បន្ទាប់ពីបញ្ចប់ភារកិច្ច Miss Charm អំឡុងខែកុម្ភៈកន្លងទៅ ម្សិលមិញ ប៊ី សុធារី បានបង្ហើបឲ្យដឹងពីតម្រុយថ្មី ក្នុងការចូលរួមប្រកួតកម្មវិធីសម្រស់ថ្មីនាពេលខាងមុខនេះ។ ក្នុងនោះអតីតបវរកញ្ញាកម្ពុជា ២០១៧ រូបនេះមិនបានប្រាប់ពីកម្មវីធីអ្វីឲ្យប្រាកដនោះទេ ដោយបញ្ជាក់ថា កម្មវិធីដែលនាងចូលប្រកួតឆាប់ៗនេះ មិនដូចកម្មវិធីពីមុនៗឡើយ។


តារាសម្ដែងរាងខ្ពស់ស្រឡះរូបនេះបានបង្ហោះរូបថត និងសរសេររៀបរាប់ថា “នាងខ្ញុំ ប៊ី សុធារី នឹងធ្វើការចូលរួមប្រកួតជាថ្មីម្ដងទៀតក្នុងកម្មវិធីថ្នាក់ជាតិដ៏ធំមួយក្នុងពេលខាងមុខនេះ កុំភ្លេចគាំទ្រដល់រូបនាងខ្ញុំផងណា៎”។ គ្រាន់តែឃើញនាងបង្ហើបត្រង់ៗបែបនេះភ្លាម អ្នកគាំទ្របានចូលទាយកម្មវិធីដែលនាងចូលទៅប្រកួតនោះគ្រប់គ្នា ដោយភាគច្រើនគិតថា Miss Grand Cambodia។ ក្នុងនោះក៏មាន page មួយទម្លាយថាតារាស្រីរូបនោះ ចូលប្រកួតកម្មវីធី Miss Universe ម្ដងទៀត តែអ្វីដែលហ្វេនសម្គាល់គឺ សុធារី អាចចូលប្រកួត Miss Planet International ដែលកម្មវិធីនេះបង្កើតឡើងដោយកូនខ្មែរ។
ទោះយ៉ាងណាយើងមិនដឹងថា សុធារី ចូលរួមកម្មវិធីប្រកួតមួយណាឡើយ មានតែរង់ចាំមើលទាំងអស់គ្នា។ អ្វីដែលទាក់ចិត្តមហាជនឲ្យបន្តគាំទ្រ គឺ ប៊ី សុធារី មិនដែលចុះចាញ់ និងរាថយឧបសគ្គចំពោះមុខឡើយ បើទោះជាកម្មវិធីមួយៗត្រូវចំណាយច្រើន ក៏នឹងខិតខំ ស្វះស្វែងរកអ្នកឧបត្ថម្ភខ្លួនឯង និងរត់ការផ្សេងៗចូលរួមប្រកួតម្នាក់ឯង ដូច Miss Charm International កាលពីពេលកន្លងទៅ ដែលប្រារព្ធឡើងនៅវៀតណាម។



ក្នុងកម្មវិធី Miss Charm International ដែល ប៊ី សុធារី តំណាងឲ្យកម្ពុជាចេញទៅនៅវៀតណាម ជាលទ្ធផលកញ្ញាបានឈ្នះក្នុងឈុតតំណាងជាតិ ដែលមានឈ្មោះថា “រាជិនីមយូរា”៕



























Account
Security
Favourite Content