គ្រាន់តែបញ្ចប់កម្មវិធីមង្គលការភ្លាម សុភ័ក្រ កុសុម៉ា ដឹកដៃស្វាមីរូបសង្ហាចេញធ្វើការរកលុយធម្មតា ដោយទុករឿងទៅក្រេបទឹកឃ្មុំមួយឡែកសិន។ ខុសពីគូស្វាមីភារិយាថ្មីថ្មោងដទៃ ដែលរៀបការរួចទៅ Honeymoon តាមរមណីយដ្ឋានផ្សេងៗ តែ កុសុម៉ា ចេញធ្វើការដូចរាល់ដង។

កន្លងទៅជាង១ សប្ដាហ៍មកនេះជីវិតតារាស្រី សុភ័ក្រ កុសុម៉ា ប្រែទៅជាពណ៌ស៊ីជម្ពូ ខណៈរាល់ពេលធ្វើដំណើរចេញទៅណាមកណាតែងមានស្វាមីជូនជាប្រចាំ ជាពិសេសរាល់ពេលអ្នកនាងចេញទៅធ្វើការនៅខាងក្រៅតែម្ដង។ អ៊ីចឹងបានថាជីវិតមានគូខុសពីជីវិត single ព្រោះរាល់ពេលធ្វើការងារអ្វីមួយតែងមានអ្នកជំនួសដៃជំនួសជើងជួយយកអាសាជានិច្ច។
ជាក់ស្ដែង ក្រោយរៀបការម្ចាស់ Kosoma Entertainment រូបនេះហាក់មិនបណ្ដោយឱ្យពេលវេលាកន្លងហួសទៅដោយទទេនោះទេ ដោយអ្នកនាងបានចាប់ផ្ដើមការងារឡើងវិញទាំងការច្រៀង ក៏ដូចជាការងារបន្ថែមជាច្រើនទៀត ហើយរាល់ពេលអ្នកនាងចេញទៅខាងក្រៅតែងមានវត្តមានស្វាមីទៅជាមួយចាំ Take care ជានិច្ច។ មកទល់ពេលនេះដែរនៅពុំទាន់បានលឺតារាស្រីរូបនេះបង្ហើបអំពីគម្រោងទៅក្រេបទឹកឃ្មុំជាមួយស្វាមីនៅឡើយទេ ខណៈសង្កេតឃើញថាការងារអ្នកនាងមមាញឹកខ្លាំង។





គួរឱ្យដឹងផងដែរថា នៅក្នុងថ្ងៃមង្គលការ តារាស្រី សុភ័ក្រ កុសុម៉ា ត្រូវបានប្រកាសជាផ្លូវការក្លាយជាទូតសុឆន្ទះរបស់ក្រុមហ៊ុនទឹកបរិសុទ្ធ អូ គូលែន។ មិនតែប៉ុណ្ណោះមុនថ្ងៃរៀបការអ្នកនាង និងស្វាមីក៏បានទទួលការងារជាអ្នកប្រូម៉ូតផលិតផលកាហ្វេក្នុងស្រុកមួយផងដែរ៕

























Account
Security
Favourite Content