តារាចម្រៀងល្បីរឿងមនោសញ្ចេតនា និងការដាក់អារម្មណ៍ក្នុងបទចម្រៀង លោក ស៊ូលី ផេង ធ្វើឱ្យហ្វេនៗដែលជាអ្នកគាំទ្រលោកនាំគ្នាសេដព្រោងព្រាតទៀតហើយ ដោយគ្រាន់តែឃើញចំណងជើងបទចម្រៀងថ្មី ៥ បទ ក្នុងអាល់ប៊ុមទី២ របស់លោក ឈ្មោះថា “Over and Done” ទាំងដែលអាល់ប៊ុមថ្មីនេះនៅមិនទាន់ទម្លាក់លើទីផ្សារនៅឡើយទេ។

តាមការបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការ Suly Pheng-ស៊ូលី ផេង Album ទី២ របស់លោកមានឈ្មោះថា “Over and Done” ជា mini album មានចម្រៀងទាំងអស់ ៥ បទ ដូចជា «វិវត្តន៍ខ្លួន|Kryptonite» «យកគួរ|Blind» «លំអៀង|Over» «មិនមែនមិត្តភ័ក្តិ|Defender» និងបទ «នៅមានថ្ងៃស្អែក|Tomorrow» ដែលលោកបានផលិតវាឡើងរយៈពេលចុងក្រោយនេះ ជាមួយក្រុមការងារទាំងអស់ដោយយកចិត្តទុកដាក់។ តាមគម្រោងអាល់ប៊ុមខ្នាតតូច “Over and Done” គ្រោងចេញផ្សាយថ្ងៃទី 30/06/2023 គ្រប់ Platforms វេលាម៉ោង ៨ យប់។
ជារឿងដ៏ភ្ញាក់ផ្អើលខ្លាំង មិនទាន់ទម្លាក់លើទីផ្សារស្រួលបួលផង បទ «វិវត្តន៍ខ្លួន|Kryptonite» របស់ ស៊ូលី ផេង បានជាប់ Top 1 នៅលើ Pleng បាត់ទៅហើយ។

ក្រឡេកទៅមើលហ្វេនៗជាអ្នកគាំំទ្រតារាចម្រៀងមនោសញ្ចេតនា ស៊ូលី ផេង ឯណោះវិញ ក៏បាននាំគ្នាចូលទៅ Comment ជាមតិយោបល់ផ្សេងៗគ្នាយ៉ាងព្រោងព្រាត ថែមទាំងមានអ្នកលើកឡើងថា អាល់ប៊ុមថ្មី ស៊ូលី ផេង ជាអាល់ប៊ុមពិឃាដទៀតផង ព្រោះគ្រាន់តែឃើញចំណងជើងចម្រៀងសេដបាត់ហើយ ចុះទម្រាំបទចម្រៀងទៀតតើសេដប៉ុណ្ណាទៅ។
សូមជម្រាបថា កន្លងមកតារាចម្រៀងឯករាជ្យ លោក ស៊ូលី ផេង ធ្លាប់បានរៀបចំការប្រគំតន្ត្រីទោលជាលើកដំបូង ឈ្មោះថា «The Past Concert» កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ព្រមជាមួយអាល់ប៊ុមថ្មី១ ចំណងជើងថា «The Past»។ ក្រោយមកលោកក៏សំងំផលិតអាល់ប៊ុមទី២ “Over and Done” ដែលត្រៀមចេញនៅចុងខែមិថុនាខាងមុខនេះ៕


























Account
Security
Favourite Content