ស៊ីដាច់គេសឹងមួយកម្មវិធី! មើលតម្លៃឈុតនិងគ្រឿងអលង្ការ Suzy ពាក់ថ្ងៃពានរង្វាន់ Baeksang មួយតួខ្លួនចូលជាងកន្លះលានដុល្លារ

វត្តមាន​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Baeksang Arts Awards លើក​ទី ៦០ របស់តារាចម្រៀងនិងសម្ដែង Suzy ​ជា​មួយ​នឹង​រ៉ូប​ដ៏​ស្រស់​ស្អាត​ពីរ​ឈុតដ៏​សិចស៊ី និងស្រស់ឆើតឆាយ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល និងចាប់អារម្មណ៍មិនតិចនោះទេ។ ក្នុងព្រឹត្តិការណ៍ធ្វើឡើងនៅថ្ងៃទី ៧ ខែឧសភា នៅសង្កាត់ Gangnam ទីក្រុងសេអ៊ូលនេះ Suzy រួមជាមួយនឹងពិធីករប្រុស Shin Dong Yup និងតារាសម្ដែង Park Bo Gum បានចូលរួមក្នុងនាមជាពិធីករ។

សម្រាប់កម្មវិធីកម្រាលព្រំក្រហម និងផ្នែកដំបូងនៃពិធីនោះ Suzy បានជ្រើសរើសរ៉ូបពណ៌ផ្កាឈូកគ្មានដៃ តុបតែងដោយខ្សែបូធំ បង្ហាញរាងដើមទ្រូងដ៏សិចស៊ី ដែលទាក់ទាញការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា បន្ថែមលម្អ​ជាមួយ​នឹង​ខ្សែក​ពេជ្រ​ម៉ូដ​ផ្កា និង​ក្រវិលដាំត្បូង​ទទឹម ដែល​ធ្វើឱ្យ​នាងកាន់តែ​មាន​ភាពស្រស់ស្អាតមួយកម្រិតទៀត។

រ៉ូបដំបូងនេះត្រូវបានរចនាដោយម៉ាក Oscar de la Renta ដែលមានតម្លៃ 18,778 ដុល្លារ។ គ្រឿងអលង្ការទាំងអស់គឺបានមកពីម៉ាក Van Cleef & Arpels ដែលមានភាពប្រណិតគួរឱ្យកត់សម្គាល់ ជាមួយនឹងខ្សែកតែមួយមានតម្លៃជាង 500 លានវ៉ុន (ប្រហែល 365,500 ដុល្លារ) ។ សរុបតម្លៃនៃគ្រឿងអលង្ការដែល Suzy ពាក់ជាមួយនឹងរ៉ូបដំបូងរបស់នាងគឺប្រហែល 791.5 លានវ៉ុន (ប្រហែល 579,000 ដុល្លារ) ។

ក្នុងកំលុងវគ្គទី២នៃកម្មវិធី Suzy បាន​ផ្លាស់​ប្តូរ​ទៅ​ជា​រ៉ូបវាលកចំហទ្រូងមួយទៀត បន្ថែមជាមួយនឹងក្រវិលវែង និងចិញ្ចៀនយ៉ាងប្រណីត។ រ៉ូបទីពីរគឺជារ៉ូបម៉ាក Alex Perry និងមានតម្លៃ 2,800 ដុល្លារ ខណៈគ្រឿងអលង្ការសម្រាប់ឈុតនេះដែលផ្តល់ដោយម៉ាក FRED ក៏មានតម្លៃរាប់សិបលានវ៉ុនផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *