សាកលវិទ្យាល័យ Temple University ឯរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ត្រៀមបើកថ្នាក់សិក្សាថ្មី ដើម្បីស្វែងយល់ពីវប្បធម៌ ទស្សនៈ និងប្រវត្តិសាស្ត្ររបស់ជនជាតិស្បែកខ្មៅ តាមរយៈជីវិត និងស្នាដៃចម្រៀងរបស់ Kendrick Lamar។

ថ្នាក់សិក្សាថ្មី ដែលមានឈ្មោះថា “Kendrick Lamar and the Morale of M.A.A.D City” នឹងចាប់ផ្ដើមពីខែកញ្ញា ដល់ខែវិច្ឆិកានេះ និងបង្រៀនដោយលោក Timothy Welbeck ដែលជាជំនួយការសាស្ត្រាចារ្យមុខវិជ្ជា African American Studies និង Africology ដែលជាមុខវិជ្ជាសិក្សាជុំវិញជីវិតរបស់មនុស្សដែលមានដើមកំណើតមកពីអាហ្វ្រិក។
លោកគ្រូរូបនេះ បានចែករំលែកនៅលើគណនី Instagram ផ្ទាល់ខ្លួនថា Kendrick Lamar គឺជាបុគ្គលដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងជំនាន់នេះ ដោយសមត្ថភាពរបស់តារាប្រុសវ័យ ៣៨ឆ្នាំក៏មានសក្ដានុពលក្នុងការបង្ហាញរឿងរ៉ាវជីវិតរបស់ជនជាតិស្បែកខ្មៅផងដែរ។

តាមការចុះផ្សាយរបស់ HYPE BEAST បានឱ្យដឹងថា វគ្គសិក្សាខាងលើ នឹងអនុញ្ញាត្តឱ្យនិស្សិតបានស្វែងយល់ពីជីវិតរបស់យុវជនម្នាក់ដែលបានកើត និងធំធាត់នៅក្នុងទីក្រុង Compton រដ្ឋ California ដែលជាទីប្រជុំនៃវប្បធម៌ហ៊ីបហប រហូតដល់លោកបានចូលប្រឡូកក្នុងវិស័យនេះ។
ជាពិសេស និស្សិតនឹងត្រូវធ្វើការវិភាគទៅលើទំនុកច្រៀងរបស់ Kendrick Lamar ដើម្បីសិក្សាពីការនិទានរឿង និងការអត្ថាធិប្បាយពីសង្គមរបស់ជនជាតិស្បែកខ្មៅ តាមរយៈជនជាតិស្បែកខ្មៅផ្ទាល់ បន្ថែមដោយ វាគ្មិនពិសេស ដែលជាបុគ្គលជិតស្និទ្ធជាមួយនឹងតារារ៉េបរូបនេះ៕
























Account
Security
Favourite Content