កាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៣ តារាសម្ដែងប្រុស Song Joongki បានផ្ដល់បទសម្ភាសន៍សម្រាប់ការចាក់ផ្សាយភាពយន្ដរបស់ខ្លួននៅមហោស្រពទីក្រុងកាន និងមានឱកាសចូលរួមជាលើកដំបូង។

ក្នុងបទសម្ភាសន៍នោះដែរ តារាប្រុស Song JoongKi បានលើកឡើងថា៖ មួយរយៈចុងក្រោយនេះមានរឿងល្អៗ ជាច្រើនកើតឡើងក្នុងជីវិតរបស់លោក។ លោកពិតជាមានអារម្មណ៍រំភើប និងរីករាយដែលអាចមានឱកាសបានចូលរួមក្នុងកម្មវិធីមហោស្របដ៏ធំមួយនេះ។ មែនទែនទៅ វាពិតជារឿងដ៏អស្ចារ្យមួយដែរត្រូវបានខាងកម្មវិធីអញ្ជើញឱ្យមកចូលរួម។
លោកបានបន្ដថា៖ បើទោះជាមានអារម្មណ៍រីករាយយ៉ាងណា ប៉ុន្ដែអារម្មណ៍របស់លោកនៅវិលវល់បារម្ភគិតពីភរិយា និងកូនខ្លាំង។ លោកមានអារម្មណ៍ចង់ជួប និងមើលថែនាងព្រមទាំងកូនក្នុងផ្ទៃ។



លោកបន្ថែមថា៖ លោកហាក់មានអារម្មណ៍ភ័យព្រួយខ្លះដែរ ដោយសាររឿងល្អៗ ស្រាប់តែកើតឡើងផ្ទួនៗ គ្នាក្នុងជីវិតរបស់លោក វាពិតជាមិនគួរឱ្យជឿ។ ប៉ុន្ដែលោកតាំងចិត្តថា នឹងរស់នៅឱ្យបានល្អ និងគិតរឿងវិជ្ជមានឱ្យបានច្រើន។
បើតាមសម្ដីរបស់លោក ភរិយាខ្លួន Katy អាចនឹងសម្រាលកូននៅខែក្រោយនេះហើយ ខណៈនាងមានសុខភាពល្អខ្លាំង និងហាត់ប្រាណជាប្រចាំផងដែរ។ លោកក៏បានអរគុណដល់ភរិយាដែលតែងតែលើកទឹកចិត្ត និងផ្ដល់ជាគំនិតល្អៗ ដល់រូបលោក ក្រោយជួបនាងជីវិតរបស់លោកហាក់ផ្លាស់ប្ដូរច្រើន៕



























Account
Security
Favourite Content