ព្រះនាង នរោត្តម ពង្ស់សូរិយា ព្រមទាំងស្វាមីលោក អ៊ឹង ស៊ីវឈន់ អគ្គនាយកក្រុមហ៊ុនស្រ្ពីងប្រូវីដាបានឧបត្ថម្ភទឹកសុទ្ធ ៩ ០០០ កេស ជូនដល់កងទ័ពនិងជនភៀសសឹកដោយបានដឹកដល់ទីតាំងផ្ទាល់ក្នុងខេត្តសៀមរាប។

ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និងស្វាមី បានសម្រេចបញ្ចេញទឹកសុទ្ធដបធំដែលមានចំណុះ ១ ៥០០ មីលីលីត្រ ចំនួន ៥ កុងទីន័រ បន្ថែមទៀតដោយបានដឹកចេញទៅដល់ទីតាំងរដ្ឋបាលនៃខេត្តសៀមរាប ដើម្បីជួយជនភៀសសឹកនិងកងទ័ពជួរមុខ។ ជាមួយគ្នា ទ្រង់ នរោត្តម ពង្ស់សូរិយា និងស្វាមី ក៏បានរួមដំណើរក្នុងការដឹកយកទឹកសុទ្ធជាច្រើនពាន់កេសទៅកាន់ខេត្តសៀមរាបដោយផ្ទាល់ផងដែរ។ ចំនួនទឹកសុទ្ធដែលបានដឹកចេញនាពេលនេះមានចំនួនដល់ ៩ ០៤០ កេស។
ក្នុងនាមជាអគ្គនាយកនៃក្រុមហ៊ុន ស្រ្ពីងប្រូវីដា លោក អ៊ឹង ស៊ីវឈន់ បានជម្រាបឱ្យដឹងថាលោកបន្តជួយរហូតស្ថានការណ៍ក្នុងប្រទេសបានប្រសើរឡើងវិញ។ ពិតណាស់ ក្នុងអំឡុងពេលនៃការផ្ទុះសង្គ្រាមឈ្លានពានទឹកដីម្ដងទៀតពីកងទ័ពសៀម លោក ស៊ីវឈន់ និងព្រះនាង នរោត្តម ពង្ស់សូរិយា បានធ្វើការបរិច្ចាគទឹកសុទ្ធរាប់ពាន់កេសជាហូរហែនិងបន្តបន្ទាប់តាមរយៈមូលនិធិជាច្រើនទាំងនៅភ្នំពេញនិងតាមបណ្ដាខេត្តដើម្បីផ្គត់ផ្គង់ដល់ទាហាននិងជនភៀសសឹកនៅកម្ពុជា៕



រូបភាព ៖ Seav Chhuon Ing























Account
Security
Favourite Content