បង្ហាញខ្លួនក្នុងឈុតប្រពៃណីកូរ៉េ សម្រស់ Suzy លេចធ្លោខ្លាំង កាន់តែមើលកាន់តែមានមន្ដស្នេហ៍

ថ្មីៗនេះតារាចម្រៀងស្រីខេប៉ុបល្បី Suzy បានបង្ហាញខ្លួនលើទស្សនាវដ្ដីកូរ៉េ ELLE Magazine និងបានតុបតែងស្ទីលបែបបុរាណយ៉ាងស្រស់ស្អាត ធ្វើឲ្យមហាជនជាច្រើនចំហមាត់ និងសរសើរពីសម្រស់របស់នាង។ សម្រស់លេចធ្លោមានមន្ដស្នេហ៍របស់នាង បានក្លាយជាប្រធានបទត្រូវគេលើកមកនិយាយពាសពេញបណ្ដាញសង្គមថែមទៀត។

បើតាមការបញ្ជាក់របស់ Suzy ការថតបែបនេះជាផ្នែកមួយ ដើម្បីអបអរឆ្នាំថ្មីឆ្នាំ ២០២៤។ ទស្សនាវដ្ដី នឹងបញ្ចេញពេញលេញឆាប់ៗ សម្រាប់ខែមករា ឆ្នាំ ២០២៤ នេះ។ ក្រៅពីអបអរ​ឆ្នាំថ្មី ការស្លៀកឈុតប្រពៃណីក៏ដើម្បីផ្សព្វផ្សាយសម្លៀកបំពាក់ និងវប្បធម៌របស់ប្រទេសកូរ៉េខាងត្បូងទៅជុំវិញពិភពលោកផងដែរ។

ជាមួយគ្នាដែរ ឈុតដែលតារាស្រីវ័យ ២៩ ឆ្នាំរូបនេះ ស្លៀកជាឈុតរចនាឡើង ដើម្បីត្រៀមដាក់តាំងពិរពណ៌ក្នុងកម្មវិធីប្រពៃណីកូរ៉េ នាខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ។ Jung Hyang-Mi នាយកការិយាល័យគោលនយោបាយវប្បធម៌ បានលើកឡើងថា​ លោកសង្ឃឹម សម្លៀកបំពាក់កូរ៉េនឹងត្រូវគេស្គាល់កាន់តែច្រើន។ សម្លៀកបំពាក់ដ៏ស្រស់ស្អាតទាំងនេះ អាចជាផ្នែកមួយកាន់តែធ្វើឲ្យមនុស្សជាច្រើនស្គាល់ពីប្រពៃណីកូរ៉េ។

គួរបញ្ជាក់ Suzy ក៏បានបង្ហើបពីគម្រោងរបស់នាងក្នុងឆ្នាំ ២០២៤​ សម្រាប់ឆ្នាំថ្មី នាងចង់ផ្ដោតលើការថែរក្សាទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ដ។ ទាក់ទងនឹងការសម្ដែង រូបនាងនឹងសម្រាកមួយរយៈសិន និងត្រឡប់មកវិញឆាប់ៗ។ នាងកំពុងរៀបចំពីគម្រោងផ្សេងៗ ទៀត ដែលនាងនឹងបង្ហាញដល់អ្នកគាំទ្រនៅពេលខាងមុខ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ