Taeil អតីតសមាជិក NCT ប្រឈមជាប់ពន្ធនាគារ ៧ ឆ្នាំ ក្រោយព្រមសារភាពករណីរំលោភបូកលើនារីម្នាក់

អតីតសមាជិកក្រុមចម្រៀង K-pop NCT ឈ្មោះ Moon Tae-il ដែលត្រូវបានស្គាល់ច្រើនតាមរយៈឈ្មោះខ្លី Taeil បានសារភាពចំពោះការចោទប្រកាន់លើរូបលោកពាក់ព័ន្ធករណីរំលោភបូក ក្នុងកំលុងពេលសវនាការលើកដំបូងកាលពីថ្ងៃពុធ ថ្ងៃទី ១៨ ខែមិថុនា។

តារាប្រុសវ័យ ៣១ ឆ្នាំរូបនេះត្រូវបានតុលាការចោទប្រកាន់ក្នុងករណីរំលោភបូក កាលពីថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ២០២៥នេះ បន្ទាប់ពីមានរបាយការណ៍ថាលោកនិងបុរសពីរនាក់ទៀតបានរំលោភផ្លូវភេទលើអ្នកទេសចរដែលស្ថិតក្នុងស្ថានភាពស្រវឹងកាលពីខែមិថុនា ឆ្នាំ ២០២៤ ។

កំលុងពេលសវនាការលើកដំបូង តំណាងអយ្យការបានទាមទារឱ្យផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំសម្រាប់បុរសទាំងបីនាក់ ដោយសំអាងថា សកម្មភាពនៃឧក្រិដ្ឋកម្មនេះគឺ “ធ្ងន់ធ្ងរបំផុត” ។

រដ្ឋអាជ្ញា​បាន​ថ្លែង​ថា​៖ «​បន្ទាប់​ពី​ប្រព្រឹត្ត​បទល្មើស ជន​ជាប់​ចោទ​ថែម​ទាំង​បាន​ពិភាក្សា​អំពី​ការ​បញ្ជូន​ជន​រង​គ្រោះ​ចេញ​តាម​រថយន្ត​តាក់ស៊ីទៅកាន់​ទីតាំង​ផ្សេង​ពី​កន្លែង​ប្រព្រឹត្ត​បទ​ល្មើសថែមទៀត។ ពួកគេមាន​ចេតនា​រារាំង​ជន​រង​គ្រោះ​មិន​ឱ្យ​ចងចាំ​ទីតាំង​ឧក្រិដ្ឋកម្ម ឬ​រារាំង​ការ​តាម​ដាន​របស់​ប៉ូលិស»។

ក្នុងសវនាការនេះ Taeil បានស្នើសុំការបន្ធូរបន្ថយទោស ដោយបាននិយាយថា៖ “ខ្ញុំសូមអភ័យទោសជាខ្លាំងចំពោះអ្នកគ្រប់គ្នាដែលខកចិត្តចំពោះខ្ញុំ… ប្រសិនបើមានការយោគយល់អធ្យាស្រ័យ ខ្ញុំនឹងចាត់ទុកវាជាឱកាសចុងក្រោយរបស់ខ្ញុំក្នុងជីវិត ហើយនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់សង្គមតាមគ្រប់មធ្យោបាយដែលខ្ញុំអាចធ្វើបាន”។ តារាប្រុសរូបនេះបាននិយាយទៀតថាបន្ទាប់ពីការបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយ SM Entertainment ក្នុងខែតុលា ឆ្នាំ ២០២៤ លោកបានធ្វើការក្រៅម៉ោងនៅភោជនីយដ្ឋានមិត្តរបស់លោកដើម្បីចិញ្ចឹមជីវិត។

យ៉ាងណាមិញ មតិសាធារណៈជាច្រើនលើកឡើងថា​ការដាក់ទោស ៧ ឆ្នាំនេះគឺតិចពេកផង​បើ​ធៀបនឹងទង្វើរបស់លោកនិងគ្នីគ្នា។

សូមបញ្ជាក់ថា សវនាការ​កាត់​ទោស​ជនល្មើស​ទាំង​បី​នាក់​ត្រូវ​កំណត់​ទៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *