Somi ជាតារាចម្រៀងស្រីខេប៉ុបទោលល្បីមួយរូបនៅប្រទេសកូរ៉េ ស្ថិតក្រោមការគ្រប់គ្រងរបស់ THE BLACK LABEL។ រូបនាងទើបតែបញ្ចេញបទចម្រៀងថ្មី មានចំណងជើងថា “Ice Cream” និងងទទួលបានការគាំទ្រជាច្រើនផងដែរ។
ថ្មីៗ ដែរ តារាស្រីវ័យ ២៣ ឆ្នាំរូបនេះ បានបញ្ចេញវីដេអូថ្មីដែលមានការចូលរួមពីក្មេងសិស្សសាលាជាច្រើននាក់ ហើយក៏បាននិយាយពីបទពិសោធន៍ជីវិតរបស់ខ្លួនចែករំលែកដល់ក្មេងៗ ទាំងនោះថែមទៀតផង។ ក្រៅពីបទពិសោធន៍ជីវិត ក្មេងៗ ទាំងនោះ ក៏បានចោទសួរពីប្រវត្ដិស្នេហារបស់តារាស្រី Somi ផងដែរ ដោយសារជាប្រធានបទមួយដែលត្រូវបានគេចាត់ទុកថាទូលំទូលាយក្នុងប្រទេសកូរ៉េ។
Somi ត្រូវបានគេចោទសួរថា៖ តើរូបនាងធ្លាប់មានបទពិសោធន៍ មានស្នេហា ឬលួចស្រឡាញ់នរណាម្នាក់ដែរ ឬទេ?



មិនលាក់បាំង ជាការឆ្លើយតប៖ តារាស្រី Somi បានលើកឡើង នាងមានរឿងគួរឲ្យចាប់អារម្មណ៍ដែលអាចចែករំលែកបាន។ ប្រសិនបើនិយាយប្រាប់តាមត្រង់ កាលពីរូបនាងនៅរៀន នាងត្រូវបានមិត្ដរួមថ្នាក់ជាច្រើនចាប់អារម្មណ៍ តែស្នេហានៅវ័យសិក្សារបស់នាងមិនជោគជ័យទេ។
នាងបន្ដថា៖ មានម្ដង នាងបានរៀននៅថ្នាក់ Taekwondo ប្រធានក្រុមថ្នាក់ជាបុរសសង្ហា និងពូកែលេចធ្លោ។ រូបគេតែងតែប្រាប់នាង គេចាប់អារម្មណ៍ និងចូលចិត្ដនាង នាងក៏តែងតែនិយាយវិញថា នាងក៏មានចំណាប់អារម្មណ៍លើគេដូចគ្នា។ ប្រធានក្រុមថ្នាក់ ក៏បានសុំនាងធ្វើជាមិត្ដស្រី ដោយមានចំណាប់អារម្មណ៍ល្អដែរ នាងក៏បានយល់ព្រម។ ប៉ុន្ដែនៅពេលដែលនាងបានយល់ព្រមធ្វើជាមិត្ដស្រីរបស់ ប្រធានក្រុមថ្នាក់នោះ នាងបែរជាមានអារម្មណ៍ច្របូកច្របល់។ តើនាងគួរធ្វើបែបណា ? តើនាងត្រូវរៀបចំអត្ដចរិតបែបណា បន្ទាប់ពីចាប់ផ្ដើមសេពគប់ធ្វើជាសង្សារ។ ចុងក្រោយ ត្រឹមរយៈពេល ២ ម៉ោង ៥០ នាទីប៉ុណ្ណោះ នាងក៏សម្រេចបញ្ចប់ទំនាក់ទំនងនោះវិញ។



បច្ចុប្បន្ន តារាស្រីរូបនេះនៅមិនទាន់មានទំនាក់ទំនងស្នេហាថ្មី នៅឡើយ ដោយរូបនាងផ្ដោតលើអាជីពសិល្បៈរបស់ខ្លួន និងបន្ដផលិតបទចម្រៀងថ្មីៗ ជូនដល់អ្នកគាំទ្រ។ កាលពីចុងឆ្នាំ ២០២៣ រូបនាងធ្លាប់ត្រូវបានអ្នកគាំទ្រជាច្រើនសួរថា តើនាងមានកំពុងចាប់អារម្មណ៍នរណា ឬមានទំនាក់ទំនងស្នេហា ដែរទេ? Somi ក៏បានឆ្លើយតបថា ប្រសិនបើនាងមានទំនាក់ទំនងស្នេហា នាងមិននៅឯកាទទួលទាន Pasta តែម្នាក់ឯងនោះទេ។ ចម្លើយរបស់នាងធ្វើឲ្យអ្នកគាំទ្រជាច្រើនអស់សំណើត ខ្លះទៀតក៏ជូនពរឲ្យនាងឆាប់រកបានស្នេហ៍ពិតឆាប់ៗ៕


























Account
Security
Favourite Content