ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ វិច្ឆិកា ឆ្នាំ ២០២៣ បានចាប់ផ្តើមហើយ។ មិនខុសពីបណ្តាឆ្នាំមុនៗ ឆ្នាំនេះក៏មានអ្នកសិល្បៈវ័យក្មេងមួយចំនួនជាសិស្សថ្នាក់ទី ១២ ដែលត្រូវប្រឡងបាក់ឌុបឆ្ពោះទៅរកជីវិតជានិស្សិតក្នុងសកលវិទ្យាល័យ។

ទៀតសោត ក្រៅពីតារាវ័យក្មេងដែលប្រឡងបាក់ឌុបខ្លួនឯង ក៏មានកូនៗរបស់តារាល្បីមួយចំនួនផងដែរ ដែលត្រូវប្រឡងបាក់ឌុបក្នុងសម័យប្រឡងឆ្នាំ ២០២៣ នេះ។ ជាក់ស្តែង គេប្រទះឃើញតារាល្បី ២រូប ដែលកូនៗរបស់ពួកគេកំពុងប្រឡងបាក់ឌុបថ្ងៃនេះ គឺតារាពហុជំនាញ ខាត់ សុឃីម និងតារាចម្រៀងល្បីឈ្មោះ ខាន់ ជេមស៌។ ក្នុងនោះ ខាត់ សុឃីម មានប្អូនថ្លៃ និងកូនប្រុស ត្រូវប្រឡង ខណៈ តារាចម្រៀងវ័យក្មេង អេមមី កូនស្រីច្បងរបស់ ខាត់ ជេមស៍ ក៏ប្រឡងបាក់ឌុបថ្ងៃនេះដូចគ្នា។

ក្នុងនាមជាឪពុកម្តាយ សុឃីម និង ខាន់ ជេមស៌ បានជូនពរកូនៗប្រកបដោយអត្ថន័យលើកទឹកចិត្តកូនប្រុសស្រីយ៉ាងដូច្នេះថា៖
តារាពហុជំនាញ ខាត់ សុឃីម៖ «អ្នកក្លាហាន ទៅប្រលង មិនអោយយើងជូនទៅទេ សូមជូនពរ ប្អូនថ្លៃនឹងកូនប្រុស សូមអោយ ប្រលងបានជោគជ័យ»។
តារាចម្រៀង ខាន់ ជេមស៌៖ «ថ្ងៃស្អែកកូនស្រីសម្លាញ់ប៉ា ប្រឡងបាក់ឌុបហើយ ប៉ានឹងម៉ាក់ជូនពរអោយកូនប្រឡងជាប់ណាហើយក៏សូមជូនពរដល់ក្មួយៗ ដែលប្រឡងថ្ងៃស្អែកទាំងអស់ សូមអោយជាប់ដូចគ្នាណាបាទ»៕
























Account
Security
Favourite Content