វណ្ណដា ដែលទើបតែទម្លាក់ «TREYVISAI III: RETURN TO SOVANNAPHUM» ផ្នែកទី៣ នៃអាល់ប៊ុមត្រីវិស័យ និងបញ្ចប់ការប្រគំតន្រ្តីនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានការគាំទ្រខ្លាំង អ្នកចូលរួមទស្សនារាប់ម៉ឺននាក់ ដោយសំបុត្រដាក់លក់ភ្លាម sold out ភ្លែត។

ឆ្នាំថ្មីនេះ វណ្ណដា បានទម្លាក់បទចម្រៀងច្រើនមែនទែន ហើយបទរបស់កំពូលតារារ៉េបរូបនោះ តែងហក់ចូលTrending កំពូលណាមួយ។ មិនខុសពីសព្វមួយដង ពេលនេះតារាប្រុសវ័យ ២៧ មានបទចម្រៀងដល់ទៅ៣ កំពុងស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង ៣ លើ Youtube ហើយចម្រៀងទាំងនោះសុទ្ធតែស្ថិតក្នុងអាល់ប៊ុមថ្មីទាំងអស់។
បទទាំង ៣ ដែលកាន់កាប់ Trending Top 1, 2,3 លើ Youtube មានដូចជា «សុវណ្ណភូមិ», «ល្ខោនបាសាក់» និង «អាត្មា»។ នៅពេលឃើញ វណ្ណដា វ៉ាដាច់បទចម្រៀងដទៃលើ platform Youtube ហើយនោះ អ្នកគាំទ្រក៏បន្ថែមបែបលេងសើចថា ក្រៅពីបទចេញទៅស៊ីដាច់លើបណ្ដាញសង្គម Youtube ហើយនោះ ២ ថ្ងៃមកនេះ វណ្ណដា ក៏ឡើងមកស៊ីដាច់ New feed នៅហ្វេសប៊ុកទៀត។

ព្រោះ ២ ថ្ងៃមកនេះគណនីហ្វេសប៊ុកដែល ម៉ាន់ វណ្ណដា ប្រើទុកលេង និងភ្ជាប់ទំនាក់ទំនងបែបផ្ទាល់ខ្លួនបានបង្ហោះ status និង share រឿងជាច្រើន ប្លែកខុសពីសព្វមួយដង យូរៗទើបមានសកម្មភាពម្ដង។
មិនថាចេញចម្រៀងបែបផ្លូវការ ឬការបង្ហោះលេងសើច វណ្ណដា នៅតែទទួលបានការស្រលាញ់ចូលចិត្តច្រើនពីសំណាក់មហាជនអ្នកគាំទ្រ៕
រូបភាព៖ Baramey Production























Account
Security
Favourite Content