អ្នកនាង ទេព បូព្រឹក្ស ជាតារាចម្រៀងមួយរូបដែលតែងបង្ហាញភាពលេចធ្លោរបស់ខ្លួន តាមរយៈការតុបតែង និងការស្លៀកពាក់ដែលមានភាពច្នៃប្រតិដ្ឋខ្ពស់ រាល់ពេលសម្ដែងទាំងនៅលើឆាកក្នុងស្រុក និងអន្តរជាតិ និងព្រឹត្តិការណ៍ធំៗជាដើម។
ជាក់ស្ដែង នៅក្នុងព្រឹត្តិការណ៍ ខ្លឹមព្រះនគរ ដែលទើបបញ្ចប់ ថែមទទួលបានសន្ទុះគាំទ្រខ្លាំងពីសំណាក់មហាជននៅក្នុងស្រុក អ្នកនាង ទេព បូព្រឹក្ស បានគ្រងសម្លៀកបំពាក់ដែលច្នៃជាពិសេស ដោយបានបញ្ចូលប្រណីតភាពបុរាណលាយសម័យយ៉ាងស្រស់ស្អាត។
ឈុតទាំង ៤ ដែលតារាចម្រៀង ទេព បូព្រឹក្ស បានគ្រងនៅក្នុងព្រឹត្តិការណ៍ ខ្លឹមព្រះនគរ ច្នៃដោយកូនខ្មែរ ហើយឈុតនិមួយៗសុទ្ធតែប្រណីត ស្រស់ស្អាត និងមានអំណាចដែលបានបង្ហាញចេញនូវភាពអស្ចារ្យ ភាពជាវីរនារីលើខ្លួនតារាចម្រៀងដែលឱ្យតម្លៃខ្ពស់លើវប្បធម៌ខ្មែររូបនេះ។
ខាងក្រោមនេះជាឈុតដែលតារាចម្រៀងទេព បូព្រឹក្ស គ្រងក្នុងព្រឹត្តិការណ៍ ខ្លឹមព្រះនគរ ៖







រូបភាព ៖ Tep Boprek























Account
Security
Favourite Content