ជឿថាអ្នកនិយមទស្សនាវេទិកាបវរកញ្ញាកម្ពុជាប្រាកដជាធ្លាប់ឃើញមុខរបស់ អ្នកស្រី Maria Moran ដែលជាម្ចាស់ជយលាភី Miss Universe 1973 រួចមកហើយ ក្រោយធ្លាប់មានការលើកឡើងថា បវរកញ្ញាចក្រវាលរូបនេះមានមុខមាត់ស្រដៀងគ្នានឹង Miss Universe Cambodia 2018 កញ្ញា រឿន ណាត។


ដោយឡែក សាធារណជនមួយចំនួនទៀតអាចនឹងធ្លាប់បានប្រទះមុខលោកស្រី តាមរយៈវីដេអូក្នុងគ្រាប្រកាសរង្វាន់នៅឆ្នាំនោះ។ ត្បិតរំលងទៅជាង ៥០ឆ្នាំទៅហើយក្ដី វីដេអូដែលបវរកញ្ញាតំណាងឱ្យប្រទេសហ្វីលីពីនរូបនេះធ្វើមុខធ្វើមាត់ក្រោយក្រឡេកភ្នែកទៅមើលលទ្ធផលចុងក្រោយដែលនៅក្នុងដៃរបស់ពិធីករមុននឹងលោកប្រកាស នៅតែសាធារណជនលោកយកចែករំលែកម្ដងហើយម្ដងទៀត ដោយនិយាយលេងសើចពីទឹកមុខលោកស្រី និងចោទថា លោកស្រីបានឃើញលទ្ធផលមុន។
ជាក់ស្ដែងក្រដាសដែលលោកស្រីបានចោលភ្នែកមើលនោះ មិនមែនជាលទ្ធផលសម្រាប់លោកស្រីនោះទេ ដោយហេតុថានៅពេលប្រកាសម្ចាស់ជយលាភី ពិធីករបានលើកយកក្រដាសមួយសន្លឹកទៀតដែលនៅពីក្រោមមកមើល។ នេះមានន័យថា អ្នកស្រី Maria Moran មិនបានដឹងលទ្ធផលមុនបវរកញ្ញាឯទៀតឡើយ សម្រាប់ទឹកមុខរបស់លោកស្រីវិញអាចបណ្ដាលមកពីអារម្មណ៍រំភើបរហូតធ្វើខ្លួនមិនត្រូវទៅវិញទេ។
ទោះរំលងទៅច្រើនឆ្នាំក៏ហើយក្ដី អ្នកស្រី Maria Moran នៅក្នុងវ័យ ៧១ឆ្នាំនៅតែមានរូបសម្ផស្សទាក់ភ្នែក និងមានសុខភាពល្អនៅឡើយ ដោយសាធារណជននៅតែប្រទះឃើញវត្តមានរបស់អ្នកស្រីចូលរូមនៅក្នុងកម្មវិធី និងវេទិកាបវរកញ្ញានានារហូតមកផងដែរ ៕
































Account
Security
Favourite Content