ប៉ុន្មានម៉ោងមុននេះ ទំព័រហ្វេសប៊ុក Family Beauty Pageant ដែលគេស្គាល់ថា ជាហ្វេនផេកគាំទ្រ កុយ អេនណា បេក្ខភាព Miss Grand Cambodia 2023 តំណាងខេត្តក្រចេះ បានចេញមកប្រតិកម្មយ៉ាងខ្លាំងចំពោះគណនី Tik Tok ឈ្មោះថា yyt062 (Miss qeen Cambodia 🇰🇭) ដែលបានយករូបរបស់ អេនណា បង្ហោះជាវីដេអូ ដោយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់បេក្ខភាព Miss Grand Cambodia ក្រចេះ។

ផេក Family Beauty Pageant បានចោទជាសំណួរថា «តើរឿងទាំងអស់នេះ គួរតែកើតឡើងកើតបវរកញ្ញាដែរឬទេ?» ចម្លើយ «គឺវាមិនគួរកើតមាននោះទេ ពីព្រោះវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ពួកគាត់ និងបង្ហាញពីភាពមិនថ្លៃថ្នូរទាល់តែសោះ។ នេះមិនមែនជាលើកទី១ទេដែល TikTok មួយនេះបង្ហាញពីភាពមិនថ្លៃថ្នូរចំពោះ អេនណា »។ អ្នកស្នេហាវិស័យបវរកញ្ញា និងហ្វេនៗគាំទ្រ កុយ អេនណា បាននាំគ្នាចូលទៅបញ្ចេញមតិយោបល់ផ្សេងៗគ្នាលើរឿងនេះ ខណៈផេកគាំទ្រ MGC ក្រចេះ កំពុងទាមទារឱ្យមានការគោរពសេចក្តីថ្លៃថ្នូរ idol របស់ពួកគេ។
ក្រឡេកទៅមើល អេនណា ឯណោះវិញ នៅមិនទាន់មានប្រតិកម្មអ្វីចំពោះរឿងដែលកើតឡើងនេះឡើយ ដោយពេលនេះនាងកំពុងពង្រឹងសមត្ថភាពការដើរ ការនិយាយស្តី ធ្វើយ៉ាងណាឱ្យខ្លួនអាចក្លាយជាម្ចាស់ជយលាភីបន្ទាប់ពី ពេជ្រ វត្តីសារ៉ាវឌ្ឍី និងធ្វើយ៉ាងណាឲ្យបានតំណាងកម្ពុជាចេញទៅប្រកួតលើឆាកអន្តរជាតិ៕
























































Account
Security
Favourite Content