្បីល្បាញរបស់ប្រទេសថៃ Pancake Khemanit និងគូស្នេហ៍ជាមន្ត្រីនរគបាល Mee Saksoonthorn បានរៀបចំពិធីមង្គលការជាមួយគ្នានៅថ្ងៃទី១០ ខែមិថុនា នេះបន្ទាប់ពីទាក់ទងគ្នាជាង ១០ឆ្នាំមក។ ក្រោមការចូលរួមអបអរពីសំណាក់ក្រុមគ្រួសារទាំងសង្ខាង និងមិត្តជិតស្និទ្ធមួយចំនួន រូបភាពពីពិធីមង្គលការរបស់អ្នកទាំងពីរត្រូវបានចែកចាយពេញបណ្ដាញសង្គម និងបានបង្ហាញពីស្នាមញញឹមពោរពេញដោយក្ដីសុខរបស់គូស្វាមីភរិយាមួយគូនេះ។ 

២. តារាសម្ដែង Patricia Good

គូស្នេហ៍​តារា​សម្ដែង Patricia Good និង​ស្វាមី​ជា​សេដ្ឋីលំដាប់ប្រទេស Note Vises បាន​រៀប​ចំ​ពិធីមង្គលការ​ចំនួន​ពីរ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​២០ និង​២២ ខែធ្នូ។ មង្គលការ​របស់​អ្នក​ទាំង​ពីរ​មាន​ការ​ចូលរួម​ពី​សំណាក់​សិល្បករ និង​អ្នក​ជំនួញ​ល្បី​ៗ​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ។

៣. តារាសម្ដែង Dan Worrawech និង Pattie

បន្ទាប់ពីមើលចិត្តថ្លើមគ្នាយ៉ាងយូររហូតដល់ ១៣ឆ្នាំ គូស្នេហ៍តារាសម្ដែងថៃ Dan Worrawech និង Pattie Ungsumalynn បានដឹកដៃគ្នាចូលរោងការហើយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ និងបានចុះសំបុត្រអាពាហ៍ពិពាហ៍ក្នុងថ្ងៃតែមួយនេះតែម្ដង។ ខុសពីមង្គលការរបស់តារាល្បីដទៃដែលរៀបចំនៅទីតាំងឬសណ្ឋាគារថ្លៃៗយ៉ាងអធិកអធម កម្មវិធីមង្គលការរបស់ Dan និង Pattie បានរៀបចំយ៉ាងសាមញ្ញក្នុងវត្តមួយក្នុងទីក្រុងបាងកក និងមានការចូលរួមតែពីសំណាក់គ្រួសារសង្ខាង និងមិត្តជិតស្និទ្ធប៉ុន្មាននាក់ប៉ុណ្ណោះ។

៤. តារាសម្ដែង Bifern Anchasa

តារា​សម្ដែង​ស្រីរូប​ស្រស់ Bifern Anchasa បាន​ដឹកដៃ​គូស្នេហ៍​ Pom Danuphob ដែលជា​អ្នក​ចាត់ការ​ផលិតកម្មចម្រៀង​រៀបចំ​ពិធីមង្គលការ​នៅថ្ងៃទី ៧ ខែវិច្ឆិកា បន្ទាប់ពី​ទាក់ទង​មើល​ចិត្ត​គ្នា​ប្រមាណ ៦ខែ។ មង្គលការ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ប្រារព្ធ​ឡើង​បែប​សាមញ្ញ ដោយ​ធ្វើ​ពិធី​ប្រពៃណី​នៅ​ពេល​ព្រឹក និង​ជប់លៀង​នៅ​ពេល​ល្ងាច។

៥. តារាសម្ដែង Eye Kamolned

តារាសម្ដែង Eye Kamolned និង​គូស្នេហ៍ Wahncai Okri បាន​រៀបចំ​ពិធីមង្គលការ​យ៉ាង​សាមញ្ញ ប៉ុន្តែពោរពេញដោយភាពកក់ក្ដៅ​នៅ​បរិវេណ​ផ្ទះ​របស់​ពួក​គេ​កាល​ពី​ថ្ងៃទី​៤ ខែវិច្ឆិកា។

៦. តារាសម្ដែង Weir Sokullawat

អាចនិយាយ​បាន​ថា​ជា​មង្គលការ​តារា​ដែល​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​បំផុត​នៅ​ឆ្នាំ​នេះ​សម្រាប់​ មង្គលការ​របស់​តារា​សម្ដែង​ប្រុស Weir Sokullawat ជាមួយ​មិត្ត​ស្រី​ក្រៅ​សិល្បៈ។ ក្រោយ​ការ​ប្រកាស​ទំនាក់ទំនង​ប៉ុន្មាន​ខែ គូស្នេហ៍​ទាំង​ពីរ​ក៏បាន​រៀបការ​នៅ​ថ្ងៃ​ទី១៧ ខែកក្កដា ដោយ អញ្ជើញតែសមាជិកគ្រួសារទាំងសងខាង ចាស់ទុំ និងមិត្តភក្តិជិតស្និទ្ធក្នុង និងក្រៅសិល្បៈប្រហែល ១០០ នាក់។ ហើយ​នៅ​ថ្ងៃ​ទី១៩​ ខែ​ធ្នូ​នេះ ពួក​គេ​ក៏​ទទួល​បាន​កូន​ស្រីម្នាក់​ជា​ចំណង​ដៃ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la