មកមើលទាំងអស់គ្នា! តួឯកស្រីចិត្តអាក្រក់ក្នុងរឿង Penthouse បង្ហើបគន្លឹះថែទាំស្បែកមុខឱ្យម៉ត់រលោងគ្មានរន្ធញើស

សម្រាប់អ្នកចូលចិត្តតាមដានខ្សែភាពយន្ដកូរ៉េ ច្បាស់ជាស្គាល់តារាសម្ដែងស្រី Kim So Yeon ដែលបានសម្ដែងជាតួឯកស្រីចិត្តអាក្រក់ក្នុងរឿង “Penthouse” ជាមិនខាន។ មិនត្រឹមតែទេពកោសល្យនៃការសម្ដែងគួរឱ្យសរសើរនោះទេ បើងាកមកមើលពីសម្រស់របស់តារាស្រីរូបនេះវិញរឹតតែធ្វើឱ្យគេលាន់មាត់មិនសរសើរមិនបានថែមមួយកម្រិត ខណៈនាងមានស្បែកមុខសម៉ត់រលោងស្អាតមើលស្ទើរមិនឃើញរន្ធញើសទាំងដែលនាងមានវ័យជាង ៤០ ឆ្នាំទៅហើយ។ ដូច្នេះប្រិយមិត្តចង់ដឹងអត់ថាតារាស្រីរូបនេះមានអាថ៌កំបាំង មកមើលទាំងអស់គ្នា៖

១. ម៉ាស្សាស្បែកឱ្យបានទៀងទាត់

ការម៉ាស្សាមុខអាចជួយជំរុញចលនាឈាមឱ្យរត់បានល្អ បំបាត់ការហើមហើយផ្ដល់សំណើមដល់ស្បែកបានជ្រៅ និងធ្វើឱ្យភាពយឺតរបស់ស្បែកមុខមានភាពប្រសើរឡើងក៏ដូចជាតឹងភ្លឺម៉ត់រលោងផងដែរ។ ដូច្នេះហើយអាថ៌កំបាំងរបស់តារាស្រី Kim So Yeon មិនដែលរំលងគឺការប្រើប្រាស់ប្រេងម៉ាស្សាមុខជារៀងរាល់ថ្ងៃដើម្បីជួយឱ្យស្បែករបស់នាងភ្លឺរលោង ផ្ដល់សំណើម និងទន់ល្មើយដូចកូនក្មេង។ ជាមួយគ្នានេះ តារាស្រីវ័យ ៤៣ ឆ្នាំរូបនេះតែងតែជ្រើសយកប្រេងម៉ាស្សាមុខដែលចម្រាញ់ចេញពីវត្ថុធាតុផ្សំធម្មជាតិ ១០០% ជាពិសេសសម្បូរវីតា​មីន E ជួយកម្ចាត់ស្នាមអុជខ្មៅលើស្បែក បន្ថែមសារធាតុចិញ្ចឹម និងកាន់តែភ្លឺថ្លា។

២. ប្រើជែលប្រទាលកន្ទុយក្រពើពេលយប់

ក្រៅពីម៉ាស្សាមុខ តួស្រីក្នុងរឿង “Penthouse” រូបនេះក៏បានលាបជែលប្រទាលកន្ទុយក្រពើមួយស្រទាប់បន្ថែមទៀតមុនពេលចូលគេង ដើម្បីជួយជំរុញប្រសិទ្ធភាពនៃផលិតផលដែលនាងបានប្រើប្រាស់ និងទប់ស្កាត់ជាតិសំណើមកុំឱ្យបាត់បង់ពេលគេងផងដែរ។ ជែលប្រទាលកន្ទុយក្រពើមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក បាក់តេរី ជាពិសេសជួយបន្ធូរស្បែកពីការរលាកដោយពន្លឺព្រះអាទិត្យទៀតផង។

៣. ញ៉ាំអាល់ម៉ុន និងអាហារសម្បូរអូមេហ្គា ៣

បន្ទាប់ពីការប្រើប្រាស់ផលិតផលហើយ នាងក៏មិនភ្លេចក្នុងការថែទាំរបបអាហារប្រចាំថ្ងៃដែរ។ ដូច្នេះតារាសម្ដែង Kim So Yeon បានបន្ថែមគ្រាប់អាល់ម៉ុនចូលក្នុងរបបអាហាររបស់នាងដោយសារវាសម្បូរដោយវីតា​មីន E និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនដែលមិនត្រឹមតែមានប្រសិទ្ធិភាពប្រឆាំងនឹងភាពចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យសុខភាពពោះវៀនប្រសើរឡើងជាងមុន និងការពារការទល់លាមកផងដែរ។ ជាមួយគ្នានេះ នាងក៏មិនភ្លេចអូមេហ្គា ៣ ដែលមានប្រសិទ្ធភាពកាត់បន្ថយការថប់បារម្ភ និងបន្ធូរអារម្មណ៍។

៤. រក្សាទម្លាប់ហាត់ប្រាណ

ការធ្វើលំហាត់ប្រាណឱ្យទៀងទាត់ក៏ជាចំណុចដែលតារាស្រីរូបនេះមិនអាចភ្លេចបានក្នុងការថែរក្សាសម្រស់ដែរ។ មិនត្រឹមតែជួយឱ្យរាងកាយស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយ កាត់បន្ថយមុន និងស្នាមជាំលើផ្ទៃមុខផងដែរ។ លើសពីនេះការធ្វើលំហាត់ប្រាណក៏អាចជួយជំរុញការផលិតខូឡាជែនសម្រាប់ចិញ្ចឹមស្បែក ហេតុនេះហើយទើបនាងស្បែកពេញមួយតួខ្លួនរបស់នាងភ្លឺថ្លា និងសម៉ត់រលោង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *