កំពូលតារាចម្រៀងអាមេរិក Taylor Swift បានប្រកាសថាភ្ជាប់ពាក្យជាមួយគូស្នេហ៍ជាកីឡាករបាល់ឱប Travis Kelce នាប៉ុន្មានម៉ោងមុននេះ។ ក្រោយទាក់ទងគ្នា ២ ឆ្នាំ ក្នុងនាមជាសង្សារ ម្ចាស់បទ «wildest dreams» និងកីឡាករបោះបាល់ឱបដ៏ល្បីរបស់អាមេរិក បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ពេលប្រកាសដំណឹងភ្ជាប់ពាក្យ។

Taylor Swift បានប្រកាសក្នុងបណ្ដាញសង្គម Instagram របស់នាងថានាងនឹងរៀបការជាមួយ Travis Kelce ដោយសរសេរថា “គ្រូភាសាអង់គ្លេសរបស់អ្នក និងគ្រូហាត់ប្រាណរបស់អ្នកនឹងរៀបការហើយ“។ រូបភាព ៥ សន្លឹករបស់តារាស្រីវ័យ ៣៥ ឆ្នាំលើ Instagram មានអ្នកចុច Like ជាង ២២ លាននាក់ និងចែករំលែកបន្តច្រើនសន្ធឹកសន្ធាប់។
Taylor Swift និង Travis Kelce បានចាប់ផ្ដើមទាក់ទងគ្នាយ៉ាងកាលពីខែសីហា ឆ្នាំ ២០២៣។ ក្រោយទាក់ទងគ្នាអ្នកទាំង ២ តែងតែគាំទ្រគ្នាទៅវិញទៅមក ដោយ Taylor Swift បានទៅមើលការប្រកួតរបស់គូស្នេហ៍ ហើយកីឡាករបោះឱបរូបនោះ ក៏បានទៅមើលការប្រគំតន្ត្រីរបស់eras tour កាលពីឆ្នាំ ២០២៤ ដូចគ្នាដែរ។


ក្នុងការប្រកាសចេញអាល់ប៊ុមស្ទូឌីយោទី១២ របស់កំពូលតារាចម្រៀង Taylor Swift នាងក៏បាននិយាយផងដែរថា គូស្នេហ៍ក៏ជាចំណែកមួយដែរក្នុងការចេញ “The Life of a Showgirl”។ គួរបញ្ជាក់ថា តារាស្រីសញ្ជាតិអាមេរិករូបនេះបានប្រកាសទទួលបើកកក់ចាប់តាំងពីថ្ងៃទី១២ ម៉ោង ១២៖១២ នាទីព្រឹកថ្ងៃ ១២ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ តែនៅមិនទាន់បង្ហើបថ្ងៃចេញផ្សាយជាផ្លូវការនៅឡើយទេ៕






























Account
Security
Favourite Content