កន្លងផុតរាប់ឆ្នាំ! សមាជិកក្រុមនារីជើងចាស់ Secret និយាយពីអារម្មណ៍ខកបំណង ក្រោយបែកបាក់ក្រុម

Secret ជាក្រុមចម្រៀងនារីខេប៉ុបល្បីមួយត្រូវបានបង្កើតអំឡុងឆ្នាំ ២០០៩។ បន្ទាប់ពីបញ្ចេញមុខក្នុងវិស័យចម្រៀងខេប៉ុបអស់ជាច្រើនឆ្នាំ ក្រុមចម្រៀងនារីមួយនេះក៏ត្រូវបានផ្អាកសកម្មភាពចាប់តាំងពីឆ្នាំ ២០១៦។ បើទោះជាលែងមានសកម្មភាព ប៉ុន្ដែបទចម្រៀងរបស់ក្រុមខេប៉ុបនារីជំនាន់ទី ២ មួយនេះ  នៅតែត្រូវបានគេចាត់ទុកថាមានគុណភាព វិលត្រឡប់ទៅស្ដាប់វិញក៏នៅតែពីរោះ។

កាលពីថ្មីៗ នេះ Song Ji Eun ដែលជាសមាជិកក្រុមចម្រៀង Secret បានបង្ហាញមុខក្នុងយូធូប Channel “Mic Impact” ជាមួយមិត្ដប្រុសរបស់នាងលោក Park Wi។ ក្នុងឱកាសនោះ នាងបាននិយាយរៀបរាប់ពីអាជីពសិល្បៈរបស់នាង និងការខកចិត្ដជាច្រើន។

នាងបានលើកឡើងថា ក្លាយជាតារាចម្រៀងគឺជាបំណងប្រាថ្នារបស់នាង តាំងពីនៅតូច។ នាងបោះបង់ចោលពេលវេលាជាច្រើន ដើម្បីផ្តោតលើក្ដីស្រមៃរបស់នាង និងបានចេញច្រៀងនៅអាយុ ២០ ឆ្នាំ។ ទីបំផុតនាងអាចធ្វើវាបាន។

Ji Eun បន្ដថា​ កន្លងផុតមួយរយៈ នាងចាប់ផ្ដើមស្វែងយល់ថា ការងារជាអ្នកចម្រៀងរបស់នាងគឺមិនឋិតថេរឡើយ ហើយនាងមិនអាចធ្វើវាពេញមួយជីវិតបានទេ។ នាងចាប់ផ្ដើមបាត់បង់គោលដៅជីវិត នាងបាត់បង់ពេលវេលានៅអាយុ ២០ ឆ្នាំរបស់នាង ជីវិតរបស់នាងតែលតោលមិនដឹងខ្លួនកំពុងស្ថិតនៅកន្លែងណា។

តារា​ស្រី​វ័យ ៣៣ ឆ្នាំ​រូប​នេះ ក៏​បន្ថែម​ទៀត​ថា នាងមិននឹកស្មានដល់ថ្ងៃមួយដែលក្រុមរបស់នាងលែងមានសកម្មភាព ប៉ុន្ដែនាងមិនអាចហាមឃាត់បាន វាត្រូវតែកើតឡើង។ នាងមានការខកចិត្ដ ព្រោះអ្វីដែលនាងរំពឹងគឺមិនបានកើតឡើងដូចការគិត។ តែវាប្រហែលជាការផ្លាស់ប្ដូរដ៏ល្អមួយ ជួនកាលការចាប់ផ្ដើមសាជាថ្មី អាចធ្វើឲ្យយើងជួបរឿងល្អៗ ជាងមុន។

បច្ចុប្បន្ន តារាស្រី Song JiEun កំពុងមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយមិត្ដប្រុសរបស់នាងគឺលោក Park Wi ដែលជាតារាយូធូបកូរ៉េម្នាក់។ ក្រៅពីការច្រៀង តួឯក​ស្រី​ក្នុង​រឿង «My Secret Romance» ​ក៏យកអាជីពជាតារាសម្ដែងស្រីផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​