សម្ដែងរឿងរួមគ្នាចប់ ហាន់ ជីអ៊ុន​ នៅតែគាំទ្រនិងទៅមើលតារាប្រុសម្នាក់នេះដល់កន្លែងហាត់ទាហាន

ដូចបានដឹងស្រាប់ តារាសម្ដែងស្រី Song Hye Kyo ឬគ្រប់គ្នាស្គាល់ថា ហាន់ ជីអ៊ុន គឺជាតារាសម្ដែងស្រីកូរ៉េម្នាក់ដែលត្រូវបានគេចាត់ទុកថាជាតារាស្រីមានអត្ដចរិតទន់ភ្លន់ និងតែងតែមើលថែមិត្តរួមការងារ បានយ៉ាងល្អ។ ជាក់ស្ដែងកាលពីពេលថ្មីៗ តារាស្រីវ័យ ៤០​ ឆ្នាំនេះក៏បានទៅសួរសុខទុក្ខតារាប្រុស Jang Ki Yong ដែលជានៅតួឯកប្រុសជាមួយនាងក្នុងរឿង “Now, We’re Breaking Up” នៅឯកន្លែងហាត់ទាហាន។

ក្នុងកម្មវិធីរបស់ទូរទស្សន៍ SBS “Power FM radio show” ចេញផ្សាយនៅថ្ងៃទី ១០ ខែ មីនា ម្សិលមិញ បានអញ្ជើញតារាសម្ដែងនិងចម្រៀងកូរ៉េល្បីៗ ដែលកំពុងជាប់បំពេញកាតព្វកិច្ចបម្រើកងទ័ពមកចូលរួមដូចជា Chanyeol សមាជិកក្រុម EXO, Hyojin សមាជិកក្រុម ONF និងតារាសម្ដែងប្រុស Jang Ki Yong។

នាឱកាសនោះ តារាប្រុស Jang Ki Yong ប្រាប់ថា តារាស្រី Song Hye Kyo ដែលជាដៃគូសម្ដែងរឿងរបស់លោកក្នុងរឿង “Now, We’re Breaking Up”  គឺបានមកសួរសុខទុក្ខដល់កន្លែងហាត់ទាហានហើយក្រោយមកក្រុមការងាររឿងភាគមួយចំនួនក៏បានមកដូចគ្នាដែលពិតជាធ្វើឱ្យលោកសប្បាយចិត្តខ្លាំងមែនទែន។

លោកបន្ថែមថា៖ បកត្រលប់ទៅក្រោយនៅពេលដែលលោកថតរឿងភាគ “Now, We’re Breaking Up” គឹមានការតក់ក្រហល់ដោយសារតែជិតដល់ពេលត្រូវចូលបម្រើកងទ័ពដូច្នេះហើយថតរយៈពេលខ្លីតាមដែលអាចធ្វើបាន ខណៈថតចប់ភ្លាមបាន ៤ ថ្ងៃក៏ចូលបម្រើកងទ័ពតែម្ដង។ មូលហេតុអ៊ីចឹងហើយ ទើបធ្វើឱ្យលោកមានអារម្មណ៍ថា មិនសូវមានភាពស្និទ្ធស្នាលជាមួយក្រុមការងាររឿង និងគិតថាលោកហាក់ដាច់ឆ្ងាយចេញពីពួកគេ។

អ្វីដែលធ្វើឱ្យលោកភ្ញាក់ផ្អើលគឺនៅពេលដែលលោកចូលហាត់ទាហានបានមួយរយៈចាប់ពីខែ សីហា ឆ្នាំ ២០២១ មក ស្រាប់តែតារាសម្ដែងស្រី Song Hye Kyo បានមកសួរសុខទុក្ខលោក ហើយលោកពិតជាសរសើរនូវទឹកចិត្ត និងទង្វើដ៏ល្អរបស់នាង។ មិនតែប៉ុណ្ណោះក្រោយមកក្រុមការងារក៏មកដូចគ្នាធ្វើឱ្យលោកមានភាពកក់ក្ដៅក្នុងចិត្ត និងរំភើបជាខ្លាំង ថែមទាំងជាកម្លាំងចិត្តដ៏ធំទៀតផងសម្រាប់រូបលោកផ្ទាល់។

ជាការពិតណាស់នេះមិនមែនជាលើកទី ១ ដែលតារាប្រុសវ័យ ៣០ ឆ្នាំរូបនេះ និយាយសរសើរពីតារាស្រី Song Hye Kyo លោកធ្លាប់បានសរសើរច្រើនដងរួចមកហើយតាមរយៈបទសម្ភាសផ្សេងៗថា នាងជាតារាស្រីដែលចិត្តល្អ និងតែងតែជួយណែនាំលោកទាក់ទងនឹងការសម្ដែង ជាពិសេសនាងងាយស្រួលចុះសម្រុងហើយពេលនៅក្បែរពិតជាមានអារម្មណ៍ថាកក់ក្ដៅណាស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន