ជិតដល់ថ្ងៃផុតកំណត់ ការចរចាកុងត្រារវាង Soyeon ក្រុម (G)I-DLE ជាមួយ CUBE នៅតែមិនមានដំណឹងល្អ

កាលពីប៉ុន្មានខែមុនដំណឹងនៃការបន្ដ ឬបញ្ចប់កិច្ចសន្យាផ្ដាច់មុខរវាង Soyeon សមាជិកក្រុម (G)I-DLEនិង ក្រុមហ៊ុន CUBE Entertainment ត្រូវបានអ្នកគាំទ្រទន្ទឹងរង់ចាំអ៊ុតមើលលទ្ធផលយ៉ាងអន្ទះសា។

យោងតាមសារព័ត៌មាន Xports News បានបង្ហើបថាការពិភាក្សាទាក់ទងនឹងការបន្ដកិច្ចសន្យារវាងភាគីទាំងពីរបានឈានមកដល់ទីបញ្ចប់ហើយ។ ជាលទ្ធផលនៃការពិភាក្សាគឺមិនទទួលបានជោគជ័យនោះទេដោយ Soyeon បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយក្រុមហ៊ុន CUBE Entertainment។

មែនទែនទៅកុងត្រារបស់ Soyeon នឹងត្រូវផុតកំណត់នៅក្នុងខែវិច្ឆិកាខាងមុខនេះ ហើយនាងក៏ធ្លាប់បានឱ្យតម្រុយតាមរយៈការកែបារ៉ូលចម្រៀងកំលុងពេលសម្ដែងនៅក្នុងការប្រគំតន្ដ្រីរបស់ (G)I-DLE នៅទីក្រុងសេអ៊ូលកាលពីខែសីហាដោយបានច្រៀងថា៖ “កិច្ចសន្យាបញ្ចប់នៅខែវិច្ឆិកា។ អ្នកណាទៅអាចឃាត់ខ្ញុំ?”

រំឭកទៅកាលនោះក្រុមហ៊ុន CUBE ដំបូងឡើយបានអះអាងថាសមាជិកទាំងអស់នឹងត្រៀមខ្លួនសម្រាប់ការបន្ដកិច្ចសន្យា ហើយនោះគ្រាន់តែជាផ្នែកមួយនៃការសម្ដែងនៅលើឆាកប៉ុណ្ណោះ។ ក្រោយមកពួកគេក៏បានផ្លាស់ប្ដូរជំហរដោយបញ្ជាក់ថាកិច្ចសន្យាផ្ដាច់មុខរបស់ Soyeon ពិតជានឹងផុតកំណត់នៅខែវិច្ឆិកាមែន។ ចាប់តាំងពីការឱ្យតម្រុយលើកមុនមក Soyeon ក៏បានបង្ហាញគោលជំហរការមិនពេញចិត្តរបស់នាងចំពោះក្រុមហ៊ុន ថែមទាំងធ្លាប់បានរិះគន់ជាសាធារណៈទៀតផង។ បន្ទាប់ពីបានសម្រេចចិត្តចាកចេញពីក្រោមន្រនំ CUBE Entertainment ពេលនេះនាងត្រូវបានគេរាយការណ៍ថានឹងចាប់ផ្ដើមស្វែងរកភ្នាក់ងារថ្មីក្នុងនាមជាតារាចម្រៀងទោល។

មកដល់ពេលនេះសំណួរ និងចម្ងល់ជាច្រើនអំពីសកម្មភាពជាក្រុមនាពេលអនាគតបានកើនឡើងជាលំដាប់ ខណៈកុងត្រារបស់សមាជិកផ្សេងទៀតនៃក្រុម (G)I-DLE នៅមិនទាន់ផុតកំណត់នៅឡើយ។ យ៉ាងណាមិញ នៅព្រឹកថ្ងៃដដែលនោះអ្នកតំណាងក្រុមហ៊ុន CUBE Entertainment ក៏បានចេញមកបញ្ជាក់ម្ដងទៀតថា៖ ពេលនេះពួកគេកំពុងស្ថិតនៅក្នុងដំណើរការពិភាក្សាអំពីកុងត្រាជាមួយ Soyeon យ៉ាងរលូន។ ដូច្នេះចំពោះដំណឹងជាផ្លូវការថាអ្នកទាំងពីរភាគីបន្ដ ឬបញ្ចប់ក្រុមហ៊ុននឹងជូនដំណឹងឆាប់ៗនេះ។ គួរបញ្ជាក់ផងដែរ ពេលវេលានៃកុងត្រារបស់ Soyeon ខុសពីសមាជិកផ្សេងទៀតដោយសារតែនាងបានបង្ហាញខ្លួនជាសិល្បករទោលក្នុងក្រុមហ៊ុន CUBE Entertainment នៅខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈក្រុម (G)I-DLE បង្ហាញខ្លួនក្នុងខែឧសភា ឆ្នាំ២០១៨ ជាមួយសមាជិក ៦ នាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *