យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ Tep Boprek នៅព្រឹកថ្ងៃទី៩ ឧសភា នេះ បានឱ្យដឹងថា តារាចម្រៀងឯករាជ្យ ទេព បូព្រឹក្ស នឹងរៀបចំ «ពិធីសម្ពោធវីដេអូចម្រៀង ទេវរាជ និង ផ្ទាំងទស្សនីយភាពវប្បធម៌ខ្នាតធំ» នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅសាលមហោស្រព កោះពេជ្រ។

ក្នុងនោះផងដែរ សំបុត្រចូលរួមនឹងត្រូវដាក់លក់នៅថ្ងៃទី ១១ ខែឧសភា ខាងមុខនេះ ខណៈម្ចាស់បទ «ទេវរាជ» ប្រាប់ឱ្យហ្វេនៗត្រៀមខ្លួនចូលរួមជាធ្លុងមួយ ដើម្បីបង្កើតចលនាវប្បធម៌ផ្សំគ្នា និងសម័យទំនើប ដែលជារសជាតិនិយមបែបខ្មែរ។ ទន្ទឹមគ្នានោះ តារាចម្រៀងល្បីឈ្មោះនេះក៏បានផ្តួចផ្តើមបំផុសចលនាផ្សព្វផ្សាយសម្លៀកបំពាក់បុរាណខ្មែរ ដើម្បីជំរុញការផ្សព្វផ្សាយរបស់ពិតនៃបុព្វបុរសយើងកុំឱ្យមានការភាន់ច្រឡំជាមួយជាតិសាសន៍ដ៏ទៃ។

គ្រាន់តែឃើញការបង្ហោះនេះភ្លាម អ្នកគាំទ្រស្ម័គ្រស្មោះរបស់ ជី ដេវីត និង ទេព បូព្រឹក្ស នាំគ្នាចូលមក comment មតិផ្សេងៗ ដែលភាគច្រើនទទួលចង់ឱ្យដល់ថ្ងៃកម្មវិធីៗឆាប់ នឹងអាលបានឃើញផ្ទាំងទស្សនីយភាពដែលប្តីប្រពន្ធគូរនេះរៀបចំឡើយ។ មួយទៀត គឺបានទទួលបទពិសោធន៍ថ្មីនៃបទ ទេវរាជ ដែលល្បីថា ពិតជាអស្ចារ្យ ហើយមានបញ្ចូលទម្រង់សិល្បៈដ៏រស់រវើករបស់ខ្មែរយើងថែមទៀត។
សូមអានសំណេរទាំងស្រុងរបស់ ទេព បូព្រឹក្ស ខាងក្រោមនេះ៖


























Account
Security
Favourite Content