តារាចម្រៀង និងសម្ដែងប្រុសចិន Huang Zitao ឬ Tao ដែលមហាជនជាច្រើនបានស្គាល់ថាជាអតីតសមាជិកក្រុមចម្រៀង EXO ប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនជាផ្លូវការផ្អើលអស់អ្នកគាំទ្រទាំងនៅចិន និងកូរ៉េ។


នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤ តារាប្រុសរូបនេះបានប្រកាសថាខ្លួនកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាស្រី Xu YiYang។ អ្នកទាំងពីរបានបង្ហោះរូបភាពក្នុងបណ្ដាញសង្គម Weibo និងវីដេអូ ក្នុងបណ្ដាញសង្គម Douyin។ អមជាមួយពាក្យពេចន៍យ៉ាងផ្អែមល្ហែមថា “សង្ឃឹមថា ពួកយើងនឹងនៅបែបនេះរហូត“។ ការប្រកាសពីទំនាក់ទំនងស្នេហាជាផ្លូវការរបស់អ្នកទាំងពីរក៏បានក្លាយជាប្រធានបទក្ដៅលើបណ្ដាញសង្គមអ៊ីធើណេតប្រទេសចិន និងក្រៅប្រទេស។
មែនទែនទៅ អ្នកទាំងពីរត្រូវបានរាយការណ៍ថា ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ ២០២០ មកម្ល៉េះ ក្រោយគូស្នេហ៍មួយគូនេះ បង្ហាញខ្លួនក្នុងកម្មវិធី “Chuang 2020”។ រហូតដល់ឆ្នាំ ២០២២ អ្នកទាំងពីរត្រូវបានគេរាយការណ៍ថា បានទៅដើរកម្សាន្ដជុំគ្នាយ៉ាងផ្អែមល្ហែម នៅតំបន់ Sangyan។ អ្នកទាំងពីរក៏ត្រូវបានរាយការណ៍ថា បានជួបគ្រួសារទាំងសងខាងទៅហើយ មុនប្រកាសពីទំនាក់ទំនង។
នៅឆ្នាំ ២០២៣ ក៏មានលេចពាក្យចចាមអារ៉ាមថា អ្នកទាំងពីរបានសម្រេចចិត្ដភ្ជាប់ពាក្យ តែក៏ត្រូវភ្នាក់ងាររបស់ពួកគេក៏បដិសេធ។ រហូតដល់ខែកក្កដា ឆ្នាំ ២០២៤ Tao និងមិត្ដស្រីក៏បានសម្រេចចិត្ដប្រកាសពីទំនាក់ទំនងរបស់ខ្លួនជាផ្លូវការ។ អ្នកទាំងពីរបានជួបគ្នាដំបូងក្នុងឆ្នាំ ២០១៤ ដោយកាលនោះ លោកបានបង្ហាញមុខជាមួយក្រុម EXO ទៅហើយ តែតារាស្រី Xu YiYang នៅជាអ្នកហ្វឹកហាត់នៅឡើយ។






ដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការរំភើបចិត្ដ និងបញ្ចេញមតិគាំទ្រ ព្រមទាំងជូនពរជាហូរហែរផងដែរ ដោយសារអ្នកទាំងពីរត្រូវបានគេសង្ស័យទាក់ទងគ្នាជាច្រើនឆ្នាំមកហើយ ទីបំផុតក៏ព្រមទទួលស្គាល់ និងប្រកាសឲ្យមហាជនបានដឹង៕

























































Account
Security
Favourite Content