គ្រាន់តែ ស៊ុក សុភា បង្ហោះរូបដើរទិញកាបូប LV អ្នកលេង FB បង្អាប់រឿងអតីតកាល

អតីត​តារា​សម្ដែង​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព ស៊ុក សុភា ក្រោយ​ត្រឡប់​ទៅ​ប្រទេស​អូស្រ្តាលី​វិញ ដើម្បី​ត្រូវ​គ្នា​ជាមួយ​ភរិយា គឺ​អ្នកនាង លុយ សារីណា លោក​ក៏​បាន​ទៅ​អីវ៉ាន់ប្រេន ហើយ​បង្ហោះ​លើ​បណ្ដាញ​សង្គម។ តែ​អ្វី​ដែល​មិន​នឹកស្មាន​ដល់ អ្នក​លេង​ FB នាំ​គ្នា​កាស់កកាយ​រឿងអតីតកាល​។

តាម​ការ​ពិត​តួឯក​នេន ទុំ គ្រាន់​តែ​ទិញ​កាបូប​ម៉ាក់ Louis Vuitton ហើយ​ថត​បង្ហោះ​លេង​តាម​បែប​ធម្មតា តែ​អ្នក​លេង​បណ្ដាញ​សង្គម FB បែរ​ជា​នឹក​ដល់​ឃ្លា​ក្នុង​សាច់​រឿង​ដែល​លោក​សម្ដែង​កាលពី​ជាង ១០ ឆ្នាំ​មុន គឺ​រឿង ទុំ​ទាវ។​ អ្វីដែលអ្នក​លេង​បណ្ដាញ​សង្គម​មួយ​នាំ​គ្នា share និង comment ព្រោងព្រាត ព្រោះ​ថា​កាបូប LV សុទ្ធ​មួយ​ៗ​មាន​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ ហើយ​ក្នុង​រឿង​យាយ ​ផាន់​ ដៀល ​ទុំ ​ថា​ជា​មនុស្ស​ក្ររហាម។ ដូចនេះ​ហើយ​អ្នក​លេង FB បាន​ចំអន់​ថា ទុំ ឥឡូវ​មិន​ដូច​ទុំ​ពី​មុន​ទេ អ្នក​ខ្លះ​ទៀត​ក៏​និយាយ​ថា បើ​យាយ​ផាន់​ឃើញ​ក្អួត​ឈាម​ជាក់ជា​មិន​ខាន​ទេ ព្រោះ​ឥឡូវ​ទុំ ក្លាយ​ជា​អ្នក​មាន​ហើយ ខ្លះ​ទៀត​ក៏​ថា ឃើញ​បែប​នេះ​ម៉ែ​ទាវ​ពេញ​ចិត្ត​វិញ​ហើយ។

ក្រោយ​សំណេរ​របស់​តារា​ប្រុស​រូប​សង្ហា​នេះ​ចេញ​ទៅ​បាន​ប៉ុន្មាន​ថ្ងៃ ដោយ​សរសេរ​ថា “មក​ទិញ​កាបូប LV ស្បែកសុទ្ធ 100% សាក​ប្រើ​លេង តម្លៃ​ត្រឹម​តែ $2000ជាង​ទេ​បងប្អូន បងប្អូន​ចង់​កុម្មង់​បាន​ណា​ផ្ញើ​ជូន​បាន” ព្រម​ទាំង​រូប​ថត ៣ សន្លឹក​អ្នក​ចុច like ជាង ១ ពាន់​អ្នក​ភាគច្រើន​ចុច sticker សើច ហើយ share បន្ត​ក៏​ជាង ១ ពាន់​ដែរ រីឯ​អ្នក comment វិញ​រាប់​រយ។

លោក ស៊ុក សុភា បាន​រៀបការ និង​ចេញ​ទៅ​រស់នៅ​អូស្ត្រាលី​ជាង ១០ ឆ្នាំ ព្រម​ទាំង​បាន​សញ្ជាតិ តែ​កាលពី​ប៉ុន្មាន​ខែ​មុន​បាន​ត្រឡប់​មក​លេង​ប្រទេស​កម្ពុជា ជា​ទឹកដី​កំណើត​បាន​មួយ​រយៈ​ក្រោយ​មាន​បញ្ហា​ជាមួយ​ភរិយា។ ក្រោយ​ពេល​ត្រូវរ៉ូវ​គ្នា​វិញ លោក​ក៏​ធ្វើដំណើរ​ទៅ​ទី​នោះ​វិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន