ថ្មីៗនេះអ្នកគាំទ្រ និងសាធារណជនជាច្រើនបានផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើការស្លៀកពាក់របស់ Lisa សមាជិកក្រុម BLACKPINK កំលុងពេលចូលរួមនៅក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំក្នុងសហរដ្ឋអាមេរិក Met Gala 2025។

ចំពោះរឿងទីមួយដែលត្រូវបានមនុស្សជាច្រើនសម្ដែងការមិនពេញចិត្តគឺការតុបតែងខ្លួនរបស់តារាស្រីរូបនេះហាក់ដូចជាមិនសមរម្យជាមួយនឹងរូបរាង ព្រមទាំងមានលក្ខណៈស្រើបស្រាលខ្លាំងថែមទៀតផង។ តាមរយៈវីដេអូដែលបានបង្ហោះនៅលើគណនីយូធូប Vogue កាលពីថ្ងៃទី៧ ខែឧសភានេះ Lisa ហាក់បីដូចជាបានគិតថាទុកជាមុន និងដឹងអំពីប្រតិកម្មដែលនាងអាចនឹងទទួលបានរួចមកហើយ ហើយនាងក៏បាននិយាយដោយខ្លួនឯងថា៖ ខ្ញុំអាចស្លៀកខោបាន ប៉ុន្តែតើយើងចង់ធ្វើវាទេ? តើយើងចង់បង្កើតអ្វីដែលឆ្កួតៗ និងសប្បាយជាងនេះទេ? នេះជាអ្វីដែលយើងបានសម្រេចចិត្ត។


ជាពិសេសភាពចម្រូងចម្រាសដែលក្ដៅគគុកខ្លាំងជាងនេះគឺការរំលេចមុខរបស់មាតានៃចលនាសិទ្ធិមនុស្ស Rosa Park ដែលជាវីរជនរបស់ជនជាតិស្បែកខ្មៅ នៅលើឈុតរបស់តារាស្រីសញ្ជាតិថៃដែលមាននៅគ្រប់កន្លែងនៃឈុតទាំងមូលរួមទាំងផ្នែកខាងក្រោមផងដែរ។ បន្ទាប់ពីមានការបញ្វេញប្រតិកម្មដ៏ខ្លាំងក្លាអំពីរឿងនេះ វិចិត្រករដែលជាអ្នកច្នៃម៉ូដនេះផ្ទាល់គឺលោក Henry Taylor បានចេញសេចក្ដីថ្លែងការណ៍តាមរយៈហាងសម្លៀកបំពាក់ Vulture ថា៖ មុខដែលត្រូវបានប្រទះឃើញនៅឈុតរបស់ Lisa ក៏ដូចជានៅលើសម្លៀកបំពាក់ LV ដែលជាស្នាដៃសិល្បៈរបស់ Henry ទាំងអស់គឺត្រូវបានដកស្រង់ចេញពីជីវិតផ្ទាល់ខ្លួនរបស់លោករួមមានសមាជិកគ្រួសារ មិត្តភក្ដិ និងអ្នកជិតខាងរបស់លោក។ ការរចនាទាំងអស់នោះគឺបានមកដោយផ្ទាល់ពីស្នាដៃសិល្បៈដែលមានស្រាប់របស់ Henry Taylor ដែលលោកបានផ្ដល់ទៅឱ្យ LVMH សម្រាប់ Pharrell’s debut collection ជាមួយ Louis Vuitton ក្នុងឆ្នាំ ២០២៣។ ដូច្នេះមិនមានបុគ្គលណាម្នាក់បានប្រើប្រាស់សម្លៀកបំពាក់ដែលមានរូបភាពរបស់ Rosa Park និងវីរជនរបស់ជនជាតិស្បែកខ្មៅផ្សេងទៀតក្នុងប្រវត្តិសាស្រ្តនោះឡើយ។

យ៉ាងណាមិញ បើទោះបីជាមានការបកស្រាយបែបណាក៏នៅតែមានអ្នកលេងអ៊ីនធឺណេតមួយចំនួនបន្ដការរិះគន់ដដែល ៕























Account
Security
Favourite Content