ពិតណាស់ អ្នកគាំទ្រជាច្រើនមានអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំងក្រោយ តារាសម្ដែងស្រីល្បី Song HyeKyo និង Han SoHee ប្រកាសចាប់ដៃគ្នាសម្ដែងក្នុងរឿង “Price Of Confession” ដោយសារតែអ្នកទាំងពីរសុទ្ធសឹងជាតារាស្រីមានថ្វីដៃពូកែក្នុងការសម្ដែង បើក្រឡេកមកមើលសម្រស់វិញក៏មិនធម្មតាសុទ្ធតែជាកំពូលស្រីស្អាតផងដែរក្នុងប្រទេសកូរ៉េខាងត្បូង។

អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលនោះ ថ្វីបើមិនទាន់ជួបគ្នាសម្ដែងរឿងក៏ដោយប៉ុន្ដែអ្នកទាំងពីរបង្ហាញពីភាពសិ្នទ្ធស្នាលលើបណ្ដាញសង្គមជារឿយៗ មិនចេះអស់ធ្វើឱ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិត និងកាន់តែចង់ឃើញអ្នកទាំងពីរសម្ដែងរួមគ្នាឆាប់ៗ។
មែនទែន តារាស្រី Han SoHee បង្ហាញពីការគោរពស្រឡាញ់ចំពោះតារាស្រី Song HyeKyo ដែលជារាមច្បង ដោយនាងឧស្សាហ៍ទៅបញ្ចេញមតិលើបណ្ដាញសង្គមអ៊ីស្ដាក្រាមរបស់ Song HyeKyo ជារឿយៗ។ ខណៈការបញ្ចេញមតិខ្លះធ្វើឱ្យអ្នកគាំទ្រអស់សំណើចខ្លាំងតែម្ដង។


នៅពេលដែលតារាស្រី Song HyeKyo បង្ហោះរូបទៅចូលរួមកម្មវិធីប្រេនសម្លៀកបំពាក់ Han SooHee ក៏បានចូលទៅបញ្ចេញមតិថា “រូបនាងក៏ធ្លាប់ថតរូបភាពនៅកន្លែងនោះដែរ។ នៅពេលដែលតារាស្រី Song HyeKyo បង្ហោះពីរឿងភាគថ្មីរបស់ខ្លួន “The Glory” Han SoHee ក៏បានទៅបញ្ចេញមតិគាំទ្រដល់រាមច្បមខ្លួន។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រទប់សើចមិនបានគឺនៅពេលដែលតារាស្រី Song HyeKyo បង្ហោះរូបភាពជាមួយសត្វឆ្កែចិញ្ចឹមរបស់ខ្លន Han SoHee បានទៅបញ្ចេញមតិថា “នាងបានយល់សុបិន្ដថា ក្លាយជាកូនឆ្កែរបស់ Song HyeKyo”។ Han SoHee ថែមទាំងបញ្ចេញមតិក្នុងរូបភាពផ្សេងរបស់ តារាស្រី Song HyeKyo ថា “បងស្រីផុសរូបឱ្យច្រើនទៀត”។


មិនទាន់អស់ទេ តារាស្រី Song HyeKyo ក៏បានបញ្ចេញមតិសរសើរថា Han SoHee ស្រស់ស្អាតដែលធ្វើឱ្យអ្នកគាំទ្រកាន់តែញញឹមរីករាយ ជាពិសេសបញ្ចេញមតិសសើរពីទំនាក់ទំនងជិតស្និទ្ធរបស់តារាស្រីទាំងពីរដែលបញ្ចេញមតិដាក់គ្នាទៅវិញទៅមក។



គួរបញ្ជាក់ថា រឿងភាគដែលតារាស្រីទាំងពីរសម្ដែងរួមគ្នាត្រូវបានគេរំពឹងថានឹងអាចចាប់ផ្ដើមបើកកាម៉េរាថតនៅដើមឆ្នាំ ២០២៤ ខាងមុខនេះ៕

























Account
Security
Favourite Content