ការចេញទៅប្រគំតន្ត្រីរបស់តារាចម្រៀងខ្មែរ ៥ រូប មាន វណ្ណដា, វណ្ណថាន, នរិទ្ធ, យូហៃ និង រ៉េត ស៊ូហ្សាណា មិនត្រឹមតែធ្វើឲ្យជនជាតិខ្មែរដែលកំពុងរស់នៅទីនោះរំភើបឡើយ សូម្បីតែជនជាតិបារាំងផ្ទាល់ក៏ទន្ទឹងរង់ចាំដូចគ្នាដែរ។


វណ្ណដា និងមិត្តរួមទ្រនំ ៤ រូបទៀត នឹងទៅសម្ដែងជូនអ្នកគាំទ្រនៅបារាំង នាថ្ងៃ ១ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខ។ ដំណឹងចេញទៅប្រគំតន្ត្រីរបស់តារាប្រុសស្រីនៃផលិតកម្មបារមី ក៏ត្រូវបានសារព័ត៌មានបារាំងយកទៅចុះផ្សាយដូចគ្នា។ ដោយ Sortir a Paris បានដាក់ចំណងជើងថា “វណ្ណដា តារារ៉េបខ្មែរក្នុងការប្រគំតន្ត្រីនៅ Salle Pleyel ក្នុងទីក្រុងប៉ារីសនា ខែធ្នូ ឆ្នាំ ២០២៥“។ Sortir a Paris ថា៖ “វណ្ណដា ជាតារាឈានមុខគេក្នុងវិស័យរ៉េបនៅកម្ពុជា បានប្រកាសវិលត្រលប់មកទីក្រុងប៉ារីសវិញជាមួយនឹងការប្រគំតន្ត្រីដំបូងគេនៅហាង Salle Pleyel នៅថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ ២០២៥“។
ក្នុងសំណេររបស់គេហទំព័រ Sortir a Paris បានបន្តទៀតថា “អ្នកខ្លះប្រហែលជាបានឃើញគាត់នៅក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ជាមួយនឹង Phoenix, Kavinsky និង Angèle។ អ្នកផ្សេងទៀតធ្លាប់ស្គាល់គាត់រួចទៅហើយ។ អាចនិយាយបានថា វណ្ណដា គឺជាតួអង្គសំខាន់ម្នាក់ក្នុងការវិស័យរ៉េបរបស់កម្ពុជា“។




រដូវស្លឹកឈើជ្រុះនេះ សិល្បកររូបនេះត្រឡប់មកទីក្រុងប៉ារីសវិញ ហើយប្រកាសការប្រគំតន្ត្រីដំបូងរបស់ខ្លួននៅ Salle Pleyel ហើយ វណ្ណដា មិនបានមកម្នាក់ឯងនៅលើឆាកនោះឡើយ ដោយម្ចាស់បទ “Queen Bee” នឹងចូលរួមសម្ដែងជាមួយសិល្បករ ៤ រូបទៀតមកពីកម្ពុជា និងផលិតកម្មតែ១ រួមមាន វណ្ណថាន, នរិទ្ធ, យូហៃ និង ស៊ូហ្សាណា។ ពួកគេទាំងអស់ គឺជាផ្នែកមួយរបស់ផលិតកម្ម Baramey ដែល “ចាត់ទុកថាជាផលិតកម្មចម្រៀងដ៏ល្បី និងមានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍“។ នេះជាការបរិយាយ Sortir a Paris។
តន្ត្រីខ្មែរសម័យនេះមានការពេញនិយមកាន់តែខ្លាំងនៅអាស៊ីអាគ្នេយ៍ តែមិនសូវមានអ្នកស្គាល់នៅអឺរ៉ុប។ ប៉ុន្តែឥឡូវបានត្រៀមខ្លួនរួចហើយ ដើម្បីយកឈ្នះទស្សនិកជនបារាំង! នេះគឺជាជំហានដ៏សំខាន់មួយសម្រាប់សិល្បករមកឆាកតន្ត្រីនេះ។ វាជាឱកាសមួយដើម្បីស្វែងយល់ពីស្ទីល៍តន្ត្រីដ៏ពិសេសនេះ ដែលត្រូវបានអ្នកសិល្បៈដូចជា វណ្ណដា និងទទួលបានការផ្លាស់ប្តូរវប្បធម៌ដ៏អស្ចារ្យរវាងទីក្រុងប៉ារីស និងទីក្រុងភ្នំពេញ។

គួរបញ្ជាក់ថាសំបុត្រនៃការប្រគំតន្ត្រីរបស់សិល្បករបារមី បានលក់អស់តាំងពីថ្ងៃប្រកាសដំបូងម្ល៉េះ។ ការចេញទៅសម្ដែងនៅទីក្រុងប៉ារីសរបស់ វណ្ណដា, វណ្ណថាន, នរិទ្ធ, យូហៃ និង រ៉េត ស៊ូហ្សាណា ចេញជាផ្លែផ្កាទៅបាន មានការចូលរួមពីសំណាក់សមាគមសិល្បករខ្មែរ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមការងារលោក តារា ថុង ជាអ្នករៀបចំកម្មវិធីសិល្បៈ វប្បធម៌ខ្មែរនៅលើប៉ារីស៕


រូបភាព៖ Vannda និង Baramey Production























Account
Security
Favourite Content