ធ្មេចបើកៗ នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៣ គូស្នេហ៍ល្បីល្បាញប្រចាំប្រទេសកូរ៉េខាងត្បូង HyunBin និង Son YeJin បានរៀបការអស់រយៈពេលមួយឆ្នាំហើយ។ ជាពិសេសពួកគេថែមទាំងទទួលបានចំណងដៃកូនប្រុសតូចដ៏គួរឱ្យស្រឡាញ់ម្នាក់ថែមទៀតផង។


ជាមួយគ្នាដែរ ដើម្បីអបអរដល់គម្រប់ខួបរៀបអាពាហ៍ពិពាហ៍មួយឆ្នាំ តារាស្រី Son YeJin ក៏បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយស្វាមី Hyunbin ព្រមទាំងភ្ជាប់ជាមួយពាក្យពេចន៍ “គម្រប់ខួប ១ ឆ្នាំ”។ ដោយរូបភាពនោះ ជារូបភាពមង្គលការរបស់នាង និងស្វាមីកាលពីឆ្នាំមុន។


ការបង្ហោះរូបរបស់តារាស្រី Son YeJin ជាមួយស្វាមី HyunBin ក៏ធ្វើឱ្យអ្នកគាំទ្រកាន់តែមានអារម្មណ៍សប្បាយរីករាយ និងធូរចិត្តផងដែរ ដោយសារមួយរយៈមុនមានជនខិលខូចផ្សព្វផ្សាយព័ត៌មានមិនល្អ និងលើកឡើងថាស្នេហាអ្នកទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលប្រេះឆាព្រមទាំងចង់លែងលះគ្នាទៀត។


គួររំឭកដែរថា តារាប្រុសស្រីមួយគូនេះ បានស្គាល់ និងរាប់អានគ្នាអស់ជាច្រើនឆ្នាំមកហើយ។ បន្ទាប់ពីចាប់ដៃគូសម្ដែងរួមគ្នាក្នុងរឿង “Crash Landing On You” កាលពីឆ្នាំ ២០២០ អ្នកទាំងពីរក៏បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួន។ អ្នកទាំងពីរសម្រេចចាប់ដៃគ្នាចូលរោងមង្គល និងសាងអនាគតរួមគ្នានៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២។ រហូតដល់ចុងឆ្នាំ ២០២២ អ្នកទាំងពីរក៏បានប្រកាសពីដំណឹងទទួលសមាជិកថ្មីគឺកូនប្រុសតូចរបស់ខ្លួន៕

























Account
Security
Favourite Content