ច្រើនឆ្នាំកន្លង ចាងហ្វាង LD ទើបទម្លាយមូលហេតុផលិតរឿង «នាឡិកាដាស់វិញ្ញាណ» ទាំងដឹងត្រូវខាត!

«នាឡិកាដាស់វិញ្ញាណ» ឬ « The clock : Spirit Awakening » ជាខ្សែភាពយន្តដ៏ល្បីល្បាញរបស់ផលិតកម្ម LD Entertainment កាលចុងឆ្នាំ ២០១៩ ពោលគឺមុនពេលកូវីដ-១៩ រាតត្បាត​សកលលោក រួមទាំងប្រទេសកម្ពុជា។

គួរឱ្យភ្ញាក់ផ្អើលខ្លាំង ថ្មីៗនេះផលិតកម្ម LD Entertainment បាននាំយករឿង «នាឡិកាដាស់វិញ្ញាណ» ឬ «The Clock» មកចាក់បញ្ចាំងឡើងវិញតាមបណ្តារោងភាពយន្តទំនើបក្នុងប្រទេសកម្ពុជា ដើម្បីឱ្យអ្នកខកខានមិនទស្សនា មានឱកាសទស្សនាសាច់រឿងលងបន្លាចដ៏គួរឱ្យខ្លាចមួយនេះ។ បច្ចុប្បន្នរឿងនេះបានទម្លាក់ចូលក្នុង APP Angkor DC ហើយ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នករស់នៅក្នុង និងក្រៅប្រទេសបានទស្សនាស្នាដៃផលិតរបស់កូនខ្មែរ។

អ្វីដែលសំខាន់ ច្រើនឆ្នាំកន្លងទៅ លៀក លីដា ចាងហ្វាង LD Entertainment និងអ្នកនិពន្ធ លោក នួន ម៉ូលីន ទើបតែដាច់ចិត្តទម្លាយមូលហេតុពីក្រោយការសម្រេចចិត្តចំណាយទុនយ៉ាងច្រើនផលិតរឿង «នាឡិកាដាស់វិញ្ញាណ» ទាំងដឹងច្បាស់ថា បើផលិតចេញទៅ​ត្រូវខាត ឬនិយាយសាមញ្ញថា ចំណូលមិនស្មើដើម។

តាមរយៈការ live នៅរសៀលថ្ងៃទី៨ ខែឧសភា ម្សិលមិញ ចាងហ្វាង LD Entertainment ឱ្យដឹងយ៉ាងខ្លីថា ការដែលលោកហ៊ានដាក់ទុនយ៉ាងច្រើនផលិតរឿង «នាឡិកាដាស់វិញ្ញាណ» ឬ « The clock : Spirit Awakening » ទាំងដឹងថាចំណូលរកមកវិញមិនស្មើ​ដើមទុនដែលវិនិយោគទៅ ដោយសារលោកជឿជាក់លើសាច់រឿងទាំងមូល ជារឿង horror drama លក្ខណៈសេដខ្លាំងមែនទែន សូម្បីក្រុមការងារ post production នៅម៉ាឡេស៊ី ក៏ស្រក់ទឹកភ្នែកតាមសាច់រឿងនេះដែរ។ ក្នុងនាមជាផលិតករលោកជឿជាក់រឿងនេះជាស្ពានមួយដែលយើងអាចទៅប្រកួតនៅក្រៅប្រទេសបាន និងជាស្ពានមួយដែលអាចនាំកុនខ្មែរទៅក្រៅប្រទេស។ 

សូមជម្រាបផងដែរថា ចាងហ្វាង LD Entertainment បានចំណាយទុន​អស់​ជាង​ ៤០ ម៉ឺន​ដុល្លារ ក្នុងការផលិតខ្សែភាពយន្តរឿង «នាឡិកាដាស់វិញ្ញាណ» ឬ « The clock : Spirit Awakening»។ ស្នាដៃភាពយន្តរន្ធត់ដ៏ល្អមួយនេះ ធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនពីមហោស្រពភាពយន្តជាតិលើទី៦ ប្រចាំឆ្នាំ ២០១៩ រួមមាន៖ ពានរង្វាន់ «ភាពយន្តឆ្នើម», ពានរង្វាន់ «អ្នកដឹកនាំរឿងឆ្នើម», ពានរង្វាន់ «អ្នកដំឡើងរូបភាពឆ្នើម», ពានរង្វាន់ «អ្នកផ្គុំសំឡេងឆ្នើម», ពានកិត្តិយស «តួសម្តែងនារី» និងពានកិត្តិយស «តួសម្តែងបុរស»។

កន្លងមក លោក លៀក លីដា ធ្លាប់ប្រកាសឱ្យដឹងថា ផលិតកម្មមានគម្រោង​នាំយករឿងនេះ​ទៅ​ចាក់​បញ្ចាំង​ក្រៅ​ប្រទេស​នា​បណ្តា​ប្រទេស​​អាស៊ាន​ ៦ តែដោយសាររឿង «នាឡិកាដាស់វិញ្ញាណ» ផលិតឡើងចំពេលកូវីដ-១៩ ទើបត្រូវពន្យារពេលរហូតដល់ចុងឆ្នាំ ២០២២ ទើបភាពយន្តខ្មែរនេះបានលេចវត្តមានក្នុងរោងភាពយន្តប្រទេស​ឥណ្ឌូនេស៊ី។

ទោះមានភាពយឺតយ៉ាវក្នុងការចាក់បញ្ចាំង តែរឿង «នាឡិកាដាស់វិញ្ញាណ» ដឹកនាំផលិតដោយ លោក លៀក លីដា បានជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមភាពយន្ត ជិត ២០០ រឿងមកពីបណ្ដាប្រទេសផ្សេងគ្នាលើពិភពលោក ពីកម្មវិធី «Horror Bowl Movie Awards» នៅក្នុងប្រទេសឥណ្ឌា ថែមទាំងឈ្នះបានពានរង្វាន់សំខាន់ៗ ៣ ពីកម្មវិធី «Horror Bowl Movie Awards» របស់ឥណ្ឌាទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាជីព HyunA រងការរង្គោះរង្គើកាន់តែខ្លាំង ក្រោយប្រកាសរៀបការជាមួយ Yong Junhyung

តារា​ចម្រៀងខេប៉ុប HyunA កំពុងប្រឈម​​ការ​រិះគន់ខ្លាំង​ពី​អ្នក​គាំទ្រ​ បន្ទាប់​ពីមាន​ការ​ប្រកាសថានាងនឹង​រៀប​ការ​នៅ​ខែ​តុលា​ ជាមួយមិត្តប្រុស Yong Junhyung ជាអតីតតារាខេប៉ុប

ម្ចាស់បទ «នឹក» បកស្រាយឈ្មោះ Kwan ជារឿងនឹកស្មានមិនដល់

អ្នក​គាំទ្រ​បាន​ស្គាល់​ម្ចាស់​បទ «នឹក» Kwan ត្រឹម​ជា​ឈ្មោះ​ហៅ​ក្រៅ​ប៉ុណ្ណោះ និង​កម្រ​មាន​អ្នក​ដឹង​ឈ្មោះ​ពិត​ឡើយ លើកលែង​តែ​មិត្ត​រួម​អាជីព​​ស្និទ្ធជាមួយ។ អ្នក​គាំទ្រ​ចាប់ផ្ដើម​ស្គាល់​ឈ្មោះ​ពិត​របស់

ស្រមោលខ្មៅស្ទើរពេញមួយជី​វិត! Kim JaeJoong ត្រូវអ្នកគាំទ្ររោគចិត្ដលួចចូលផ្ទះបំពានខ្លួនប្រាណ

Kim JaeJoong ជាតារាប្រុសខេប៉ុបដែលល្បីល្បាញម្នាក់ លោកធ្លាប់ជាអតីតសមាជិកក្រុមចម្រៀងល្បី TVXQ និងជាសមាជិកក្រុមចម្រៀង JYJ នាពេលបច្ចុប្បន្ន។

ញាក់ណាស់! ទេព បូព្រឹក្ស ទម្លាក់រូប១សន្លឹកឱ្យតម្រុយបទថ្មី

ត្រឹម​រូប​មួយ​សន្លឹក​របស់​កំពូល​តារា​ចម្រៀង​លេច​ធ្លោ​ ទេព ​បូព្រឹក្ស​ ក៏​អាច​ទាក់​ចិត្ត​មហាជន​ និង​ហ្វេន​ឱ្យ​ចូល​ខមិន​សរសើរ​​ និង​ទស្សន៍ទាយ​​ ​MV​​ ដែល​អ្នក​នាង​នឹង​ទម្លាក់​នា​ពេល​ឆាប់​ៗ​ខាង​

កំពុងលេចធ្លោខ្លាំង តែ Byeon WooSeok ប្រឈមអស់ឱកាសកាន់ប្រេនល្បីៗ ដោយសាររឿងមួយនេះ

តារាសម្ដែងប្រុសកូរ៉េ Byeon WooSeok បានក្លាយជាតារាសម្ដែងប្រុសដ៏លេចធ្លោក្នុងម្នាក់ក្នុងឆ្នាំ ២០២៤។ បន្ទាប់ពីសម្ដែងរឿងភាគកូរ៉េ “Lovely Runner” អាជីពសិល្បៈរបស់លោកប្រែប្រួលស្ទើរ ១៨០ ដឺក្រេ មិនដល់រយៈពេល ៣ ខែផង បណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់លោក ឡើងពីអ្នកចុចតាមដាន ១ លាននាក់រហូតដល់ជិត ១១លាននាក់ដែលវាចំនួនយ៉ាងច្រើនមួយ។

ទីបំផុតជម្លោះដ៏ក្ដៅគគុករវាង​ ចន ច័ន្ទលក្ខិណា និង​ ម៉េង កែវពេជ្ជតា បានបញ្ចប់ហើយ

គិត​មក​ទល់​ពេល​នេះ​ ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រវាង​សិល្បករ​ជើង​ចាស់ ២ រូប ​គឺអ្នក​នាង ​ចន ​ច័ន្ទ​លក្ខិណា​ និងតារា​ចម្រៀង ម៉េង ​កែវ​ពេជ្ជតា ​ដែលអូស​បន្លាយ​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​​​​ រហូត​ឈាន​ដល់​ការ​ប្ដឹងផ្ដល់​ដ៏​

Rosé នឹងបញ្ចេញចម្រៀង សម្រាប់រឿងភាគរបស់តារាប្រុស Lee Minho “Pachinko”

រឿងភាគល្បីរបស់ Apple TV+ គឺ “Pachinko” ដែលចូលរួមសម្ដែងដោយតារាប្រុសល្បី Lee Minho, Kim Min Ha និង Yoon YeoJung ត្រូវបានរាយការណ៍ថា នឹងត្រឡប់មកកំដរអារម្មណ៍

កម្សត់ពេក! បេក្ខនារីម្នាក់ធ្វើឱ្យ Judge កម្មវិធី Cambodian Idol រដូវកាលទី៥ រំជួលចិត្តស្រក់ទឹកភ្នែក

បេក្ខនារី​ដែល​មក​ពី​ខេត្ត​បាត់​ដំបង​​ម្នាក់​​បាន​ធ្វើ​ឱ្យ Judge ទាំង​ ៤ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ ​Cambodian Idol រដូវកាល​ទី​៥ រំជួល​ចិត្ត​ ស្រក់​ទឹក​ភ្នែក​ម៉ាត់​ៗ​​

មកស្គាល់កូនខ្មែរកាត់អ៊ុយក្រែនដ៏សង្ហា លឹម រ៉ូម៉ា ពីក្រោយរូបប្រាសាទស្អាតៗ ជួយផ្សព្វផ្សាយកម្ពុជាទៅពិភពលោក

លឹម រ៉ូម៉ា គឺជាយុវជនរូបសង្ហាមួយរូប ដែលមានឆន្ទះដ៏មុតមាំក្នុងការចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា តាមរយៈការផលិតមាតិការូបភាព និងវីដេអូដ៏មានគុណភាពផ្សព្វផ្សាយនៅលើបណ្ដាញសង្គម

ជីមី បកស្រាយរឿងរៀបការស្ងាត់ៗមិនហៅភ្ញៀវ​អធិកអធមចូលរួមពិធីជយមង្គល

ក្រោយ​បែក​ធ្លាយ​ថា​តារា​ស្រី​រាង​ស្រឡូន​ស្អាត ជីមី ម៉េង និង​គូស្នេហ៍​ដែល​ស្រលាញ់​គ្នា​ជាង ៦​ឆ្នាំ​ចូល​រោងការ​ស្ងាត់​ៗ​កាលពី​សប្ដាហ៍​មុន​នោះ​រួច​មក ព្រឹក​នេះ​ម្ចាស់​ផលិតផល​ផល​ថែរក្សា​ស្បែក​ដ៏​ល្បី​បាន​