រំពឹងល្បីដូច Squid Game និង All Of Us Are Dead រឿងកូរ៉េ ៣ ពី Netflix ត្រៀមចេញមកអង្រួនចិត្តអ្នកគាំទ្រ

មួយរយៈចុងក្រោយរឿងភាគកូរ៉េខាងត្បូងដែលត្រូវបានសហការផលិតដោយក្រុមហ៊ុន Netflix បើនិយាយពីគុណភាពគឺកាន់តែល្អទៅៗ និងធ្វើឲ្យទស្សនិកជនជាច្រើនកាន់តែមានទំនុកចិត្តលើវិស័យរឿងភាគរបស់ប្រទេសមួយនេះ។ ជាក់ស្ដែងដូចជារឿង Squid Game, Hell Bound និង All Of Us Are Dead ជាដើមសុទ្ធសឹងតែជារឿងកំពូលរឿងល្បីនិងមានបង្កប់ខ្លឹមសារអប់រំជាច្រើនធ្វើឲ្យអ្នកទស្សនាហើយមិនចេះជិនណាយ។

ស្របពេលជាមួយគ្នាដែរ ក្រុមហ៊ុន Netflix ក៏បានបោះទុននិងផលិតរឿងភាគជាបន្ដបន្ទាប់ដើម្បីបំពេញតម្រូវការអ្នកនិយមតាមដានរឿងភាគផងដែរ។ ក្នុងនោះគេសង្កេតឃើញមានរឿងភាគចំនួន ៣ ផ្សេងទៀតត្រៀមចេញក្នុងឆ្នាំ ២០២២ ដែលទំនងជាអាចទាញយកចំណាប់ខ្លាំងពីមហាជនជាច្រើនជុំវិញពិភពលោក។

តោះទៅមើលថាជារឿងអ្វីទាំងអស់គ្នា៖

១. Money Heist

រឿងភាគនេះមាន ១២ ភាគចូលរួមសម្ដែងដោយតារាល្បីៗដូចជា Yoo JiTae , Jeon JongSeo, Park Haesoo, Lee WonJong និង Kim JiHoon ខណៈអ្នកដឹកនាំរឿងគឺលោក Kim HongSun។

Money Heist ជាប្រភេទរឿងស៊ើបអង្កេត ឧក្រិដ្ឋជនថតសាឡើងវិញដោយដកស្រង់ពីរឿងភាគអេស្ប៉ាញចេញក្នុងឆ្នាំ ២០១៧ និយាយពីគម្រោងការដ៏ស្មុគស្មាញ និងភាពឆ្លាតវៃរបស់មនុស្សមួយក្រុមក្នុងការប្លន់ប្រាក់ពីធនាគារជាតិក្នុងប្រទេសកូរ៉េ។

២. Juvenile Justice

សម្រាប់រឿងភាគនេះវិញចូលរួមសម្ដែងដោយ Kim Hye Soo, Kim Mu Yeol, Lee Sung Min, Lee Jung Eun និង Park Jong Hwan។ រីឯអ្នកដឹកនាំរឿងគឺលោក Hong JongChan។

Juvenile Justice ជាប្រភេទរឿង ស៊ើបអង្កេត ឧក្រិដ្ឋជន និងច្បាប់ និយាយពីចៅក្រមស្រីកំពូលម្នាក់ក្នុងប្រទេសកូរ៉េបានផ្លាស់ប្ដូរកន្លែងការងាររបស់ខ្លួនទៅជាយក្រុងហើយព្យាយាមកាត់ក្ដីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងអ្នកទន់ខ្សោយ។

បើតាមការរំពឹងទុកនឹងអាចចេញនៅចុងខែ កុម្ភៈ នេះហើយ។

៣. JUNG_E

រឿងភាគដឹកនាំសម្ដែងដោយលោក Yeon Sang Ho និងចូលរួមសម្ដែងដោយតារាប្រុសស្រី Kang Soo Yeon, Kim Hyun Joo,Ryu Kyung Soo។

JUNG_E និយាយពីរឿងរ៉ាវកើតឡើងក្នុងសតវត្សទី ២២ នៅពេល​ពិភពលោកចាប់ផ្ដើមប្រែប្រួលមនុស្សត្រូវបង្ខំឲ្យភៀសខ្លួននិងធ្វើសង្រ្គាមសម្លាប់គ្នាដើម្បីរស់ ជាពិសេសមនុស្សត្រូវបានគ្រប់គ្រងដោយបច្ចេកវិទ្យាទំនើបនិងធ្វើតេស្ដសាកល្បងគ្រប់បែបយ៉ាង។

សម្រាប់រឿងនេះដែរគ្រោងនឹងចេញពាក់កណ្ដាលឆ្នាំ ២០២២។

ក្រៅពីរឿង ៣ នេះក៏មានរឿងផ្សេងៗច្រើនទៀតដែលកំពុងចាក់ផ្សាយ និងត្រៀមចាក់ផ្សាយដូចជា Twenty Five Twenty One, Forecasting Love and Weather, Thirty-Nine, Tomorrow, Carter និង Queen of the Scene ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ