Sunmi ជាអតីតសមាជិកក្រុមចម្រៀង Wonder Girls និងជាតារាស្រីខេប៉ុបទោលល្បីល្បាញម្នាក់នាពេលបច្ចុប្បន្ន។ មិនត្រឹមជាតារាស្រីមានទេពកោសល្យម្នាក់ នាងក៏ត្រូវគេចាត់ទុកជាតារាស្រីគំរូម្នាក់ដោយសារនាងស្ទើរតែគ្មានរឿងអាស្រូវទាល់តែសោះបើទោះជាចូលប្រឡូកសិល្បៈរាប់ឆ្នាំហើយក៏ដោយ។



នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៣ រូបនាងបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី KBS Cool FM ដើម្បីផ្សព្វផ្សាយពីចម្រៀងថ្មីរបស់ខ្លួន “Stranger”។ ក្នុងឱកាសនោះ នាងក៏ត្រូវគេចោទសួរថាធ្វើដូចម្ដេចទើបអាចរក្សាឈ្មោះឲ្យនៅស្ថិតស្ថេរ និងគ្មានរឿងអាស្រូវរញ៉េរញ៉ៃ។

ជាការឆ្លើយតប Sunmi បានលើឡើងថា៖ នាងជាមនុស្សចូលចិត្តស្ងប់ស្ងាត់ និងមិនរញ៉េរញ៉ៃ វាប្រហែលជាផ្នែកមួយមិនឲ្យនាងរាប់អានមនុស្សផ្ដេសផ្ដាស និងបង្កបញ្ហា។ ជាពិសេស នាងមិនខ្វាយខ្វល់រឿងស្នេហា និងគ្មានបទពិសោធន៍នោះទេ ដូច្នេះទើបនាងគ្មានរឿងអាស្រូវផ្ដេសផ្ដាស។
បើទោះជាបច្ចុប្បន្ន នាងមិនទាន់សេពគប់ជាមួយនរណា ប៉ុន្ដែពេលរំឭកសួរពីប្រភេទបុរសដែលនាងពេញចិត្ត Sunmi ក៏បានបញ្ជាក់ប្រាប់ដោយមិនលាក់លៀមថា៖ បុរសក្នុងក្ដីស្រមៃរបស់នាងគឺមានមុខវែងបន្ដិច ឬជាប្រភេទដូចតារាប្រុសហូលីវូដ Matt Demon ៕
























Account
Security
Favourite Content