តារាសម្ដែងស្រីកូរ៉េ Son YeJin ឬមហាជនស្គាល់ថាជាតួស្រីក្នុងរឿង “Crash Landing On You” បានបាត់មុខពីសិល្បៈអស់មួយរយៈក្រោយសម្រាលកូន និងចំណាយពេលថែកូនតូច។ រូបនាង និងស្វាមី HyunBin បានទទួលចំណងដៃកូនប្រុសកាលពីខែ វិច្ឆិកា ឆ្នាំ ២០២២។

កាលពីល្ងាចថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២៣ តារាស្រីវ័យ ៤១ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍។ រូបនាងបានបង្ហាញខ្លួននៅព្រលានយន្ដហោះកូរ៉េខាងត្បូង Incheon ក្នុងគោលបំណងធ្វើដំណើរទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមកម្មវិធីប្រេនល្បី Valentino។ រូបនាងចូលរួមកម្មវិធីនេះក្នុងនាមជាទូតសុឆ្ឆន្ទៈរបស់ប្រេន Valentino។



ការបង្ហាញខ្លួនលើកនេះគឺជាលើកដំបូងក្រោយបាត់មុខអស់រយៈពេល ៧ ខែ។ អ្នកម្ដាយកូនមួយរូបនេះដែរ បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ពណ៌ស លាយខ្មៅ មើលទៅសាមញ្ញគ្មានម៉ូដរញ៉េរញ៉ៃប៉ុន្ដែពិតជាស្រស់ស្អាត។ អ្វីដែលគ្រប់គ្នាកាន់តែចាប់អារម្មណ៍រូបសម្រស់របស់នាងកាន់តែមើលទៅក្មេងជាងវ័យ និងស្រស់ស្រាយខ្លាំងជាងមុនសម្រាលកូនទៅទៀត។ រហូតដល់មានមតិជាច្រើនលើកឡើងថា រូបនាងមិនដូចជាស្ដ្រីដែលមានកូនរួចហើយទេ ព្រោះស្រស់ស្អាត និងមានរូបរាងក្មេងជាងវ័យពេក។



គួរបញ្ជាក់ថា បច្ចុប្បន្នតារាសម្ដែងស្រីល្បីរូបនេះមិនទាន់មានបំណងវិលត្រឡប់មកសម្ដែងរឿងវិញឡើយ ដោយនាងផ្ដោតលើការដើរបង្ហាញខ្លួនតាមកម្មវិធី និងថតពាណិជ្ជកម្មផ្សេងៗសិន។ បើតាមការបញ្ជាក់របស់អ្នកតំណាងរបស់នាងប្រហែលជាមួយរយៈធំទៀតទើបនាងទទួលសម្ដែងរឿងសាជាថ្មីវិញ៕


























Account
Security
Favourite Content