សមាជិកក្រុមចម្រៀងល្បី BigBang គឺ Taeyang និងតារាស្រី Min Hyo Rin ជាគូស្វាមីភរិយា goal មួយក្នុងប្រទេសកូរ៉េខាងត្បូង រីឯប្រវត្ដិស្នេហាក៏ផ្អែមល្ហែមមិនធម្មតាមុនចាប់ដៃគ្នាចូលរោងមង្គល។ មុនពេលរៀបការ អ្នកទាំងពីរធ្លាប់បានបង្ហោះរូប និងត្រូវបានមហាជនប្រទះឃើញជុំគ្នាជារឿយៗ។ ប៉ុន្ដែចាប់តាំងពីរៀបការមកអ្នកទាំងពីរមិនសូវបង្ហាញខ្លួនជាសាធារណៈជុំគ្នាឡើយ បើទោះជាឧស្សាហ៍និយាយរំឭកពីគ្នាក្នុងបទសម្ភាសន៍ក៏ដោយ។



កាលពីថ្មីៗនេះ Taeyang បានបណ្ដើរភរិយាចេញដើរលេងជាសាធារណៈ និងបង្ហាញភាពស្និទ្ធស្នាលខ្លាំង ដោយអ្នកទាំងពីរដើរកាន់ដៃគ្នា។ អ្នកទាំងពីរទៅចូលរួមតាំងពិព័រណ៍គំនូរមួយកន្លែងនៅទីក្រុង សេអ៊ូល។ បើទោះជាមិនសូវតុបតែងខ្លួនខ្លាំង ប៉ុន្ដែអ្នកទាំងពីរមានភាពលេចធ្លោខ្លាំង និងធ្វើឲ្យមហាជនក្បែរនោះមានការចាប់អារម្មណ៍។ បើទោះជារៀបការអស់រយៈពេល ៥ ឆ្នាំទៅហើយក្ដីប៉ុន្ដែចំណងស្នេហារបស់អ្នកទាំងពីរនៅតែរឹងមាំ។

តារាប្រុសស្រីទាំងពីរបានប្រកាសពីទំនាក់ទំនងរបស់ខ្លួនជាសាធារណៈកាលពីឆ្នាំ ២០១៥ និងរៀបការនៅដើមឆ្នាំ ២០១៨។ អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់។ Taeyang ធ្លាប់លើកឡើងថា ប្រសិនបើមិនបានជួប Min Hyo Rin លោកប្រហែលជាគ្មានគំនិតចង់រៀបការនោះទេ។ បន្ទាប់ពីរៀបការរួចតារាស្រី Min Hyo Rin ផ្ដោតលើជីវិតគ្រួសារច្រើន និងមិនទាន់វិលត្រឡប់ចូលសិល្បៈវិញនោះទេ ៕


























Account
Security
Favourite Content