អំឡុងសង្គ្រាមឈ្លានពានពីសំណាក់ថៃ លោកស្រី សុភា បុត្រឈរ បរិច្ចាគទឹកប្រាក់រាប់លានដុល្លារ តាមរយៈសប្បុរសជន និងស្ថាប័នខ្មែរជាច្រើន

ស្ត្រី​ខ្មែរ​ដែល​មាន​ស្វាមី​​ជន​ជាតិ​អាល្លឺម៉ង់ សុភា បុត្រឈរ បាន​ខ្នះ​ខ្នែង​ជួយ​ដល់​ប្រទេស និង​ប្រជាជន​កម្ពុជា ក្នុង​អំឡុង​ពេល​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ ទាំង​ផ្ទាល់​និង​ប្រយោល គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជា ៤ លាន​ដុល្លារ​អាមេរិក​។

លោក​ស្រី សុភា បុត្រឈរ ដែល​មហាជន​ក្នុង​ស្រុក​ឱ្យ​រហស្សនាម​ថា​ជា សេដ្ឋី​នី​ចិត្ត​ធម៌ បាន​បន្ត​ការ​ជួយ​ជា​ហូរហែ​មក​ដល់​កម្ពុជា គិត​ចាប់​តាំង​ពី​ពេល​ដែល​លោក​ស្រី​បាន​ចាកចេញ​ទៅ​នៅ​ប្រទេស​អាល្លឺម៉ង់​ជាមួយ​ស្វាមីក្នុង​ឆ្នាំ ២០០៤។ ដោយ​ឡែក ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​ថៃ​មក​លើ​កម្ពុជា ភរិយា​សេដ្ឋីអាល្លឺម៉ង់​​​រូប​នេះ​​មិន​​​ព្រងើយ ដ្បិត​ខ្លួន​មាន​ឈាម​ជ័រ​ជា​ខ្មែរ ដោយ​លោក​ស្រី​ជា​មនុស្ស​ដែល​មាន​ចិត្ត​សន្ដោស​ប្រណី​តាំង​ពី​ក្មេង​ផង​នោះ លោក​ស្រី សុភា បុត្រឈរ និងគ្រួសារ បាន​ជួយ​ដល់​កម្ពុជា គិតជាថវិកាចំនួន ៤ លាន​ដុល្លារ សម្រាប់​ជន​ភៀស​សឹក ទាហាន​ជួរ​មុខ និង​អ្នក​ជួប​ការ​ខ្វះ​ខាត​ជា​ច្រើន ដោយ​ទឹក​ប្រាក់​នេះ​ត្រូវ​បាន​បែងចែក​ទៅ​តាម​ម្ចាស់​ជំនួយ​ជា​ច្រើន​នៅ​ក្នុង​ស្រុក។

មិន​តែ​ប៉ុណ្ណោះ លោក​ស្រី សុភា បុត្រឈរ និង​ស្វាមី​លោក UDO BöTTCHER បាន​​នាំ​ទឹកថវិកា​ ១០ ម៉ឺន​ដុល្លារ​មក​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្ដេច​តេជោ (TYDA) ដើម្បី​បន្ត​បំពេញបេសកកម្ម​ពិនិត្យ ព្យាបាល ថែ​ទាំ​សុខភាព និង​លើក​កម្ពស់​សុខុមាលភាព​ប្រជាជន​កម្ពុជា។

គួរ​ឱ្យ​ដឹង​ថា លោក​ស្រី សុភា បុត្រឈរ ជា​អ្នក​ខេត្ត​កំពង់​ធំ។ លោក​ស្រី​កើត​ក្នុង​ឆ្នាំ ១៩៧៩ ហើយ​បច្ចុប្បន្ន លោក​ស្រី​ជា​សប្បុរសជន​មួយ​រូប​ដែល​តែង​ខ្នះ​ខ្នែង ងាក​ក្រោយ​មើល​ការ​លំបាក​របស់​ប្រជាជន​ខ្មែរ និង​តែងតែ​ជួយ​ជា​ហូរហែ​មិន​ថា​ជា​សម្ភារៈ​ប្រើប្រាស់​ឬ​ថវិកា​នោះ​ឡើយ៕

រូបភាព ៖ Sophea Böttcher 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *