ផ្អែមល្ហែមយូរហើយ តែតារាប៉ុន្មានគូនេះមិនទាន់ទម្លាយដំណឹងល្អឱ្យអ្នកគាំទ្រស្ងប់ចិត្ត

គេ​កត់​សម្គាល់​ឃើញ​ថា ក្នុង​​រង្វង់​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​មាន​តារា​ល្បី​ៗ​ជាច្រើន​បាន​កំពុង​សាង​សម្ពន្ធភាព​ស្នេហា​ជាមួយ​គ្នា​យ៉ាង​ស្អិតល្មួត ដោយ​ខ្លះ​ជោគជ័យ​លើ​ទំនាក់ទំនង​នោះ ប៉ុន្តែ​ខ្លះ​ទៀត​ក៏​បាន​បែកបាក់​គ្នា​ទោ​វិញ។ សម្រាប់​អ្នក​ដែល​រក្សា​បាន​ចំណង​ស្នេហ៍​រាប់​ឆ្នាំ តែ​នៅ​មិន​ទាន់​ព្រម​ទម្លាយ​ដំណឹង​ល្អ​ឱ្យ​អ្នក​គាំទ្រ​ស្ងប់​ចិត្ត​ក៏​មាន​ច្រើន​គូ​ដែរ។

តារា​ប្រុស​ស្រី​ដែល​កំពុង​សាង​ស្នេហ៍​ជាមួយ​គ្នា រួមមាន៖

. កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត៖ មក​ទល់​ពេល​នេះ ចំណង​ស្នេហ៍​តារា​ចម្រៀង​ទាំងពីរ​សាង​មក​ប្រមាណ​ជាង ៥ ឆ្នាំ​ទៅ​ហើយ ចំណែក​ចាស់​ទុំ​សងខាង​ក៏​បាន​ដឹង​ឮ​រួចរាល់​ហើយ​ដែរ នៅ​ឡើយ​តែ​សាមី​ខ្លួន​អ្នក​ទាំងពីរ​ដែល​មិន​ទាន់​ព្រម​ទម្លាយ​ដំណឹង​ល្អ​ឱ្យ​អ្នក​គាំទ្រ​បាន​ដឹង ខណៈ​គ្រប់​គ្នា​កំពុង​រង់ចាំ​ការ​ប្រកាស​ដំណឹង​រៀបការ​យ៉ាង​អន្ទះសា។

២. លោក គូម៉ា និងកញ្ញា ម៉ៅ គឹមធីតា៖ គិតត្រឹមឆ្នាំ ២០២២ នេះរយៈពេលប្រមាណ ៦ ឆ្នាំហើយដែលតារាចម្រៀងល្បីបទមនោសញ្ចេតនា គូម៉ា និងតារាសម្តែងរូបស្រស់ ម៉ៅ គឹមធីតា ស្ថិតក្រោមឈ្មោះជាសង្សារ។ ចំណងស្នេហ៍អ្នកទាំងពីរកាន់តែរឹងមាំឡើងរាល់ថ្ងៃ និងត្រូវបានចាស់ទុំសងខាងដឹងឮរួចរាល់ហើយ ពោលគឺរង់ចាំតែវេលារៀបការប៉ុណ្ណោះ។ កន្លងមកអ្នកទាំងពីរក៏មានគម្រោងរៀបការដែល តែក៏ស្ងាត់ទៅវិញទុកឱ្យអ្នកគាំទ្រទន្ទឹងចាំមើល។

៣. កញ្ញា ជីមី និងលោក ជីមី៖ អ្នកសិល្បៈទាំងពីរនេះត្រូវអ្នកគាំទ្រចាត់ទុកជាគូស្នេហ៍ដ៏ស័ក្ដិសមទាំងសមត្ថភាពការងារ។ ទាក់ទងគ្នាប្រមាណ ៤ ឆ្នាំហើយ ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់មានដំណឹងរៀបការនៅឡើយទេ។

៤. លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ៖ គូស្នេហ៍ជាតារាចម្រៀងរួមទ្រនំមួយគូនេះ ក៏ត្រូវបានអ្នកគាំទ្រចាត់ទុកថាជាគូស្នេហ៍ដ៏ស័ក្ដិសមមួយផងដែរ ដោយអ្នកទាំងពីររមែងបង្ហាញភាពស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយគ្នា ធ្វើឱ្យអ្នកគាំទ្រច្រណែនជាញឹកញាប់។

៥.ពិធីករ នាយ ព្រែក និងកញ្ញា ឈិន មុន្នីនាថ៖ កូនប្រុសយាយ យ៉យ និងកូនស្រី​តារាចម្រៀង ឈិន កុសល ថ្វីដ្បិតតែមិនបង្ហាញឱ្យដឹងរយៈពេលឆ្នាំនៃការសេពគប់គ្នារបស់អ្នកទាំងពីរ ប៉ុន្តែគេបានដឹងមកថា អ្នកទាំងពីល្អូកល្អិនជាមួយគ្នាមួយរយៈ​ធំ​ហើយ ធ្វើឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំមើលថាតើអ្នកទាំងពីរនៅមើលចិត្តគ្នាយូរប៉ុណ្ណាទៀត។

៦. នាយ ចឺម និង អ្នកនាង សេង សុឃីម៖ ទើបបើកបង្ហាញទំនាក់ទំនងស្នេហាថ្មីថ្មោងក៏ពិតមែន ប៉ុន្តែនាយ ចឺម និងអ្នកមេម៉ាយក្តៅស្រួយ កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងមិនចាញ់គូស្នេហ៍ផ្សេងទៀតនោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ