ហេតុអ្វីយុវវ័យជំនាន់ថ្មីពិសេស Gen Z ចូលចិត្តស្ដាប់ Podcast កាន់តែច្រើនឡើងៗ?

បច្ចុប្បន្ននេះ Podcast បានក្លាយទៅជាវេទិកាកម្សាន្តដ៏ពេញនិយមមួយ ជាពិសេសក្នុងចំណោមយុវជនជំនាន់ Gen Z។ ប្រការនេះបានបង្កសំណួរថាហេតុអ្វីបានជាមនុស្សជំនាន់នេះចូលចិត្តស្ដាប់ Podcast ច្រើនម្ល៉េះ? ថ្ងៃនេះ A M S នឹងនាំអ្នកមកស្រាយចម្ងល់នេះ!

ចំណុចចាប់ផ្តើមរបស់​ Podcast

Podcast បានក្លាយជាការពេញនិយមនៅចុងទសវត្សរ៍ឆ្នាំ ២០០០ ដែលមានដើមកំណើតនៅ ពេលស្រករៗគ្នាទៅនឹងការវិវត្តនៃបច្ចេកវិទ្យាសំឡេង ស្រប​នឹង​សម័យ​កាល​ដែល​គ្រប់​គ្នា​ចាប់​ផ្ដើម​មាន​ទូរស័ព្ទ​ដៃ​ផ្ទាល់​ខ្លួន​កាន់​តែច្រើន។

ចាប់តាំងពីឆ្នាំ ២០១៤ មក ប្រជាប្រិយភាពនៃ Podcast មានការកើនឡើង ហើយយោងតាមការសិក្សាដោយក្រុមហ៊ុនស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយ Edison Research រកឃើញថា ២៨% នៃប្រជាជនអាមេរិកមានដែលមានអាយុលើសពី ១២ ឆ្នាំស្តាប់ Podcast រាល់សប្តាហ៍ ខណៈ ៤១% ស្តាប់ Podcast ជារៀងរាល់ខែ។

តើ Gen Z ជានរណា?

Gen Z គឺជាអ្នកដែលកើតនៅចន្លោះឆ្នាំ ១៩៩៧ និង ២០១២ ហើយត្រូវបានគេចាត់ទុកថាជាជំនាន់ដែលស្រលាញ់ការស្ដាប់ Podcast បំផុត។ ក្នុងចំណោម Gen Z, Podcast គឺជាបណ្ដាញផ្សព្វផ្សាយមួយដាច់ដោយឡែកដែលអាចផ្តល់ឱ្យពួកគេនូវការយល់ដឹងជ្រៅជ្រះ និងរឿងរ៉ាវពាក់ព័ន្ធជីវិតពួកគេដែលមិនត្រូវបានរកឃើញនៅក្នុងបណ្ដាញផ្សព្វផ្សាយផ្សេងទៀត។

តើអ្វីធ្វើឱ្យ Podcast គួរឱ្យចាប់អារម្មណ៍សម្រាប់ Gen Z?

កាលពីឆ្នាំមុន របាយការណ៍ Culture Next របស់ Spotify បាននិយាយថាអ្នកស្តាប់ Podcast ជាមធ្យមក្នុងចំណោម Gen Z នៅសហរដ្ឋអាមេរិកបានកើនឡើង ៦២% នៅលើ Spotify រវាង ត្រីមាសទី១ឆ្នាំ ២០២២ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១។

របាយការណ៍ដដែលឱ្យដឹងទៀតថា ២២% នៃក្មេងអាយុពី ១៥ ទៅ ១៧ ឆ្នាំស្តាប់ Podcast យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ខណៈក្មេងអាយុពី ១៨ ទៅ ២៤ ឆ្នាំ មានប្រមាណ ៤១%។

ផ្នែកមួយនៃរបាយការណ៍បញ្ជាក់ថា៖ “សម្រាប់ Gen Z, Podcast គឺជាកន្លែងសុវត្ថិភាពសម្រាប់ អារម្មណ៍របស់ពួកគេ។ មិនថាពួកគេមានអារម្មណ៍ទន់ខ្សោយមិនអាចនិយាយចេញមកបាន ឬមិនដឹងរៀបរាប់អារម្មណ៍ពួកគេបែបណា Podcast នឹងនៅតែជា “តំបន់គ្មានការវិនិច្ឆ័យសម្រាប់ពួកគេ។ លើសពីនេះ Podcast ក៏ក្លាយជាវេទិកាសម្រាប់ Gen Z រុករកដំណោះស្រាយចំពោះបញ្ហាស្មុគស្មាញបំផុតនៃជីវិតដែរ”។

ការស្រាវជ្រាវបានរកឃើញថាជាងពាក់កណ្តាល (៥៥%) នៃជនជាតិអាមេរិកដែលមានអាយុពី ១៨ ទៅ ២៤ ឆ្នាំនិយាយថាពួកគេងាកទៅរក Podcast សម្រាប់ចម្លើយចំពោះសំណួរផ្ទាល់ខ្លួន ឬសំណួរពិបាកៗ មុននិយាយទៅកាន់គ្រួសាររបស់ពួកគេ ហើយ ៦២% និយាយថាពួកគេស្តាប់ Podcast ដើម្បីលើកបញ្ហាផ្សេងៗ ទៅនិយាយជាមួយមិត្តភក្តិ។

លើសពីនេះទៀត Spotify បានបង្ហាញទៀតថា ក្រោយឥទ្ធិពលនៃការរាតត្បាតជំងីកូវីដ១៩ Podcast ប្រភេទសុខភាពផ្លូវចិត្តបានក្លាយជានិន្នាការពេញនិយមជាសាកលក្នុងចំណោមអ្នកស្ដាប់ Gen Z ដោយមានការស្ដាប់កើនឡើង ៥៤% នៅសហរដ្ឋអាមេរិកក្នុងត្រីមាសទី ១ បើប្រៀបធៀបទៅនឹងមួយឆ្នាំមុន ហើយការពិចារណាលើទិន្នន័យក៏បង្ហាញផងដែរថា Gen Z នៅសហរដ្ឋអាមេរិកទំនងជាមាន “ភាពតានតឹង” ជាងជំនាន់មុន។ ហេតុផលមួយទៀតដែល Podcast ត្រូវបានគេព្យាករថាអាចគ្រងចិត្តយុវជន Gen Z បានគឺអារម្មណ៍ផ្សាភ្ជាប់រវាងអ្នកស្ដាប់និងអ្នកផលិតមាតិកា។ យោងតាមរបាយការណ៍របស់ Culture Next របស់​ Spotify បង្ហាញថា ៦៦% នៃអ្នកស្តាប់ Gen Z ជឿថាសំឡេងអ្នកនិយាយ Podcast អាចជួយបន្ធូរអារម្មណ៍ពួកគេ និងជួយឱ្យពួកគេមិនសូវឯកកោដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ