ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ស្នាដៃនិពន្ធទំនុកច្រៀង សម្តេច​តេជោ ហ៊ុន សែន ​ចាក់បញ្ចាំងជាផ្លូវការចំថ្ងៃ៧ មករា

បន្ទាប់ពីភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ត្រូវសម្ពោធជាផ្លូវការ ភាពយន្តចម្រៀងទី២ «ទុក្ខស្រីប្តីព្រាត់» ជាស្នាដៃនិពន្ធទំនុកច្រៀងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវប្រកាសថ្ងៃសម្ពោធជាផ្លូវការហើយ គឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣ ខាងមុននេះ នៅសាលសន្និសិទចតុម្មុខ។

រូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការ Samdech Hun Sen, Cambodian Prime Minister

ទំព័រហ្វេសប៊ុកផ្លូវការ Samdech Hun Sen, Cambodian Prime Minister បានបង្ហោះឡើងថា «ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់” 

ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់” ដែលបានថតចប់ ដែលនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ៥:០០នាទី ក្រោមអធិបតីភាព​ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សូមអញ្ជើញបងប្អូនរង់ចាំទស្សនាការសម្ពោធចាក់បញ្ចាំងសាច់រឿងទាំមូលជាផ្លូវការនៅក្នុង ផេកសម្តេចតេជោ, Fresh News, TVK និងផេក BTV»។

ប្រជាជនកម្ពុជាទូទាំងប្រទេសបានកំពុងរង់ចាំមើលភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» យ៉ាងអន្ទះសា ព្រោះបទនេះធ្វើឱ្យប្រជាជនកម្ពុជានឹករលឹកដល់អតីតកាលដ៏កម្សត់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ខណៈសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត កំពុងពពោះកូនក្នុងផ្ទៃ។

ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ដឹកនាំសម្ដែងដោយលោក ហ្វៃ សំអាង និងផលិតករចំនួន ៣ រូប រួមមានតារា​សម្ដែង ចន ច័ន្ទលក្ខិណា ,ហេង ឡុង និងលោកឧកញ៉ា អ៊ឹង លីហេង ចំណែក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នកឧបត្ថម្ភសម្ភារៈ និងកាមេរ៉ាថត។ 

ក្រឡេកមកតួអង្គសំខាន់ៗក្នុងភាពយន្តចម្រៀងនេះវិញ មានដូចជា លោក ប៉ាន់ ខែមម៉ានូ សម្តែងជាតួអង្គសម្ដេចតេជោ ហ៊ុន សែន កញ្ញា ឈិន មុន្នីនាថ សម្ដែងជាតួអង្គសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត។ ក្នុងនោះ កំពូលតារាចម្រៀង មាស សុខសោភា ត្រូវជ្រើសរើសនិងផ្ដល់កិត្តិយសបកស្រាយភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» នេះ បន្ទាប់ពីអ្នកនាង ម៉េង កែវពេជ្ជតា ជាតារាចម្រៀងទី១ដែលធ្លាប់បកស្រាយបទនេះ កាលពីអំឡុងឆ្នាំ ២០០០ ក្រោមការផលិតរបស់ផលិតកម្មរស្មីហង្សមាស។

សូមជម្រាបផងដែរថា ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ៥:០០នាទី ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ប្រជាជនកម្ពុជា អាចទស្សនាការសម្ពោធចាក់បញ្ចាំងភាពយន្តចម្រៀងជាផ្លូវការបាននៅក្នុងផេកសម្តេចតេជោ, Fresh News, TVK និងផេក BTV ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត