បទចម្រៀង វណ្ណដា ឡើងកាន់កាប់ Trending កំពូលទាំង ៣ លើ YouTube

វណ្ណដា ដែល​ទើប​តែ​ទម្លាក់​ «TREYVISAI III: RETURN TO SOVANNAPHUM» ផ្នែក​ទី​៣ នៃ​អាល់ប៊ុម​ត្រី​វិស័យ និង​បញ្ចប់​ការ​ប្រគំ​តន្រ្តី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​មាន​ការ​គាំទ្រ​ខ្លាំង អ្នក​ចូលរួម​ទស្សនា​រាប់​ម៉ឺន​នាក់ ដោយ​សំបុត្រ​ដាក់​លក់​ភ្លាម sold out ភ្លែត។

ឆ្នាំ​ថ្មី​នេះ វណ្ណដា បាន​ទម្លាក់​បទ​ចម្រៀង​ច្រើន​មែនទែន ហើយ​បទ​របស់​កំពូល​តារា​រ៉េប​រូប​នោះ តែង​ហក់​ចូលTrending កំពូល​ណា​មួយ។ មិន​ខុស​ពី​សព្វ​មួយ​ដង ពេលនេះ​តារា​ប្រុស​វ័យ ២៧ មាន​បទ​ចម្រៀង​ដល់​ទៅ​៣ កំពុង​ស្ថិត​នៅ​ចំណាត់ថ្នាក់​កំពូល​ទាំង ៣ លើ​ Youtube ហើយ​ចម្រៀង​ទាំង​នោះ​សុទ្ធតែ​ស្ថិត​ក្នុង​អាល់ប៊ុម​ថ្មី​ទាំងអស់។

បទ​ទាំង ៣ ដែល​កាន់កាប់ Trending Top 1, 2,3 លើ Youtube មាន​ដូចជា «សុវណ្ណភូមិ», «ល្ខោន​បាសាក់» និង​ «អាត្មា»។ នៅ​ពេល​ឃើញ វណ្ណដា វ៉ា​ដាច់​បទ​ចម្រៀង​ដទៃ​លើ platform Youtube ហើយ​នោះ អ្នក​គាំទ្រ​ក៏​បន្ថែម​បែប​លេង​សើច​ថា ក្រៅពី​បទ​ចេញ​ទៅ​ស៊ីដាច់​លើ​បណ្ដាញ​សង្គម Youtube ហើយ​នោះ ២ ថ្ងៃ​មកនេះ វណ្ណដា ក៏​ឡើង​មក​ស៊ី​ដាច់ New feed នៅ​ហ្វេសប៊ុក​ទៀត។

ព្រោះ ២ ថ្ងៃ​មក​នេះ​គណនី​ហ្វេសប៊ុក​ដែល ម៉ាន់ វណ្ណដា ប្រើ​ទុក​លេង និង​ភ្ជាប់​ទំនាក់ទំនង​បែប​ផ្ទាល់​ខ្លួន​បាន​បង្ហោះ status និង share រឿង​ជាច្រើន ប្លែក​ខុស​ពី​សព្វមួយ​ដង យូរ​ៗ​ទើប​មាន​សកម្មភាព​ម្ដង។

មិន​ថា​ចេញ​ចម្រៀង​បែប​ផ្លូវការ ឬ​ការ​បង្ហោះ​លេង​សើច វណ្ណដា នៅ​តែ​ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​ច្រើន​ពី​សំណាក់​មហាជន​អ្នក​គាំទ្រ៕

រូបភាព៖ Baramey Production



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *