Song Joongki ត្រូវបានគេចាត់ទុកថាជាតារាសម្ដែងកូរ៉េដ៏លេចធ្លោ និងជោគជ័យម្នាក់។ លោកបង្ហាញខ្លួនក្នុងរឿងល្បីៗ ជាច្រើនដូចជា Descendants of The Sun, Vincenzo, Innocent Man និង Reborn Rich ជាដើម។

ថ្មីៗ នេះក្នុងបទសម្ភាសន៍ លោកបានទម្លាយថា លោកតែងចង់សាកល្បងនូវអ្វីដែលថ្មី និងបានដាក់សាកល្បងសម្ដែងនៅក្នុងភាពយន្ដបរទេសជាច្រើនលើកប៉ុន្ដែមិនទាន់ទទួលបានជោគជ័យ។ អ្វីដែលសំខាន់លោកមិនបោះបង់ចោលឡើយប្រសិនបើមិនទទួលបានឱកាសសម្ដែងនៅឯក្រៅប្រទេស។
ចំពោះគម្រោងនាពេលអនាគត លោកមានបំណងបន្ដសាកល្បងសម្ដែងនៅក្រៅប្រទេសទៀត និងមានរឿងជាច្រើនដែលលោកចង់ចូលសម្ដែង។ លោកពិតជាសង្ឃឹមមានឱកាសណាមួយអាចទទួលបានការសម្ដែងនៅឯក្រៅប្រទេស។ ក្នុងនាមជាតារាសម្ដែង លោកចង់បានបទពិសោធន៍ថ្មីៗ ជាបន្ដបន្ទាប់ មិនចង់នៅស្ងៀមមួយកន្លែងឡើយ។

ជាចុងក្រោយ Song Joongki បានទម្លាយទៀតថា លោកជាមនុស្សញៀនក្នុងការធ្វើអ្វីដែលថ្មីៗ ទើបលោកជ្រើសសម្ដែងតួអង្គខុសប្លែកគ្នារហូត។ ដូច្នេះលោកសង្ឃឹមថានាពេលអនាគតនឹងអាចបង្ហាញអ្វីដែលថ្មីជាងនេះជូនមហាជន ៕
























Account
Security
Favourite Content